ភាគ០៨៖កុំយកប្លង់ដីនោះទៅអី

2.4K 137 1
                                    

15នាទីក្រោយ

ថេយ៉ុងចេញពីបន្ទប់ទឹកវិញក្នុងឈុតសម្លៀកបំពាក់របស់ក្លាហ្សា ខ្លួនរបស់ពួកគេស្លៀកសាយប្រហាក់ប្រហែលគ្នានិងឯង ត្បិតថេយ៉ុង ជាមនុស្សប្រុសតែរាងកាយវិញតូចខ្លាំងណាស់ ដៃជើងស្រឡូនៗជាងមនុស្សស្រីមួយចំនួនទៀត !!

«មោះយើងជួយ»ថេយ៉ុងចូលមកកន្លែងធ្វើម្ហូបទៅទាញកាំបិទមកចិត្តការ៉ុត ក្លាហ្សាដឹងថាហាមមិនបានក៏បណ្តោយតាមនិងទៅ !!

ចំណាយពេលមិនយូរប៉ុន្មាន ស៊ុបក៏បានចម្អិនរួចរាល់
ស៊ុបចំនួនពីរចានយកមកដាក់នៅលើតុ ក្លិនដ៏ឈ្ងុយរបស់ស៊ុបធ្វើឲពួកគេទាំងពីលេបទឹកមាត់មិនតិចដែល

«នេះដាក់ជីស្លឹកខ្ទឹមឬអត់ថេយ៍»ក្លាហ្សាហាន់ស្លឹកខ្ទឹមមកដាក់ក្នុងចានចង្កឹះតូច លើកមកដាក់លើតុដែលពួកគេអង្គុយ

«អត់ទេ យើងមិនចូលចិត្តក្លិនវាទេ»ថេយ៉ុងក្រវីក្បាលញ័រតតាត់ តាំងពីក្មេងមកមិនដែលចេះញុាំអាជីស្អីគេនិងយ៉ាងមិច !

ក្លាហ្សាងក់ក្បាល អ្នកទាំងពីរក៏ចាប់ផ្តើមញុាំអាហារពេញៗមាត់ និងនិយាយពីនេះពីនោះមិនឈប់

«អេថេយ៉ុង ចិញ្ចៀនអីនៅនិងដៃឯង!»ក្លាហ្សាជ្រួញចិញ្ចើមលើកដៃទៅចង្អុលលើចិញ្ចៀននោះ ថេយ៉ុងដែលកំពុងតែញុាំអាហារពេញៗមាត់ក៏ឈប់ឆ្ងក់

«យើង- យើងមិនដឹងទេ យើងមិនបានទិញអីឯណា»ខួរក្បាលរបស់ថេយ៉ុងគេពេលនេះចាប់ផ្តើមគិតរកនឹក តែដូចជាគេដូចមិនបានទៅទិញអ្វីមកទេ រាល់ថ្ងៃនិងមានតែកងដៃមួយខ្សែនឹង គ្មានហ៊ានចំណាយលុយទិញស្អីទេ !

«មើលទៅក៏មិនថោកអ្វីដែលនេះ»ក្លាហ្សាទាញក៏ថេយ៉ុងមកចាប់មើល ថេយ៉ុងបានត្រឹមធ្វើភ្នែកមិម៉ក់ៗ !

«ឯងរកនឹកទៅមើល វាមិនដែល បើឯងមិនទិញ !!ឯងទៅបានមកពីណា !»

«អូហ៍..អូ៎ !យើងនឹកឃើញហើយ គឺយើងទៅទិញនៅផ្សាថ្ងៃមុន ឃើញស្អាតក៏ចេះតែទិញមកទៅ»

«អរ !»ក្លាហ្សាងក់យល់នូវចម្លើយរបស់ថេយ៉ុង

ថេយ៉ុងឯណេះវិញផតពោះមិនស្ទើ តាមពិតទៅគេគ្មានទៅដឹងស្អីថាអាចិញ្ចៀនមួយវង់និងបានមកពីណាដែល ចេះតែឆ្លើយៗឲរួចផុតពីមាត់ទៅ បើមិនអញ្ចឹងទេក្លាហ្សាចាប់ជម្រិតសួរគេមិនខាន បើមិនចាក់ដល់ឫសគល់ទេ មិនមែនក្លាហ្សា!!

💚 បណ្តូលចិត្តរេរ៉ាវែល 💚Where stories live. Discover now