នៅឯជាយក្រុងតំបន់ដាច់ស្រយ៉ាល មានផ្ទះទំហំធំល្មមដែលអាចឲមនុស្សអាចរស់នៅជ្រកកោណបានយ៉ាងសមល្មម ! សម្លេងមនុស្សជា ច្រើននាក់ កំពុងដូចពិភាក្សារកដំណោះស្រាយបញ្ហាអ្វីមួយ«វ៉ាឡែន អេឌីសុន»ស្តេដុន
«យើងកំពុងរកដំណោះស្រាយ»វ៉ាឡែន អេឌីសុន
«ដំណោះស្រាយលោកជាអ្វី!!»ស្តេដុន ផ្ទៀងត្រចៀកស្តាប់ចម្លើយចេញពីមាត់របស់បុរសដែលមានពុកមាត់ស្រមូមក្រាស់ដែលអង្គុយសញ្ចឹងគិតរកល្បិចដើម្បីទប់ទល់បន្ត ។ ស្តេដុន ហាក់អស់សំណើចនិងទឹកមុខរបស់បុរសចំណាស់ដែលតែងតែអួតអាងថាខ្លួនឯងល្អអស្ចារ្យមិនមានអ្នកណាអាចតាមជាន់កន្ទុយបាន
«ថ្មីៗនេះ យើងទទួលដំណឹងថាកូនចៅដែលលោកចាត់ឲទៅកម្ទេចទំនិញរបស់ប្រមុខរេរ៉ាវែល ត្រូវស្លាប់ក្រោមដៃគេ ហើយក៏ទើបតែត្រូវគេផ្ញើរសំណល់សាកសពស្អុយរលួយ ក្នុងទម្រង់ជាកាដូរ
មកឲលោកតើពិតទេ ហុឹស»ស្តេដុនញញឹមចុងមាត់ លើកចិញ្ចើមសួរទៅកាន់វ៉ាឡែន ដែលអង្គុយស៊ុបនិងកៅអី មិនមាត់មិនករអ្វីទាំងអស់។«សម្ថតភាពលោក គួរតែខ្លាំងជាងនេះអេឌីសុន មិនគួរណាចាញ់ប្រៀបប្រមុខរេរ៉ាវែលទាល់តែសោះ »អេឌីសុន ងើបមុខឡើង ក្រសែរភ្នែកឡើងជាសរសៃក្រហម មើលទៅកាន់ស្តេដុនដែលលើកនិយាយក្នុងន័យសើចចម្អកដោយប្រយោលក្រោមពាក្យសម្តីបញ្ឆិតបញ្ឆៀង។
«យើងមិនឲមានជាលើកទី2»អេឌីសុន
«ដូចច្នេះ និងប្រាកដថាមានលើកទី3 អស្ចារ្យណាស់»ស្តេដុនញញឹមសម្លឹងមើលបុរសចំណាស់«លោកមិនឲយើងជួយលូកដៃក្នុងរឿងនេះ តែមើលលោកចុះ ទង្វើរបស់លោកមិនសមជាអ្នកខ្លាំងបន្តិចសោះ! គោលដៅដ៏ធំបំផុតរបស់យើង គឺត្រូវប្តូរទំនិញសភាវុធនោះឲបានលឿនបំផុតតាមដែលអាចធ្វើបាន ដូច្នេះកុំបង្អង់ផែនការ ត្រូវចាំ លោកហើយនិងខ្ញុំមានគោលបំណងដូចគ្នា»ផែនមុខស្តេដុន ឡើងត្រជាក់រហូតធ្វើឲលោកអេឌីសុន មិនខ្ចីតបតរ បើនិយាយទៅមានតែឈ្លោះគ្នាប៉ុណ្នឹង សុខចិត្តបិទមាត់រម្ងាប់អារម្មណ៍ទាំងសងខាងសិនទើបបាន។
◎អូលអាដាម (ព្រីនថេក៏ ស្តាឡាយ)
«ប៉ា កុហកខ្ញុំចង់ចូលខែហើយ ! ប៉ាកំពុងធ្វើស្អី ប៉ាដឹងខ្លួនទេ»សម្លេងស្បែកជើងកែងពណ៍ឆើតឆាយរបស់នាងក្រមុំឆ្នាស់ឆ្នាស់ឆ្នើម ជាមួយសម្តី ពុំព្រមស្រទន់ទន់ភ្លន់ជាមួយឪពុក នាងឆ្នាស់ កាចសម្បើមចរឹកទំនើងហួសនិស្ស័យ សម្លេងចច្រាច ស្តាប់ហើយ មហាហ៊ឹងត្រចៀក ប៉ុន្តែបុគ្គលិកក្នុងក្រុមហ៊ុនពុំហ៊ានហាស្តី និយាយពីចរឹករបស់នាង យ៉ាងហោចណាស់បិទមាត់មិននិយាយវាគ្រាន់ជាងបើកនិយាយ បើសម្តីក្នុងខ្លួនលេចឮចេញទៅហើយ ច្បាស់ណាស់ ថាអត់ការងារធ្វើ កើតជនទុរគត អត់ការងារក្រោមដៃស្រីកញ្ចើធ្លុះនោះមិនខាន។
YOU ARE READING
💚 បណ្តូលចិត្តរេរ៉ាវែល 💚
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង