ភាគ៤០៖បញ្ជោះន័យបង?

521 101 6
                                    

ពេលព្រឹកដ៏ត្រជាក់ ឧទ្យានផ្ទះល្វែងទំហំល្មមធំក្រាស់ក្រែល រុំព័ទ្ធដោយធម្មជាតិអមសងខាងឥតចន្លោះ ក៏កាន់តែបន្ថែមនូវជំនោរបក់រំភើយរំផាត់ ជានិច្ចកាល សុញ្ញកាសបក់ផាត់មកត្រូវនិងស្បែករបស់រាងតូចដែលទើបតែងូតទឹករួច ពាក់អាវយឺតដៃតូចពណ៍ទឹកសមុទ្រ ជាមួយខោខ្លីត្រឹមភ្លៅ បង្ហាញជើងដ៏តូចស្រឡូនព្រៀបបាននិងស្រីក្រមុំ រាងតូចល្វន់ល្វន់ ដើរមកអង្គុយមុខកញ្ចក់ មើលទៅលើគ្រឿងថែររក្សាសម្រស់ ដែលមកពីប្រេនល្បីៗ ដែលប្រុសសង្ហាររៀបចំមិនឲខ្វះមុខខ្វះក្រោយ ម្រាមដៃទន់ល្វក់ទាញយកបណ្តូល ក្រែម Lip-balm ពណ៍ឈូកស្រាល ដោយពុំព្រមរើសយកក្រែមពណ៍ក្រហមដែលនៅជិតនោះឡើយ ។ ថេយ៉ុងទាញយកឡេ ការពារកម្តៅថ្ងៃមកលាបថែរលើស្បែកថើរៗ ក្លិនភាយក្រអូបឈ្ងុយដូចទឹកអប់ បែបក្រអូបផ្អែម ត្រូវចិត្តថេយ៉ុងណាស់។
"ភ្ញាក់ហើយហេស៎អូន! និងអាលបានទៅញុាំអាហារពេលព្រឹកជាមួយបង "ជុងហ្គុកដែលបើកទ្វាចូលមកអោបចង្កេះអង្រ្កងពីក្រោយ នាយកំលោះស្លៀកខោខាប៊យពណ៍សជើងធំ និងអាវ Calvin Kleinពណ៍សដូចគ្នា មួយតួខ្លួនសង្ហារឥតខ្ចោះ ។

"ថេយ៍រួចរាល់ហើយ ហិហិ! ខ្លួនថេយ៍ក្រអូបដែលទេ"ថេយ៉ុងបែរមកក្រោយសម្លឹងមើលមុខជុងហ្គុក ដែលសម្លឹងមើលលើ មើលក្រោម មកលើដងខ្លួនរបស់គេ។ ម្រាមដៃក្រាស់ឃ្មឹកលូកមកអង្អែល លើភ្លៅសស្គុះដូចបណ្តូលចេកថើរៗ រហូតដល់ថេយ៉ុង ត្រូវលេបទឹកមាត់ផ្សើមបំពង់

"ម្ចាស់ប្រុស??"
"ជើងអូនស្រឡូនស្អាតណាស់ ដងខ្លួនអូនក៏ដូចគ្នា កាយអូនក្រអូបផ្អែម បងនិយាយពោលសរសើរមិនចង់ត្រូវ"ជុងហ្គុកប្តូរដៃ មកជាអោបចង្កេះម្តងទៀត ព្រោះមើលទឹកមុខកម្លោះតូចដែលប្រែជាពណ៍ស្វាយ បន្ទាប់ពីកាយវិការចម្អន់លលែង លាយមែនទែនរបស់នាយ។អ្នកណាមិនខ្នាញ់ អ្នកណាមិនស្នេហ៍ បើដៃជើងតូចស្រឡូន ស្លៀកពាក់សាកសមណាស់ ខោខ្លីត្រឹមភ្លៅពណ៍ស អាវយឺតដៃតូច រលុងនិងប្រាណបន្តិច ទាក់ទាញចិត្តនាយជាគូរួមបន្ទប់។

"លើកក្រោយ ប្រើទឹកអប់ម៉ាកនេះហើយ បងចូលចិត្តក្លិនបែបនេះ
ស្រាសស្រទន់ ក្រអូបឈ្ងុយផ្អែម មិនឆេះឆួលឬដិតពេក"ជុងហ្គុក យកមុខមកដាក់លើស្មាតូចស្រឡូនមានឆ្អឹងកាំបិតសាកសមនិងរាងកាយ នាយងាកមកសម្លឹងកញ្ចក់ ដែលឆ្លុះបង្ហាញរាងតូចដែលអង្គុយពីមុខនិងមានដៃប្រុសសង្ហារ រុំចង្កេះតូចពីក្រោយ សមគ្នាណាស់។

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now