ភាគ៣៣៖មើលថែរយើងយ៉ាងនិង ធ្វើមើលតែជាប្រពន្ធ

2.5K 145 6
                                    

ម៉ោង5:18នាទីព្រឹក
កន្លងផុតទៅជាច្រើនថ្ងៃ ហើយនេះក៏ជាថ្ងៃថ្មីមួយទៀតរបស់ថេយ៉ុងដែលត្រូវបើកភ្នែកឡើង ជាមួយការសម្របខ្លួនរស់នៅក្នុងភូមិគ្រឹះរេរ៉ាវែល កាយតូចស្ថិតនៅក្នុងរង្វង់ដៃរបស់ប្រុសសង្ហារ ដែលផ្អឹបមុខនិងប្រអប់ទ្រូងរបស់គេមិនឃ្លាតឆ្ងាយសូម្បីបន្តិច ទម្ងន់ដៃក្រាស់ខ្មឹក រអោបចង្កេះជាប់មិនប្រែទៅណា

«មកគេងជាមួយស្មើរណា??»ថេយ៉ុងជ្រឹមភ្នែកមិនទាន់ស្វាង សម្លឹងមើលបុរសដែលគេងលក់ មើលទៅក៏ដឹងថាស្លក់មិនសូវបានគេង ដឹងទ្រាំនិយាយការងារដល់យប់ថ្មើរណា! កែវភ្នែកតូច សម្លឹងមើលមុខបុរសដែលគេងយកមុខមកដាក់លើទ្រូងគេ ម្រាមដៃតូចៗលើកទៅអង្អែលផ្ទៃមុខប្រុសកំលោះ

«ធ្វើការដល់យប់ថ្មើរណា មើលមុខចុះ!»នាយតូចយកដៃទៅអង្អែលនៅលើផ្ទៃមុខរលោងស្រិលសង្ហារគ្មានស្នាមមុន ចម្លែកតែភ្នែកស្លក់ខ្មៅ បែបដាក់ការងារជ្រុល។
ថេយ៉ុង ប្រុងរើបម្រះខ្លួនងើបចេញ មិនចង់ឲអ្នកម្ខាងទៀតភ្ញាក់ ដឹងថាហត់ទើបមិនចង់ដាស់! បន្ទាប់ពីងើបហើយ ថេយ៉ុងរូតរាស់លុបលាងមុខ រហ័សដើរចូលទៅក្នុងភូមិគ្រឹះធំ យ៉ាងណាមិនទាន់បានងូតទឹកនៅឡើយទេ ប្រញាប់រៀបចំបាយទឹកសិន ចាំបង្ហើយការងារផ្ទាល់ខ្លួនតាមក្រោយ។

◎ភូមិគ្រឹះ(ផ្ទះធំ)
អ្នកបម្រើទាំងអស់ ម្នីម្នារៀបចំធ្វើការងាររៀងខ្លួន ញាប់ដៃញាប់ជើង
ថេយ៉ុង ឈរកូរដំណាប់ស្រ្តបឺរីបន្ថែម កាលពីធ្វើលើកមុនក៏ញុាំបានពីរនាក់ជុងហ្គុក ដាក់ទៅកន្លែងធ្វើការជាប់ និយាយញយដងថាឆ្ងាញ់ ទឿនឲនាយតូចជួយធ្វើឲបន្ថែមឡើងចង់សឹកក្រដាសត្រចៀកហើយ។

«បងឡេរ៉ាទំនេរទេ ជួយយកត្រសក់នៅក្នុងទូរទឹកកកឲខ្ញុំបន្តិចមកបង»នាងក្រមុំឡេរ៉ា ឮហើយក៏មិនបានឆ្លើយតប ក្រៅពីដើរទៅបើកទូរទឹកកកទាញយកត្រសក់ពីរផ្លែមកឲនាយតូចដែលរួសរាន់លើកដំណាប់ចេញពីភ្លើងចង្រាន្ត

«យកធ្វើអីដែលថេយ៉ុង ព្រឹកនេះដូចអត់មានម្ហូបអីទាក់ទងនិងត្រសក់ទេ»ថេយ៉ុងដើរទៅយកជ្រុញនិងកាំបិតមកដាក់នៅលើតុ សឹមហើបមាត់និយាយជាមួយនិងនាងក្រមុំ

💚 បណ្តូលចិត្តរេរ៉ាវែល 💚Where stories live. Discover now