ស្ថិតក្នុងបន្ទប់នាយកប្រតិបត្តិកម្លោះ សភាពស្ងាត់ជ្រងុំបង្ហាញពីភាពមុឺងម៉ាត់នៃការបំពេញការងារយ៉ាងចំណាប់ចំនួន សាកសមជាអ្នកគ្រប់គ្រង ! ទ្រនិចនាឡិកាចេះតែបន្តវិលទៅមុខឥតបង្អង់ មិនរង់ចាំនរណាម្នាក់នោះឡើយ បណ្តុំឯកសារជាច្រើនដុំ បានតម្រៀបចាំរួចជាស្រេច រង់ចាំឲនាយកប្រតិបត្តិសញ្ញេ មុននិងត្រូវយកទៅបំពេញកិច្ចការបន្ទាប់។
ជុងហ្គុកទម្លាក់ចុងប៊ិចចុះបន្តិច មុននិងយកដៃមកឈ្លីក្បាលចាប់តាំងពីពេលព្រឹក រហូតដល់ពេលនេះម៉ោង១២ជាងទៅហើយ នាយគិតតែពីសម្លឹងឈ្ងោកមើលក្រដាសឯកសារ មិនបានសម្រាកមួយវិនាទីណាសោះ។
“តុ..តុ”សម្លេងគោះទ្វា ញុាំងឲប្រុសកម្លោះដែលកំពុងផ្អែកក្បាលនិងកៅអី ត្រូវងើបមកវិញ សម្លឹងមើលទៅកាន់មាត់ទ្វា នាយសម្រួលឥរិយាបថបន្តិច រួចរាល់ទើបសឹមរន្ថើនសម្តី
“អញ្ចើញចូល”នាយមិនបានសម្លឹងមើលមាត់ទ្វាបន្ត ជំនួសមកវិញដោយការឈ្ងោកមើលឯកសារ ដូចដើម
“សួរស្តីលោកជុងហ្គុក”នាងក្រមុំ ដែលបោះជំហ៊ាន ចូលមកជាមួយដំណើរល្វតល្វន់ តែមិនបានទាក់ទាញក្រសែរភ្នែករបស់ជុងហ្គុកឲមើលបន្តិចណាឡើយ ប៉ុន្តែជំនួសដោយការចងចិញ្ចើមបែបមិនពេញចិត្តទៅវិញ។ អាយលីសញញឹមយ៉ាងស្រស់ សម្លឹងមើលផែនមុខដ៏មាំទាំរបស់ជុងហ្គុកមិនបប្រិច ជើងលើកគងអន្ទាក់ខ្លា ផ្ទៃមុខរលោងស្រិល សែនសង្ហារ ទាក់ឲដួងព្រលឹងរបស់នាងជ្រួលជ្រើម ចង់ចូលជិត ចង់ចូលក្បែរ ទោះបីក្នុងនាមជាឋានះណាមួយក៏ដោយ
“អញ្ចើញអង្គុយសិនមក”នាយចង្អុរបង្ហាញឲនាងក្រមុំអង្គុយឲបានសមរម្យ មុននិងនិងលើកដៃទៅបិទឯកសារទុក បោះទៅជំហាងតុ ។
“និយាយមកចុះ នាងមានការអ្វីជាមួយនិងយើង?”សំនួនស្អកស្អារ នៅតែប្រកាន់ផ្ទៃមុខរាបស្មើរ នឹងធឹងមិនប្រែប្រួលដដែល រហូតធ្វើឲនាងក្រមុំ ដែលអង្គុយនៅតុផ្ទៃម្ខាង ញញឹមអឹមអៀន ព្រោះដឹងថាក្នុងបន្ទប់នេះ គឺមានតែនាងនិងជុងហ្គុកតែប៉ុណ្នោះ
“គឺរឿងការងារ ដែលលោកប៉ាបានរួមភាគហ៊ុនជាមួយនិងលោកជុងហ្គុកថ្ងៃមុននោះអី!”
“ហើយយ៉ាងមេច?”ជុងហ្គុកយកចុងប៊ិច ទៅគោះតុតិចៗ លើកចិញ្ចើម សួរទៅអាយលីស ដែលនៅតែអឹមអៀនដដែល
“ជារឿងរបស់យើង ហើយនិងប៉ារបស់នាង គ្មានអ្វីពាក់ព័ន្ធនិងនាងទេ បើមិនមានការអ្វីច្រើន នោះជាទ្វាសម្រាប់ចេញ”
“គឺលោកប៉ាឲអាយលីស មករៀនការងារជាមួយនិងលោក”ជុងហ្គុក នៅស្ងៀម សម្លឹងមើលនាងជាមួយកែវភ្នែកមុតស្រួច តើនាងគិតថាវាមិនហួសហេតុពេកទេឬបែបណា ដែលនិយាយពេញៗមាត់ ថាឲនាយជាអ្នកជួយបង្រៀន បង្វឹកបង្ហាត់ការងារនាងបន្ថែម
“ហុឹស យើងមិនទទួលអ្វីទាំងអស់!!ហេតុអីក៏ហ្រ្វីដសុន បញ្ចូនកូនស្រីឲមករៀនជាមួយនិងយើង? ត្រឹមយើងផ្តល់ភាគ ឲមករួមការងារជាមួយយើង ចាត់ទុកថាលើសពេកទៅហើយ”ជុងហ្គុក សម្លឹងចំកែវភ្នែករបស់នាង មិនមែនទន់ភ្លន់ឬសណ្តោសប្រណី តែនេះគឺជាកែវភ្នែកមុតមាំ បញ្ជាក់ឲនាងដឹង ថានាយមិនព្រមទទួលសំណើរនេះជាដាច់ខាត។
អាយលីស ច្របាច់ដៃខ្លួនឯងតិចៗ សម្លឹងមើលមើលផែនមុខជុងហ្គុក សម្លឹងមើលយូរៗ នាងឡើងចង់ចាញ់ច្រាបគេទៅហើយ។
មិនបង្អង់សម្តី នាងមិនបានស្ទាក់ស្ទើរ នៅតែបន្តនិយាយដូចដើម ចំពោះភាពក្លាហានដែលនាងយកមកថ្ងៃនានេះ
“ហេតុអ្វីមិនអាច??”នាងក្រមុំ យកដៃស្រឡូនទៅអង្អែលលើដៃជុងហ្គុកដែលដាក់នៅលើខ្នងតុ មិនភ្លេចញញឹមបង្កប់ន័យ!! ជុងហ្គុកមិនបានទាញដៃចេញ តែក៏សម្លឹងមុខនាង! ភាពនឹងធឹងរបស់នាយ ធ្វើឲនាងមានក្តីសង្ឃឹម ងើបចេញពីកៅអី ដោយដាក់កាបូបស្ពាយចំហៀងរបស់ខ្លួនទៅម្ខាង
បុឹប!! អាយលីស ដើរមកទម្លាក់ខ្លួនអង្គុយលើភ្លៅរាងក្រាស់ ស្រាក់ដៃអោបក មិនភ្លេចជំទើតដើមទ្រូងមូលក្លំcup c របស់ខ្លួនឲប្រុសកម្លោះ ដែលមានទឹកមុខមិនបានត្រេកត្រអាលអ្វីបន្តិច និងខ្លួនប្រាណរបស់នាង!
“ប្រើទឹកអប់ម៉ាកស្អី??”ជុងហ្គុកងាកមកសម្លឹងចំកែវភ្នែកនាងសារជាថ្មី!! សារនេះ នាងដូចមានក្តីសង្ឃឹម និងឆ្លើយតបដោយមិនស្ទាក់ស្ទើរ
“Brand YSL ក្រអូបមែនទេ!ថ្ងៃមុនខ្ញុំចូលទៅមិនគួរទិញតែមួយដបសោះ”អាយលីស
“ជួបប្រទះនិងក្លិននេះហើយ ឆ្អេះឆ្អាបមិនចង់ឲក្រសោបប៉ះ សូម្បីតែហិតក្លិនក៏យើងមិនចង់ពាល់ដែល ព្រោះកាន់តែហិត ក៏កាន់តែគិតថាវាជាក្លិនប្រហាក់ប្រហែលនិងស្រីពេស្យា!” ជុងហ្គុក ទាញនាងឲងើបចេញពីភ្លៅ មិនភ្លេចបោសសម្អាតភ្លៅរបស់ខ្លួនចេញ ដូចឆ្អើមនាងណាស់អញ្ចឹង?
“លោកនិយាយតែផ្តាស”អាយលីសចងចិញ្ចើម
“ទឹកអប់យើងគិតថាវាមិនជាអី តែខ្លួនប្រាណរបស់នាងទើបជាបញ្ហា! កុំយកខ្លួនប្រាណរបស់នាងមកប្រឡូកប្រឡាក់ជាមួយយើងម្តងណាទៀតឲសោះ កុំថាយើងមិនបានប្រាប់”ជុងហ្គុក
“ហុឹស ក៏ព្រោះតែអាក្មេងនោះមែនទេ ទើបបានជាលោកមិនចាប់អារម្មណ៍និងខ្ញុំ វាល្អអីណាស់ណាទៅ សម្ពាយជនទុរគតគ្មានពូជគ្មានអម្បូរ គ្មានម្តាយគ្មានឪពុកម្តាយប្រដែរប្រដៅ រៀនសូត្រក៏មិនដឹងកោះត្រើយ មិនបានមួយចំណិតខ្ញុំផង”អាយលីស ទន្ទ្រាំជើង និយាយដាច់ម៉ាត់។
ជុងហ្គកដែលអង្គុយនៅក្នុងកៅអីនាយកប្រតិបត្តិ ប្រែក្រសែរភ្នែកជាក្រហមព្រាលៗ ចំហាយនៃភាពខឹងសម្បារ ភាយដល់នាងអាយលីសដែលចំកាងខ្លួនហ៊ាននិយាយពាក្យប៉ុន្មានម៉ាតធ្លោយចេញមក
“ប្រាវ!”កំព្យូរទ័រថ្មីស្រឡាង តម្លៃថ្លៃ ត្រូវបែកខ្ទិចខ្ទីក្រោមដៃរបស់ជុងហ្គុក!
“នាងនិយាយម្តងទៀតទៅមើល យើងជឿថាគ្រាប់កាំភ្លើងរបស់យើង និងទម្លុះក្បាលរបស់នាងឥលូវ! នាងហ៊ានមើលងាយគេ កុំថាយើងមិនហ៊ានបាញ់នាងសម្លាប់ចោលឲសោះ សម្បត្តិត្រឹមឪពុករបស់នាង មានកិត្តិយសបន្តិចបន្តួចក្នុងសង្គម គិតថាគ្មានអ្នកណាហ៊ានធ្វើអីនោះ! យើងចង់រំលាយចោលក្នុងពេលឥលូវក៏អាចទៅរួច កុំមកក្អេងក្អាងដាក់មនុស្សរបស់យើងឲសោះ”នាងក្រមុំអោនមុខចុះ ក្តាប់ដៃជាប់ និងយកមកគិតសារជាថ្មី ថានាងពាក្យនាងនិយាយហួសប្រមាណពេកឬបែបណា ទើបជុងហ្គុកខឹងច្រឡោតដល់ថ្នាក់នេះ!នាងងើបមុខឡើង សម្លឹងមើលទៅជុងហ្គុក ដែលចងភ្នែកសម្លឹងមកនាងដដែល
“ខ្ញុំ..ខ្ញុំសុំទៅវិញសិនហើយ”អាយលីស កញ្ឆក់ទាញយកកាបូបនៅលើខ្នងតុ យកមកស្ពាយ រន្ថើនជើងចាកចេញទៅវិញ នៅយូរៗលែងមានអារម្មណ៍ថាសុវត្ថិភាពបន្ត អម្បាញ់មិញក៏ឃើញ នាងនិយាយជ្រុលពាក្យបន្តិច ធ្លោយចេញពាក្យសម្តីដែលធ្វើឲគេមិនពេញចិត្ត កំព្យូទ័រហោះបុកជញ្ជាំងមួយពព្រិចភ្នែក។
“.....”ស្ងាត់
អាយលីសចាកចេញទៅផុត ជុងហ្គុករហ័សងើបចេញពីកៅអី ដើរទៅយកក្រណាត់ខ្នាតតូច យកមកជូតពីលើភ្លៅ និងបាញ់ទឹកអាល់កុលភ្លាមៗ
“ចង្រៃ!”នាយគ្រវាត់កន្សែងទៅលើឥដ្ឋ និងដោះអាវគ្រ័រហ្សេរពណ៍ទឹកប៊ិច យកទៅដាក់ក្នុងធុងសំរាម ចោលឥតស្តាយស្រណោះ។
ជុងហ្គុកដើរទៅទម្លាក់ខ្លួនអង្គុយនៅលើសាឡុង យកដៃឈ្លីក្បាលជាញឹកញយ រហូតដល់សម្រេចចិត្តប្រាស់ខ្លួនគេងនៅលើសាឡុង លែងមាត់លែងក អ្វីបន្ត។
YOU ARE READING
💚 បណ្តូលចិត្តរេរ៉ាវែល 💚
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង