ភាគ៣៥៖ថេយ៍ពេញមុំហើយតាស៎

568 105 7
                                    

រាត្រីដ៏ត្រជាក់ក្នុងយប់មួយដ៏ស្រងេះស្រងោច មានបង្អុរភ្លៀងជោគជាំផ្ទៃដីទាំងមូលឲជោគសើម សំឡេងស្លឹកឈើបោកទ្រគោះទៅប៉ះនិងក្បឿងក្នុងសំណង់ដ៏ទំនើបនាសតវត្សទី២១។
ជានិច្ចកាល ភ្លៀងចេះតែបន្តពីរមួយម៉ោងទៅមួយម៉ោង ផ្គរលាន់ឮរន្ទឺខ្លាំងទៅៗ ផ្តល់ភាពភ័យព្រួយដល់កាយតូចដែលស្ថិតនៅលើគ្រែ ក្នុងបន្ទប់តូចរបស់ខ្លួន។ រាងតូចបង្ហើបជើងទម្លាក់ចុះ ដើរទៅទាញបង្អួចបើកបន្តិច សម្លឹងមើលមេឃ មានបូកផ្សំជាមួយនិងពពកដ៏អួរអាប់ ពិបាកនិងស្មានថាមេឃនិងរាំងស្មើរណា។ដៃទាំងគូរប្រុងនិងបិទបង្អួចវិញ ព្រោះមេឃហាក់មិនបានអន់ថយ នៅក្នុងការបំបែកគ្រាប់ទឹកភ្លៀងឲស្រក់ចុះមក តែរំពេចនោះ កែវភ្នែកស្រាលស្រទន់ សម្លឹងមើលឃើញ មនុស្សប្រុសមានស្មារីកបើកធំក្រអាញ ជាមួយនិងខោយឺតជើងខ្លី ត្រឹមជង្គង់ ដោះអាវបញ្ចេញដើមទ្រូងធំទូលាយ ក្នុងបែបផែនបុរសដូចសព្វមួយដង ថេយ៉ុង
រហ័សដើរទៅយកអាវហូឌីពណ៍ស្វាយដែលដាក់នៅក្នុងទូរ ទាញយកមកពាក់ភ្លាម ព្រោះអម្បាញ់មិញ គឺពាក់អាវយឺតសរតែមួយស្តើងល្ហៀក មើលធ្លុះដល់សាច់ខាងក្នុង រាងតូចដើរទៅបើកមើលបង្អួច តែក៏បាត់ស្រមោលមនុស្សបាត់ ថេយ៉ុងមិនមាត់ព្រោះ ក៏ដឹងថាអាបុិមួយនិងមានបំណងចង់ទៅណា។

តុ តុ!
«អ្នកណាគេនិង»រាងតូចយកដៃមកអឹបនិងទ្រូង សួរទៅកាន់អ្នកដែលមកគោះទ្វារ ចង់ចូលបន្ទប់គេទាំងយប់។
«តុ តុ តុ! ប ជើង បើក»
ថេយ៉ុងយកដៃច្រត់ចង្កេះ និងនៅតែលើកសួរសំណួរសួរទៅកាន់អ្នកដែលឈរគោះទ្វារមិនឈប់ ប្រុងគោះឲបាក់ទ្វារតែម្តងឬយ៉ាងមិច គោះអីគោះយ៉ាងនិង
«អ្នកណាគេ??»ថេយ៉ុង
«vampire...កូនកាត់ទន្សាយសាច់ដុំ»
«ហាហា...»ថេយ៉ុងយកដៃទៅបើកគន្លឹះទ្វារ ទ្រាំមិនសើចនិងប្រុសម្នាក់នេះមិនបាន
«ទៅយកឆ័ត្រពីណា តូចតែមួយនិង ទទឹកជោគក្បាល ផ្តាសសាយឥលូវហើយ ចូលមកក្នុងមក ចាំថេយ៍ផ្លុំសក់ឲណា»ជុងហ្គុកនៅឈរធ្មឹង ថេយ៉ុងសើចតិចៗ លាដៃទៅចាប់ដៃប្រុសកំលោះ ឲដើរចូលមកក្នុងបន្ទប់របស់ខ្លួន ជុងហ្គុកដែលសើមសក់ជោគ សូម្បីតែខោក៏សើមជោគដែល
«ថីនិង គ្មានអីគួរឲសើចផង នៅផ្ទះ គេមិនដែលឲសើចទេហ្អេស៎ ផាច់ៗលូវ»ជុងហ្គុកយកដៃទៅចូកសក់ដែលសើម មិនមានភ្លី តែក៏មើលទៅសង្ហាមិនធម្មតា មិនភ្លេចវៃចិញ្ចើមដាក់រាងតូច ដែលឈរច្រត់ចង្កេះ សម្លឹងមកមើលនាយដូចគ្នា
«ឆ័ត្រ នៅក្នុងភូមិគ្រឹះក៏មាន ម្តេចមិនទទូលមក ទៅយកឆ័ត្រកូនក្មេងមកពីណា មិនមើលមាឌខ្លួនឯងទេហេស៎ មាឌបុិនសិង្ហទៅហើយ ទៅទទូលឆ័ត្រក្មេងនៅនិង??»រាងតូចក្រវីក្បាលជាប់ សម្លឹងមើលជុងហ្គុកដែលដាក់ខ្លួនអង្គុយបត់ជើងនិងផ្ទៃការ៉ូ មិនមាត់មិនក មិនហ៊ានទៅអង្គុយនៅកន្លែងផ្សេង ខ្លាចសើម ពិបាកដល់រាងតូច!!
«ហេតុអីមិនអង្គុយនៅលើសាឡុង ទៅអង្គុយអីនៅនិង ងើបឡើង យូរៗ អ្នកណាមេ អ្នកណាម្ចាស់»
«ឯងមេ យើងឈ្មោល»ថេយ៉ុងងាកខ្វាច់មកមើលមុខប្រុសខិល និយាយហើយតាំងសើច
«និយាយអីឆ្កួតៗចឹង»ថេយ៉ុង យកដៃទៅគក់ស្មាជុង
ហ្គុកមួយដៃ
"និយាយស្មោះត្រង់ ដឹងទៅចាក់សាក់ដៃ ហាត់ប្រាណយកសាច់ដុំធ្វើអី បើគង់តែចរឹកចឹងៗដែលនិង"ថេយ៉ុង
"ចាក់សាក់ឲសមនិងចរឹកនិង មានអីខុស ទើសយើងមែន"
"ស្អីនិង ចរឹកស្អី មើលមុខឡើងដូចBaby Boy រាល់ថ្ងៃនិងមាននាមតែជាអ្នកជំនួញ រកសុីរឿងអាវុធ ឮគេផ្សាយពេញ Social mediaថាកាច មុខមាំ ឃោរឃៅ អាក្រក់យង់ខ្នង ! ឃោឃៅស្អី ញុមនៅមួយរាល់ថ្ងៃអត់ឃើញចឹងផង ឡើងកូនទន្សាយសាច់ដុំ"ថេយ៉ុង
"យកអីគក់ កូនខ្លាក្រមុំនេះសិន"ជុងហ្គុក
"ហក់មក ប៉ះក្បាច់គុណធរណីជ្រែកដី ពីកូនខ្លាក្រមុំ
ហ្ហាក៎..ឈឺ"
"ផាច់"ជុងហ្គុក
"ហុឹកៗ ឈឺ ញុមប្តឹងយើងដាក់គុកលូវ លួចចូលបន្ទប់គេហើយ នៅវាយម្ចាស់បន្ទប់ទៀត តាមច្បាប់បើមិនជាប់គុក10ឆ្នាំ!!"ថេយ៉ុងពេបមាត់ ខ្ទប់កំប៉េះគូទ គេចចេញពីបាតដៃរបស់ជុងហ្គុក ! ជុង
ហ្គុកមិនមាត់ លួចខាំបបូរមាត់ខ្លួនឯងតិចៗ សម្លឹងមើលរាងតូច ដែលចងភ្នែកសម្លឹងមកនាយដូចចង់សុីសាច់នាយទាំងដុលមិនខុស។
"គ្មានច្បាប់ពីណាមកចែងថា វាយកំបេះគូទកូនខ្លាក្រមុំហើយជាប់គុក10ឆ្នាំទេ កុំមកបោក??"
"អ្ហាយ!! វៃគេហើយ បង្ហោកគេទៀត" កាយតូចនៅខ្លួនទៅអង្គុយនៅលើសាឡុង សម្លក់ជុងហ្គុក!
"ជាស្រីក្រមុំហ្អេស៎ ដូចមករដូវ មកខែ ពូកែរងងក់យ៉ាងនិង"ជុង
ហ្គុកញញឹមផ្អែម ដើរទៅដាក់បង្គុយក្បែររាងតូច ដៃមាំធំស្រោបចង្កេះអង្រ្កង លួចថើបសៀតផ្កាថេយ៉ុងបន្ថែម
"ពេញមុំហើយតាស៎ មែនដូចប្រុសចាស់ខ្លះ អាយុឡើងពាក់កណ្តាល60"ថេយ៉ុង
"អ្ហឺ....."ជុងហ្គុក
"និយាយលេងតើស៎ ហិហិ ថេយ៍និយាយលេងទេ"រាងតូចយកដៃ ទៅច្បិចចុងថ្ពាល់ប្រុសកម្លោះ ដែលចងចិញ្ចើម មិនព្រមទម្លាក់
"ម្ចាស់ប្រុសយកខោអាវទៅផ្លាស់ចេញឲលឿនណា ប្រយ័ត្នផ្តាសសាយ ត្រូវទឹកភ្លៀងផង ទុកយូមិនបានទេ"ខោយកមកលើកនេះគឺSizeធំ តែម្តង ខ្លាចដូចលើកមុន អាវសំណព្វចិត្តឡើងរហែកខ្ទិច លើកនេះលែងហ៊ានបណ្តោយទៀតហើយ
"ខោក្នុង"ជុងហ្គុក
"ស្អី"រាងតូច ខិតមកជិតជុងហ្គុក ស្តាប់សំណួរសារជាថ្មី
"ខោបុកស័របុរស"ជុងហ្គុក
"អត់..អត់មានទេ"ថេយ៉ុង ចង់តែស្រែកទេ ប្រុសម្នាក់នេះមិនចេះអៀនខ្មាស់មួយចុងក្រចកណាសោះ ចេះតែមួយគត់ ត្រង់ទៅត្រង់មក ។
ជុងហ្គុកសើចរហឹស ស្របពេលឃើញរៀងតូច បែរចំហរមុខទៅម្ខាង ជំនួសដោយខ្នងតូចស្រឡូនបង្វែរមកនាយ ជុងហ្គុកមិបាននិយាយច្រើន ក៏ប្រញាប់យកខោអាវទៅផ្លាស់ និងអាលបានគេង។
ប៉ុន្មាននាទីក្រោយ ជុងហ្គុកក៏ចេញមកវិញ ដោយកាន់កូនកន្សែងតូចមួយជាប់និងដៃ ជូតរលាស់សក់ដែលសើមជាប់តំណក់ទឹកឲស្ងួតចេញអស់!
"ថេយ៍ ប្រញាប់ចូលគេងម្លេះ ទើបតែម៉ោងប៉ុណ្នឹងទេ"ជុងហ្គុកដើរសម្តៅមកកាន់គ្រែតូចរបស់ថេយ៉ុង សម្លឹងមើលសភាពដែលនាយតូចបិទភ្នែកសម្ងំគេង។ បុរសមានមាឌធំក្រអាញ ទម្លាក់ខ្លួនចុះគេងក្បែររាងតូច!! នាយឈោងដៃទៅចុចបិទភ្លើងអំពូលធំ ទុកតែអំពូលឡើងរាត្រី! ដូចសព្វមួយដង ជុងហ្គុកយកដៃទៅក្រសោបចង្កេះតូចឲមកជិតនាយ សឹមថើបសរសៃសក់រាងតូចមួយខ្សឺត
"យើងស្រលាញ់អូន!"កែវភ្នែកទាំងគូរ សម្លឹងមើលរាងតូចដែល
កែវភ្នែកស្រទន់!
"ម្ចាស់ប្រុសនិយាយអីនិង ថេយ៍ស្តាប់មិនបាន?"ថេយ៉ុងយកដៃទៅស្ទាបលើបបបូរមាត់ជុងហ្គុក បើកភ្នែកលីវៗ ដូចមនុស្សដេកពាក់កណ្តាល ងើបមមីមមើរពាក់កណ្តាល ពិបាកស្មាន ថាគេងលក់ពិតមែនឬភ្ញាក់ស្វាងហើយ
"បើហត់ហើយ គេងចុះ យើងនៅទីនេះហើយ"ជុងហ្គុកយកដៃទៅទះគូទថេយ៉ុងតិចៗ លួងឲរាងតូចបានគេងវិញ
"សក់ម្ចាស់ប្រុសសើម ថេយ៍មិនទាន់បានផ្លុំឲស្ថួតទេ ថេយ៍សំទោសណា"ដៃស្រឡូនលូកស្ទាបអង្អែលថ្ពាល់បុរសគេងកៀកក្បែរ
"ហុឹម គេងណាអូន អូនសំលាញ់ចិត្តបង សឺត!"ជុងហ្គុក
"ម្ចាស់ប្រុស ថេយ៍រងារ"ថេយ៉ុង
ជុងហ្គុក ទាញភួយមកដណ្តប់បន្តិច និងទាញកាយតូចមកអោបរិទ្ធិ ទោះបីបិតបាំងភួយក៏ដោយ ក៏យល់ថាការអោបគឺធ្វើឲកក់ក្តៅជាងដណ្តប់ភួយដែល ឃើញរាងតូចគេងវិញរៀបរយហើយ ទើបជុងហ្គុកសម្រេចចិត្តទម្រេតខ្លួនគេងដែល។

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now