ភាគ៤៣៖យប់នេះអូនគេងជាមួយបងម្តងទៀតទៅ

2.4K 187 6
                                    

វេលាពេលរាត្រី ចត្រង់នៅម៉ោង១២កណ្តាលអាធ្រាត ! បន្ទប់បើកភ្លើងពណ៍ស្វាយតិចៗ ល្មមបំភ្លឺក្នុងបន្ទប់ទាំងមូលគ្រាន់បានមិនងងិតសូន្យសុងទទេដូច្នេះឡើយ។

"ហុឹក ហុឺ ជុង! ថេយ៍សំទោស"សម្លេងយំឲរហុឹងមិនឲដាច់សូ នាយតូចដែលអង្គុយសំណោកដួងចិត្ត មិនស្រណុកក្នុងចិន្តាមួយគ្រាណាឡើយបន្ទាប់ពីបានទាស់ទែងសម្តីគ្នាជាមួយជុងហ្គុកកាលពីពេលល្ងាច កាយតូចច្រមិច អង្គុយឧបជើងក្បែរបង្អួច នាឧទ្យានផ្ទះល្វែងដ៏ធំសម្បើម មើលទៅកាន់ផ្លូវចូលឧទ្យានមិនដែលដាច់ក្រសែភ្នែក។

ថេយ៉ុងនៅតែសម្រក់ទឹកភ្នែកចាប់តាំងពីពេលល្ងាច រហូតដល់យប់កណ្តាលអាធ្រាតស្មើនេះ បាយក៏មិនរកនឹកហូប អ្នកបម្រើលើកយកមកហើយ ក៏គិតតែក្រវីក្បាល ប្រាប់ថាញុាំមិនចូល។ ថេយ៉ុងចេះតែដើរសួរនាំអ្នកបម្រើ ថាដឹងជុងហ្គុកទៅណា ថ្វីបើបាត់មួយល្ងាចធំទៅហើយ។

"ចង់ឲថេយ៍យំខ្សោះខ្លួនហេស៎ បាត់ទៅណា មិចមិនអាណិតអូនខ្លះ ហុឹកៗ អូនឈឺ"ធម្មតាក៏ទាស់សម្តីគ្នាបន្តិចបន្តួច ក៏ជុងហ្គុកមកលួចលួងលោម ឲស្រុះស្រួលគ្នាដែល តែលើកនេះបាត់ស្ងាត់ឈឹង មិនឃើញសូម្បីស្រមោល ចិត្តមួយបារម្ភ ចង់ដឹងថាពេលនេះ បាត់ទៅណាឲគេអង្គុយបារម្ភ ភ័យចិត្តកាត់រាត្រីបែបនេះ។

"ចាំមើលតែមិនឃើញមកទៀត អូនដើររកកាត់យប់ គ្មានអីជិះ អូនដើរ ហុឹក ពូកែរខឹងអូន រករឿងដាក់អូន ឲអូនយំបារម្ភ ប្រុសងងក់ ប្រុសពូកែរខ្និច ចិត្តអាក្រក់ដាក់អូនសម្បើមណាស់ ហុឹកៗ ហុឺ អូនយំខ្សោះទឹកភ្នែកហើយ"ថេយ៉ុង ទន្រ្ទាំជើងយំមិនសុខចិត្ត លើកមុនយំបាននៅជិត កើយទ្រូងសម្រក់ទឹកភ្នែកជោគផែនទ្រូងរឹងមាំ ហើយពេលនេះ បាត់ទៅណា។

ទឹកមុខស្ងួតច្រឹង ដង្ហក់ង៉ក់ៗ ពេបរកយំ ស្រាប់តែក្រោកក្រុះ សម្តៅទៅទូខោអាវ យកអាវគ្រ័រហ្សេរពណ៍ទឹកប៊ិចរបស់ជុងហ្គុកមកស៊កពីក្រៅ ព្រោះថាអម្បាញ់មិញ ពាក់ត្រឹមអាវយឺតស្តើងពណ៍សរប៉ុណ្នឹង
ខ្លាចថាមិនសមរម្យ ចំពោះអ្នកបម្រើនៅជាន់ខាងក្រោម ។ ដំណើរយោងខ្លួនស្ទើរមិនចង់ទៅមុខ កែវភ្នែកទាំងគូរប្រឹងមើលក្នុងផ្ទះបណ្តើរ។

💚 បណ្តូលចិត្តរេរ៉ាវែល 💚Where stories live. Discover now