ស្បែកជើកប៊ូពណ៍ខ្មៅក្រិបពណ៍ខ្មៅមានកំហាប់រលោងស្រិល តម្លៃថ្លៃកកិតប៉ះទៅនិងថ្មម៉ាប ដែលក្រាលលាតពេញភូមិគ្រឹះ បង្ហាញពីភាពស្រស់ស្អាតនិងមានសេចក្តីថ្លៃថ្នូរដូចទៅនិងម្ចាស់មិនខុស។
អ្នកបម្រើគ្រប់គ្នារត់មកតម្រង់ជួរអោនគោរព អ្នកដែលមាននាមជាចៅហ្វាយគ្រប់គ្នា ។ក្រសែរភ្នែកនាយកំលោះត្រកូលរេរ៉ាវែលកំពុងសម្លឹងរកមើលមនុស្សម្នាក់ឥតវាចវេរ ចម្លើយដែលទទួលបាននោះគឺ គេពុំបានស្ថិតនៅមួយកន្លែងនេះ ។« លោកម្ចាស់សម្លឹងរកមើលអ្នកណា »មៃឃើលឃើញអ្នកជាចៅហ្វាយសម្លឹងមើលមុខអ្នកបម្រើម្តងម្នាក់ៗ ដូចកំពុងស្វែងរកនរណាម្នាក់អញ្ចឹង ។
ជុងហ្គុកមិនខ្ចីឆ្លើយតប តែបែរជាសួរបកទៅកាន់ឡេរ៉ា ដែលឈរជិតអ៊ំជេស« ក្មេងនោះទៅណា ឡេរ៉ា? »សម្តីមួយម៉ាត់ៗ ស្ទើរតែរឲម្នាក់ៗរេរបបូរញ័រទទ្រើកឥតហ៊ានហាមាត់ឆ្លើយ ជាពិសេសឡេរ៉ាដែលគេប្រសព្វហៅឈ្មោះនាងច្បាស់ៗ គេកាចដាក់គ្រប់គ្នាតែលើកលែងមួយការណីសម្រាប់តែក្មេងចំណូលថ្មីម្នាក់នោះប៉ុណ្នោះ ។
« គឺ...គឺជាថេ-»« យើងនិងកាត់អណ្តាតនាងចោល បើនាងនៅតែឆ្លើយត្រឌិតៗនិងយើងបែបនេះទៀត »ជុងហ្គុក បង្ហាញកែវភ្នែករឹងកំព្រឹសស្វែងរកចម្លើយក្នុងពេលឥលូវពីមាត់ស្រីម្នាក់នេះ
« លោកម្ចាស់..ចង់និយាយពីថេ-»អ៊ំជេស
« ខ្ញុំមិនបានសួរអ៊ំ »ជុងហ្គុក
អ៊ំជេស គាត់កេះឲឡេរ៉ានិយាយតែនាងរាងស្ទាក់ស្ទើរ« ថេយ៉ុងទៅផ្ទះក្រោយសម្រាកហើយ ! ល្ងាចមិញឮថាមកពីបេះផ្លែស្រ្តបឺរីវិញ ក៏ជ្រុលដៃធ្វើធ្លាក់កូនកាំបិត ជ្រុលមុតដល់ដៃ ដាបឈាមហូរច្រើនគួរសម ខ្ញុំថារកជួយសម្អាតមុខរបួសដែល តែថេយ៍មិនព្រម ដោយអះអាងថាខ្លួនជាពេទ្យ អាចរុំរបួសខ្លួនឯងបាន »នាងឮថេយ៉ុងនិយាយឥតដាក់មាត់ថាឃ្លានស្ត្របឺរី ចង់ញុាំ ចង់ហូប មនុស្សចូលចិត្តស្ត្រប៊ីរីដាច់ប៉ុន្មានថ្ងៃនៅមិនសុខទេ គាប់ជួន ខាងស្តាំជំហៀងនៃភូមិគ្រឹះគឺមានដាំដើមស្ត្របឺរីនិងផ្លែឈើមួយចំនួនធំ ព្រមទាំងផ្កាច្រើនប្រភេទទៀត ទើបនាងប្រាប់រឿងនេះដល់ថេយ៉ុង ប៉ះថេយ៉ុងចិត្តក្តៅឃ្លានអីទៅរកនិងទោះបីវារាងល្ងាចជ្រេបន្តិចមែន។យើងពុំបាច់ឆ្ងល់ទេថាហេតុអ្វីបានជាមួយខាងចំហៀងលើដីរាប់ហិចតារបស់ត្រកូលរេរ៉ាវែលមានដាំដំណាំផ្លែឈើហូបផ្លែនិងរុក្ខជាតិផ្សេងទៀតទេ ! គំនិតទាំងអស់គឺបានមកពីលោកស្រីធំ ម៉ារៀរ៏ជាម៉ាក់របស់ជុងហ្គុកផ្ទាល់ ត្បិតឥលូវសម្បូរគ្រឿងសម្ភារះទំនើបៗជាច្រើនពិតមែន តែគាត់ចង់ឲភូមិគ្រឹះមួយនេះសម្បូរទៅដោយធម្មជាតិមួយចំនួនធំ ក៏ដូចជាដើមឈើ អាចជួយឲអាកាសធាតុត្រជាក់បានមួយកម្រិតតាមបែបធម្មជាតិ ។
YOU ARE READING
💚 បណ្តូលចិត្តរេរ៉ាវែល 💚
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង