ក្រោយពីចេញពីស្នងការមកJkបានឈានចូលទិញកាហ្វេមួយកែវ តែចៃដន្យក៏មានរឿងបន្តិចនៅពីមុខហាងកាហ្វេនោះ បន្ទាប់ពីបានកាហ្វេរួចហើយនាយកម្លោះក៏សម្តៅមករកកន្លែងចំណតឡានដែលនៅក្បែរនោះរួចបើកចេញទៅយ៉ាងលឿន។ ពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ សម្លេងទូរស័ព្ទបានបន្លឺឡើងយ៉ាងខ្ទរពេញក្នុងឡាន នាយទាញកាសBluetoothយកមកញុកក្នុងត្រចៀកម្ខាងសឹមនិយាយJK << អាឡូHyung! មានការអី?>>
Jin << ហែងមកផ្ទះស្មាលណា?>>
Jk << កំពុងតែជិះតាមផ្លូវហើយ >>
Jin << ឈានចូលផ្សារទិញម្សៅស៊ុបឲយើងផង យើងធ្វើស៊ុបថ្ងៃនេះ >>
Jk << ប៉ូវអ្នកណាHyung >> នាយសើចបន្តិចបែបញោះបងខ្លួន
Jin << ប៉ូវអាហែងហ្នឹងហើយ>>
Jk << ប៉ូវខ្ញុំ? ខ្ញុំមិនទាន់មានប្រពន្ធទេ មិនបាច់ទេHyung>>
Jin << ស្អីហា៎~~ ស៊ីស៊ុបទាល់មានប្រពន្ធទើបស៊ីកើតហី~~>>
Jk << យល់ល្អHyung ពេលការខ្ញុំគួរតែរម្ងាស់ស៊ុបបីឆ្នាំងមក ប៉ូវខ្ញុំយប់ឡើងខ្ញុំដាក់ឲបាក់គ្រែឲHyungមើលពីកម្លាំងរបស់ខ្ញុំ>>
Jin << អញថាប្រពន្ធហែងរស់មិនដល់បង្កើតកូនឲហែងទេ>>
Jk << ហ៊ឹស~~>> នាយសើចបន្តិចនៅពេលដែលឮបងប្រុសខ្លួននិយាយបែបនេះ អ្នកណាទៅដឹង កូនប្រុសច្បងត្រកូលKimក៏មានគំនិតលោភនៅក្នុងខ្លួន ធ្លាប់តែស្មឿកៗឥឡូវនិយាយយល់ដឹងច្រើនណាស់
Jin << បានហើយកុំនៅតាប៉ែមួយអញច្រើន ឆាប់ទៅទិញហើយឆាប់មកផ្ទះ >>
JK << តាប៉ែតែខ្លួនឯងមកដើរចោទគេ ~~ >>
Jin << អើរ~~~ បានហើយ >> Jinចុចបិទ
ក្រោយពីនិយាយឡែលតជាមួយJinហើយ នាយក៏បើកឡានសម្តៅទៅគោលដៅរបស់ខ្លួនគឺផ្សារទំនើបនោះអី~~ Jkចំណាយពេលប្រហែល15នាទីទម្រាំតែមកដល់គោលដៅរបស់ខ្លួន ។
បន្ទាប់ពីយកឡានទៅទុកនៅកន្លែងចំណតឲបានត្រឹមត្រូវរួចហើយនោះ នាយក៏ដើរចូលមកដល់ខាងក្នុងនៃផ្សារទំនើប ។ Jungkookចំណាយពេល3នាទីដើម្បីរកម្សៅស៊ុបរួចក៏សម្តៅទៅកន្លែងគិតលុយ ~~