បន្ទាប់ពីបានឃើញហេតុការណ៍មួយនេះវាបានរុញច្រាលឲKyuwinនឹកឃើញពីអតីតកាលរបស់ខ្លួនដែលធ្លាប់ត្រូវក្រុមក្មេងស្រីៗប៉ុន្មានអ្នកមកចោមរោមធ្វើបាបនាង នាងព្យាយាមបំភ្លេចហេតុការណ៍នេះជាច្រើនលើកច្រើនសារតែវាគ្មានបានផលអ្វីនោះទេ នាងនៅតែចាំគ្រប់សកម្មភាព នៅចាំគ្រប់សម្តី ហើយក៏នៅចាំបុរសម្នាក់ដែលបានមកជួយនាងផងដែល។ Kyuwinឈរមើលសកម្មភាពនោះអស់មួយសន្ទុះទើបស្រែកឡើងKyuwin << ពួកឯងធ្វើស្អី? >> នាងតូចស្រែកហើយដើរចូលទៅឈរទល់មុខអ្នកដែលធ្វើបាបគេនោះ
Girl 1,2,3 << នាងឯងមកចេះស្អីដែរ? >> ពួកនាងងាកមកចាប់អារម្មណ៍នឹងKyuwinរួចស្រែកតបវិញមិនឲចាញ់ចិត្ត
Kyuwin << សប្បាយអ៎រណាស់ទៅហេ៎? បានដើរធ្វើបាប ដើរដៀលគេបែបនេះ? >>
Girl 1 << យ៉ាងមិច? មិត្តភក្តិវាហេ៎? អ៊ួយ.. ឈឺចិត្តហេ៎ដែលយើងធ្វើបាបវា?នាងឯងកុំមកចេះ មីចង្រៃនេះវាដើរ-ឡីឡើខ្លួនឯងមកធ្វើឲទឹកសម្លប្រឡាក់អាវយើង ដូច្នេះយើងប្រដៅវាតើយ៉ាងមិច? >> ម្នាក់ក្នុងចំណោមគ្នា2-3ដើរកេងកាងមកឈរទល់មុខហ្នឹងនាងតូច មិនត្រឹមតែប៉ុណ្ណឹងទេនៅបញ្ចេញកាយវិការក្រអឺតក្រទមដាក់នាងថែមទៀត មើលទៅបែបមិនចង់រស់ទេ
Kyuwin << បើគេធ្វើខុសក៏ឲគេនិយាយត្រឹមពាក្យសុំទោសទៅបានហើយ វាជារឿងអចេតនា គ្មានអ្នកណាចង់ឲមានរឿងបែបនេះទេ បើសិនជា~~បើសិនជាអ្នកខ្លះមានខួរគិតគឺយកតែពាក្យសុំទោសហើយក៏ចប់ តែអ្នកខ្លះចារឹកឆ្កែហើយខួរក៏វាល្ងង់តាមហ្នឹង គិតចេញតែរឿងវៃតប់ ហេ៎~~យើងមិនគួរប្រដូចអ្នកខ្លះទៅនឹងឆ្កែទេ ព្រោះពេលខ្លះវាចេះគិតជាងមនុស្សមួយចំនួនដែលកំពុងឈរទល់មុខយើងនេះ >> នាងតូចតបវិញផាំងៗហើយយកចង្អុលដៃទៅចុចនៅលើសៀតផ្ការបស់ពួកនោះទៀតផង សម្តីដែលនាងតូចនិយាយទាំងអំបាលមិញពិតជាសាវហាវណាស់ វាលើសខ្លាំងតែក៏សមនឹងប្រើជាមួយមនុស្សដែលមានមាយាទបែបនេះ ឯអ្នកដែលឈរមើលរួមទាំងមិត្តរបស់នាងទៀតនោះ គ្មានធ្វើអីបានក្រៅពីឈរស្តាប់គេឈ្លោះប្រកែកគ្នាឡើយ
Girl1 << នាងឯង~~>> នាងប្រុងនឹងទះKyuwinតែក៏បង្អាក់វិញ
Kyuwin <<ក៏សាកទៅ~~ មានទៅមានមក មួយដៃមក មួយដៃទៅវិញ យើងមិនមែនជាកូនពពេរ-ដែលឲពួកនាងមកជាន់លេងតាមចិត្ត បើចង់សាកកម្លាំងដៃយើងក៏សាកទះមក ប្រយ័ត្នដេកពេទ្យវ៉ើយ កុំថាយើងមិនបានប្រាប់ >> គ្រាន់តែឃើញនាងនោះបម្រុងហ្នឹងលើកដៃទះខ្លួន នាងតូចក៏ប្រញាប់លើកដៃតបវិញ ដៃម្ខាងលើកយារប្រុងទះវិញឯម្ខាងទៀតលើកចង្អុលមុខនាងនោះ