Kyuwinបន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយហ្នឹងម៉ាក់រួចហើយ នាងក៏ទៅអង្គុយលើសាឡាងដើម្បីមើលទូរទស្សន៍ជាមួយអ្នកម៉ាក់ជាទីស្រលាញ់ នាងខានប្រើពេលវេលាបែបនេះជាមួយម៉ាក់នាងយូរហើយ កាលមុនដឹងតែមកពីសាលាក៏ងូតទឹកញ៉ាំបាយហើយក៏ឡើងទៅបន្ទប់ភ្លាមតែម្តង មិនដែលនៅអង្គុយនិយាយលេងជាមួយគាត់នោះទេ ! ចាប់ពីថ្ងៃនេះទៅនាងនឹងចំណាយពេលនៅសល់ទាំងប៉ុន្មានជាមួយម៉ាក់នាងឲបានច្រើន ព្រោះបន្តិចទៀតអាចហ្នឹងលែងមានអ្នកម៉ាក់នៅក្បែរទៀតហើយ ។
Kyuwin << ម៉ាក់~~~>>
Mrs.park << មានការអីហេ៎ >>
Kyuwin << កូនចង់ទៅរៀននៅញ៉ូវយ៉ក ជាមួយបងជីដូនមួយ >>
Mrs.park << ហេតុអី ? កាលពីចប់ទី12ថ្មីៗម៉ាក់ឲទៅជាមួយChunseoតែឯងមិនព្រម ឥលូវមិចក៏ចង់ទៅវិញបែបនេះ ? >> គាត់និយាយទាំងប្លែកចិត្ត កាលឲទៅប្រកែកមិនទៅ ថាមិនត្រូវធាតុជាមួយChunseo ឥលូវមកសុំទៅ នេះកូនគាត់គិតអី ?
[ អ្នកណាស្គាល់chunseoខ្លះលើកលីអូមួយ ]
Kyuwin << ឥលូវចង់ទៅវិញហើយ ។ ម៉ាក់ចាត់ចែងឲខ្ញុំតិចមកណាៗៗៗ >> នាងរំអុកអ្នកម៉ាក់ ព្រមទាំងធ្វើទឹកមុខគួរឲអាណិតថែមទៀត
Mrs.park << ក៏បាន ! ចាប់ម៉ាក់និយាយជាមួយនាយក
សាលាឲចុះ ! >>Kyuwin << ខ្ញុំស្រលាញ់ម៉ាក់ជាងគេ >> នាងនិយាយហើយក៏អោបម៉ាក់ឲណែនដៃតែម្តង
______________________________________
Morning
New Day
Jungkook&Taehyungបានមកដល់ស្នងការដើម្បីសួរចម្លើយSmith
ពួកគេបោះជំហានចូលទៅក្នុងបន្ទប់មួយសមល្មម មានលោកមេកងsungនឹង smithព្រមទាំងដៃទាំងពីជាប់ខ្នោះ ទឹកភ្នែកហូរមិនដាច់ក្រោយពេលដែលដឹងថាបងប្រុសខ្លួនបានបាត់បង់ជីវិត
Jungkook << សារភាពឲអស់ម៉ោថាឯងបានធ្វើស្អីខ្លះ ? >> គេចូលទៅឈរជ្រែកហោប៉ៅទល់មុខតុដែលSmithអង្គុយ
Smithមិនតបគិតតែអោនមុខចុះសម្រក់ទឹកភ្នែក
Jungkook << បើឯងនិយាយប្រាប់ការពិតខាងសមត្ថកិច្ចនឹងសម្រាលទោសឲឯង >>