Part 14

418 16 0
                                    

Jungkook<<អុញ~~បាត់ទៅណាហើយ >> ក្រោយពីនិយាយទូរស័ព្ទហើយ នាយងាកក្រោយមកវិញតែមិនឃើញនាងនៅទីនោះទៀត ទើបដើរទៅទាញកាតាបរត់សម្តៅទៅថ្នាក់

ពេលដែលទៅដល់ក្នុងថ្នាក់នាយឃើញនាងតូចកំពុងអង្គុយនិយាយលេងជាមួយសិស្សប្រុសប៉ុន្មាននាក់ មើលទៅដូចជាសប្បាយអ៎រដល់ហើយ នាយមិនគិតច្រើន ក៏ដើរទៅទាញដៃនាងឲក្រោកឡើង

Kyuwin << អ៊ួយ~~ វាស្អីលោកហ្នឹង >> នាងស្រែកចាចពេលដែលអង្គុយសុខៗគេមកចាប់ទាញដៃនាងបែបនេះ

Jungkook << ចង់ឌឺខ្ញុំហេ៎? >>

Kyuwin << ឆ្កួតទេដឹង >> នាងខំបេះដៃគេចេញ តែបេះយ៉ាងណាក៏មិនបានផល គេនេះកាន់ស្អិតជាងកាវក្បាលឆ្កែទៀត

Boy << លែងដៃនាងទៅអាkook~~ >>

Jungkook << អាkook? អាចង្រៃម៉ែហែងបង្រៀនហែងឲហៅគេបែបហ្នឹងហេ៎ >> នាយស្ទុះទៅក្របួច-កអាវអាម្នាក់នោះ

Boy << វាយ៉ាងមិច? អាយុស្មើគ្នាសោះ អីក៏ប្រកាន់ម៉េះ >>

Kyuwin << បានហើយ~~ ឈប់ទៅ~~>> នាងទៅទាញដៃjungkookចេញពីគេ

Jungkookពេលដែលត្រូវនាងទាញដៃចេញបានហើយ នាយក៏ចាប់ទាញដៃនាងដើរចេញពីថ្នាក់សម្តៅទៅរកកន្លែងដែលមិនសូវមានមនុស្សដើម្បីបាននិយាយគ្នាឲដឹងរឿង

Jungkook << មិចដើរមកមុនខ្ញុំ? ហើយនៅមកធ្វើអង្គុយនិយាយលេងសើចជាមួយពួកអាប៉ុន្មានក្បាលនោះទៀត >> មកដល់ភ្លាម នាយនិយាយយកតែម្តង មិនបាច់ស៉ាំតាប៉ែច្រើន ពេលនេះកំពុងតែឆេះដុំជាទម្ងន់

Kyuwin << យ៉ាងមិច? ក្រែងនិយាយរឿងអាថ៌កំបាំងជាមួយបងលោកហេ៎? ចាំបាច់អីខ្ញុំត្រូវនៅ >>

Jungkook << ឆ្កួតមែនទែនហើយ >> នាយលើកដៃទៅជ្រោងសក់ ឯនាងតូចវិញឈរមើលគេទាំងមានចម្ងល់

Kyuwin << ឆ្កួតស្អី? លោកនិយាយឲស្រួលយល់បន្តិចទៅ >>

Jungkook << Hyungបបួលទៅសមុទ្រអាទិត្យក្រោយ >>

Kyuwin << ហើយយ៉ាងមិច ? >>

Jungkook << គាត់ឲបបួលTae hyungហើយYabi>>

Kyuwin << ដឹងហើយ ~~>>

Jungkook << តែខ្ញុំចង់នាំមនុស្សម្នាក់ទៅជាមួយដែរ>>

Happiness [ END ✓ ]Where stories live. Discover now