Kyuwin << ឯងចេញទៅ ! ហើយឲប្អូនប្រុសឯងនាំyabiមកឲយើងវិញ >> នាងសម្លឹងមើលគេដោយខ្សែរភ្នែកត្រជាក់ស្រេប តែមិនបានធ្វើឲអ្នកម្ខាងទៀតព្រឺក្បាលនោះទេ ។Bildes << គេកំពុងមានក្តីសុខ ។ កុំរំខានគេអី >> នាយបោះជំហានចូលទៅជិតKyuwin
Kyuwin << ចេញឲឆ្ងាយពីយើងទៅ >>
Bildes << ក៏បាន >> នាយថាហើយ ក៏ទម្លាក់ខ្លួនលើKyuwinតែម្តង
Kyuwin << អ្អាយ៎~~យើងឲឯងចេញពីយើង >> នាងខំប្រឹងលើកដៃច្រានគេចេញតែមិនបានសម្រេច ព្រោះគេមាឌធំជាងនាង
Bildes << កំដរយើង4-5ទឹកទៅ យើងទៅភ្លាម >> គេនិយាយព្រមទាំងអោនមកថើបកញ្ចឹង-កKyuwinទាំងប្រហើន ។
Kyuwin << លែងទៅអាចង្រៃ~~ លែង...យើងប្រាប់ឲលែង >>
Bildesមិនស្តាប់នាយគិតតែពីអោនថើបញក់ញីនាងតូចពីតិចៗមកជាខ្លាំងធ្វើឲសាច់សរស្អាតរបស់នាងប្រែទៅជាក្រហមពេញហ្នឹង ។ Kyuwinព្យាយាមច្រានគេចេញតែមិនបានសម្រេច ទើបនាងលើកជង្គង់អុកអាប្អូនគេមួយទំហឹងធ្វើឲគេក្រោកចេញពីនាងយ៉ាងលឿន ។ ឆ្លៀតឪកាសនេះ នាងតូចក៏ទាញថូផ្កាទម្លាក់ទៅលើឥដ្ឋមួយទំហឹង បណ្តាលឲមានអំបែងបែកខ្ចាត់ខ្ចាយពេញការ៉ូ ។ kyuwinអោនរើសអំបែងមួយសមល្មមអាចការពារនាងបាន យកចង្អុលទៅ Bildes
Kyuwin << ឆាប់ចេញទៅ >>
Bildes << អំបែងប៉ុណ្ណឹងការពារនាងមិនបានទេ ? >> វានិយាយហើយប្រុងដើរមកចាប់នាងសារជាថ្មី តែនាងតូចលើកយកអំបែងនោះមកផ្ជង់-កខ្លួនឯងទៅវិញ ។ ព្រោះខួរក្បាលនាងលោតពាក្យដែលគេនិយាយថា នាងនៅមានប្រយោជន៍សម្រាប់ពួកគេ ទើបKyuwinគម្រាមគេដោយការសម្លាប់ខ្លួនឯង
Kyuwin << មួយជំហានទៀត យើងហ្នឹងចាក់វាទម្លុះសរសៃយើងភ្លាម >>
<< មិនជឿសាកមើលទៅ >>
Bildes << នាងគ្មានតម្លៃឲយើងខ្លាចថានាងនឹងត្រូវងាប់នោះទេ >> នាយនៅតែផ្គើនបោះជំហានចូលមករកនាងម្តងទៀត ទើបនាងតូចហាស្តីឡើង
Kyuwin << មែន ! យើងគ្មានតម្លៃឲឯងខ្វល់ខ្វាយ ហើយយើងក៏មិនចង់ធ្វើជាមនុស្សមានតម្លៃរបស់សត្វតរិច្ឆានដូចគ្នា តែយើងក៏នៅតែមានតម្លៃសម្រាប់បងប្អូនឯងមិនចឹង? តម្លៃធ្វើជាខ្មាំងដែលឯងត្រូវយកឈ្នះ Jungkook&Tae នោះអី >>