OutsideJungkook&Kyuwinដឹកដៃគ្នាដើរចេញទៅខាងក្រៅ ក្រោមក្រសែភ្នែករបស់មនុស្សគ្រប់គ្នាដែលកំពុងអង្គុយនៅទីនោះ ។ ខុសប្លែកតែYabiនាងញញឹមបិទមាត់មិនជិតពេលដែលផែនការសមតាមបំណង ។ ដោយឃើញប្រពន្ធអង្គុយសើចបែបនេះTaehyungក៏កេសនាងសួរតែម្តងទៅ
Taehyung << អូនកើតអី ? មិចក៏សប្បាយចិត្តយ៉ាងនេះ ? >>
Yabi << គឺមិត្តជិតរៀបការ អូនសប្បាយបែបនេះហើយ >> នាងតូចតបវិញឮៗ មានចេតនាចង់ឲChunseoបានឮនៅអ្វីដែលនាងនិយាយ
( កូនស្រីម៉ែការហើយភ្លាមចេះដៀមដាម )
Chunseoឮអ្វីដែលYabiនិយាយហើយនាងក៏ស្ទុះវឹងដើរទៅរកKyuwin & Jungkookយកតែម្តង
Chunseo << jungkook-ah~~ chunseoចាំយូរហើយ ! ទើបតែមកពីណានឹង ? >> នាងចូលទៅអោបដៃអោបជើង កៀកកើយ Jungkook នៅនឹងមុខKyuwin ធ្វើឲនាងតូចយើងមិនខឹងមិនបាន
Kyuwin << ន៎ែ~~អ្នកណាឲចាំ? ចេញពីប្តីខ្ញុំភ្លាមទៅ >> នាងចូលទៅច្រានChunseoចេញពីខ្លួនJungkook
Chunseo << ឯងហៅអ្នកណាប្តី ? jungkookគេនៅមិនទាន់មានប្រពន្ធទេ >>
នាងស្រែកឡើងមកភ្លាមធ្វើឲបងប្អូនគេទាំងប៉ុន្មាននាំគ្នាងាកមកមើលគ្រប់គ្នា
Mrs.Jeon << កើតអីហ្នឹងកូនJung ? >> ដោយ
ឃើញក្មេងៗឈរឈ្លោះប្រកែកគ្នាបែបនេះ ទើបគាត់លូកមាត់ចូលទៅសួរJungkook << គ្មានអីទេម៉ាក់ ! >>
<< ខ្ញុំមានរឿងចង់ប្រាប់អ្នកទាំងអស់គ្នា >> នាយលូកទាញដៃនាងតូចមកស្រាក់ជាមួយម្រាមដៃគេ នៅចំពោះមុខមនុស្សគ្រប់គ្នា កាយវិការមួយនេះធ្វើឲមេបាទាំងសងខាងពិតជាសប្បាយចិត្តពេកក្រៃ
គ្រប់គ្នាមិនតបតអ្វីតែម្នាក់ៗសុទ្ធតែឈរចាំស្តាប់នៅរឿងដែលJungkookចង់និយាយ
Jungkook << ខ្ញុំនឹងរៀបការជាមួយKyuwinនៅ3ថ្ងៃទៀត >>
All << ហា៎? 3ថ្ងៃទៀត ? >> ពួកគេស្រែកឡើងព្រមគ្នា ព្រោះថ្ងៃរៀបការវាលឿនពេកហើយ
( គេប្រញាប់នោះអី )
Jin << លឿនពេកទេដឹង ? >>