Jimin << ហា៎~~~ មិចក៏ឈប់ឡានចឹង >>jiminដែលទើបតែងើបពីគេងនោះ ក៏ចោទជាសំណួរសួរទៅJungkookJungkook << jin hyung ចូលបន្ទប់ទឹក >>
<< តែចូលទៅយូរហើយមិនឃើញមកវិញទៀត >>
Jimin << callទៅមើល~~ >> នាយនិយាយហើយ jungkookក៏ខលទៅjin
Jungkook << ខលមិនលើកទេ >>
Jimin. << មិចចឹង ~~ >>
Jungkook << ចុះទៅរកគាត់ម៉ងទៅ >>
Jimin << អើ~~~>> ពួកគេនិយាយគ្នាហើយក៏បើកទ្វារឡានចុះចេញទៅ សម្តៅទៅរកបន្ទប់ទឹកដែលJinចូលមិញនេះ
ពេលដែលដើរដល់ពាក្យកណ្តាលផ្លូវក៏មានអុំស្រីម្នាក់រត់ចេញពីបន្ទប់ទឹកមកទាំងត្រហេបត្រហប។ នាយទាំងពីរអត់ឆ្ងល់មិនបានទើបរត់ទៅរកគាត់
Jm&Jk << អុំ~~ អុំស្រី >>
Cleaner << អ្នកកម្លោះ ~~ ចូលទៅជួយគេផង ~~>> គាត់និយាយទាំងភឹតភ័យ
Jungkook << អ្នកណាអុំ ~~>>
Cleaner << អុំមិនដឹងទេ ~~ តែគេដេកនៅក្នុងថ្លុកឈាមតែម្តង មិនដឹងថារស់ឬអត់ទេ >>
ក្រោយពីឮអុំស្រីម្នាក់នោះនិយាយចប់ភ្លាម
jungkook&jiminក៏ប្រញាប់រត់មកមើលភ្លាមពេលចូលទៅដល់កន្លែងកើតហេតុភ្លាមនាយសឹងតែទន់ជង្គង់ដួលទៅហើយ សភាពបងប្រុសគេ ដេកនៅលើឥដ្ឋបន្ទប់ទឹកដោយមានឈាមក្រហមឆ្អិនឆ្អៅស្រោចពីលើ នៅទ្រូវខាងឆ្វេងមានប្រហោងមួយដែលបញ្ជាក់ថាបងប្រុសគេត្រូវគេបាញ់
Jungkook << hyung~~ hyung~~ដឹងខ្លួនឡើង >> នាយរត់ទៅត្រកងjinទាំងបេះដូងកំពុងញាប់ញ័រ មិនមែនគេខ្លាចឈាមនោះទេ តែម្នាក់ដែលដេកនៅទីនេះជាបងប្រុសគេ បងដែលការពារគេរហូតមក
ឯjiminវិញនាយប្រែទៅជាទន់ដៃទន់ជើងឈរលែងជាប់ នាយទទួលស្គាល់ពេលនេះគេពិតជារន្ធត់នឹងហេតុការណ៍មួយនេះ
Jungkook << hyung កុំកើតអីឲសោះណា >> នាយនិយាយទាំងទឹកភ្នែកហូរ ខ្លួនប្រាណគេប្រលាក់ទៅដោយឈាមរបស់jin
នាយដាក់ដៃចង្អុរទៅស្ទាបស្ទង់ដង្ហើមរបស់គេ សឹមទៅប៉ះនឹងជីពចរនៅលើកញ្ចឹងករបស់Jinហើយនិយាយឡើង