Part 8

477 13 0
                                    


ក្រោយពីរត់ប្រាស់អាយុចេញទៅខាងក្រៅសាលាហើយនោះ នាយងាករកមនុស្សសំណព្វចិត្តរបស់ខ្លួនរហូតប្រទះនារីក្មេងខ្ចីស្រស់ស្អាតម្នាក់ កំពុងឈរពាត់ដៃសម្លឹងមើលមកគេទាំងមុខមាំ រួចនាយរត់ទៅរកនាងទាំងតក់ក្រហល់~~

Taehyung << ហិហិហិ~~ អូនសម្លាញ់~~>> នាយហៅនាងទាំងសម្លេងស្រាលស្រទន់

<< ហិហិហិ~~ អូនសម្លាញ់ឆ្កួតយ៍ស្អី? មិចអាកញ្ចាស់? សប្បាយដែរទេ? >> នាងមូលស្លឹកត្រចៀកគេមួយទំហឹងតាមអារម្មណ៏មនុស្សខឹង ~~ ស្រីណាមិនប្រច័ណ្ឌពេលដែលឃើញសង្សារខ្លួនទៅស្នឹតស្នាលជាមួយនឹងស្រីផ្សេង~~ សមនឹងសង្សារខ្លួនសង្ហាហើយពូកែវោហារស័ព្ទទាក់ទាញចិត្តមនុស្សស្រីទៀតនាងរិតតែខឹងលើសដើម~~ មិនមែនថាមិនទុកចិត្តសង្សារនោះទេ នាងនឹងគេទាក់ទងគ្នាយូរគួរសមដែល គេមិនដែលលួចមានស្រីទេ តែពួកមីស្រីៗអស់នោះទៅវិញទេដែលជ្រួលជ្រើមឃើញសង្សារនាងមិនបាន

Taehyung << អ៊ូយ~~~ ម៉ែអើយ~~ ឈឺណាស់ ~~ >>

<< កុំស្រែករកម៉ាក់~~ អូនអ្នកមួលបង មិនមែនម៉ាក់ទេ ~~>>

Taehyung << ខ្លាចូលខ្លួនអូនទៀតហើយហេ៎~~>>

<< នៅមានមុខមកនិយាយចឹងទៀតហេ៎~~ នេះនែ៎~~>> នាងបន្ថែមកម្លាំងមួលត្រចៀកនាយកាន់តែខ្លាំង សម្រែកនៃការឈឺចាប់របស់Taehyungក៏កាន់តែខ្លាំងឡើងដែរ

Taehyung << អ៊ួយ~~~ ម៉ែប្រពន្ធអើយ~~ បងឈប់ហើយ ~~ >> នាយលើកដៃសំពះអ្នកដែលមាននាមជាអនាគតប្រពន្ធ ~~ គិតទៅគួរឲចង់សើចណាស់ មាននាមជាប៉ូលីសសម្ងាត់របស់ប្រទេសកូរ៉េ ក៏មានកូនចៅសម្រាប់គ្រប់គ្រងតែបែរជាលើកដៃសំពះអ្នកដែលជាសង្សារទៅវិញ ~~ ឮទៅដល់ទីណាខ្មាស់គេដល់ទីនោះតែម្តងហើយ ~~

<< បើថ្ងៃក្រោយនៅតែចេញចារឹកplayboyទៀតកុំថាអូនមិនបានប្រាប់ >> នាងប្រលែងដៃចេញពីនាយ

Taehyung << ប្រាប់អី? អូនធ្វើអី ? បងគ្រាន់តែធ្វើជាមនុស្សរួសរាយតែប៉ុណ្ណោះ~~ យ៉ាងណាៗអូននៅតែក្នុងបេះដូងបងតែម្នាក់នឹងហើយ >> នាយទាញនាងមកអោបតែនាងរុញគេចេញ

<< គ្មានស្រីឯណាទ្រាំមើលសង្សារខ្លួនធ្វើចារឹកplayboyដាក់ស្រីដទៃនោះទេ ~~ អូនokតាមបងគ្រប់យ៉ាងមិនថារឿងអីក៏ដោយ~~ទោះអូនមិនពេញចិត្តតែក៏សុខចិត្តធ្វើតាមបង ព្រោះអី? មិនចង់ដាក់សម្ពាធដល់បង មិនចង់ឲបងខ្វល់ខ្វាយច្រើន ហើយក៏ដឹងថាវាជាការងាររបស់បង ~~ Tae~~ អូនសង្ឃឹមថាបងមិនបែកឆ្វេងចេញពីអូនទេ~~ >> នាងនិយាយទាំងទឹកភ្នែកសឹមដើរចេញទៅ~~ឯTaehyungវិញនាយ-ឈរស្ងៀមមិនកម្រើក នាយកំពុងតែគិតថាខ្លួនកំពុងធ្វើឲនាងឈឺចាប់ទាំងមិនដឹងខ្លួនមែនទេ? មែនហើយនាយចូលសាលានេះទើបតែបាន2ថ្ងៃក៏ត្រូវល្បីពេញសាលាដោយសារសម្រស់របស់ខ្លួន សិស្សស្រីៗជាច្រើនតាមគេជារឿយៗ គេគ្រាន់តែនិយាយលេងបែបមនុស្សរួសរាយមិនដឹងថាកាលដែលធ្វើបែបនេះ វាធ្វើឲសំណព្វចិត្តគេឈឺចាប់នោះទេ ~~

Happiness [ END ✓ ]Where stories live. Discover now