ក្រោយពីញោះកូនក្រមុំគេឲខឹងទាំងព្រឹកមក នាយ-កម្លោះជើងល្អរបស់យើងចេញដំណើរពីហាងកាហ្វេមកកន្លែងដែលណាត់ជួបជាមួយហ្នឹងមេកងហើយជំនួយការរបស់គេដែលត្រូវបន្លំខ្លួនធ្វើជាកូនសិស្សនេះឯង~~ មិនដឹងជាកម្មពារស្អីរបស់គេទេទើបមកត្រូវទទួលបន្ទុកនេះ ឲគេទៅរៀនដូចឲគេទៅចុះនរក បើកាលគេរៀនប្រឡងមិនចង់ជាប់ផង ដេកម៉ោងរៀនត្រូវស៊ីប៉ុងលុបឬហ្វឺតរបស់គ្រូរាល់ថ្ងៃ នាយគិតថាអតីតកាលដែលធ្លាប់ឆ្លងកាត់ទាំងឡាយកំពុងត្រឡប់មករកគេវិញហើយរយៈពេលមិនដល់កន្លះម៉ោងផង Jungkookក៏បានមកដល់គោលដៅ កន្លែងដែលមេកងណាត់ជួបក៏ជាហាងកាហ្វេមួយដែល~~jungkookបោះជំហានវែងៗចូលទៅខាងក្នុងដោយភ្នែករំពៃរកមកមើលក្រុមការងាររបស់ខ្លួន
មេកង << នៅខាងនេះ ~~ >> គេលើកដៃជាសញ្ញាបន្ទាប់ពីក្រលេកឃើញJungkookឈររេរានៅខាងមុខ
បន្ទាប់ពីលើសម្លេងអ្នកដែលខ្លួនកំពុងរកមើលហើយ នាយក៏ដើរសម្តៅទៅយ៉ាងលឿនរួចដាក់បង្គុយហើយបន្លឺឡើង
Jungkook << មកដល់យូរហើយនៅ?>>
មេកង << ប្រហែល10នាទីហើយ~~ លោកត្រូវ-ការកម្មង់អីដែលទេ? >>
Jungkook << សុំកាហ្វេក្តៅមួយកែវមក >>
មេកង << ប្អូន~~ បងសុំកាហ្វេក្តៅមួយកែវ ហើយទឹកតែក្តៅមួយពែងមក >> គេងាកទៅហៅបុគ្គលិកដើម្បីកម្មង់ភេសជ្ជៈឲJungkookហើយនឹងខ្លួនឯង
Jungkook << ចុះឯណាម្នាក់ទៀត? >> នាយងាកឆ្វេងងាកស្តាំមិនឃើញមានអ្នកដែលត្រូវមកធ្វើការជាមួយខ្លួនទើបងាកមកនិយាយជាមួយមេកងវិញ
មេកង << បន្តិចទៀតគេមកដល់ហើយ >>
Jungkook << មេកងអាចប្តូរខ្ញុំបានដែរទេ? ខ្ញុំមិនចូលចិត្តសាលាទេ >> នាយនិយាយបែបញឹមៗខ្លាចចិត្ត
មេកង << លោកអាចហៅយើងSungបាន~~ឋានៈយើងក៏មិនលើសខ្វះគ្នាប៉ុន្មានដែរ~~ហើយរឿងដែលប្តូរនោះ ខ្ញុំសុំទោស បើមិនជាលោកអ្នកធ្វើ លោកចាំបាច់មកប្រទេសកូរ៉េធ្វើអី? ការងារនេះមានតែយើង3នាក់ប៉ុណ្ណោះដែលដឹង ចំណែកបទបញ្ជារបស់ថ្នាក់លើក៏បានចែងថា ជំនួយដែលយើងទទួលបានពីកងអាវុធហត្ថនោះ គឺចំនួន3ដងតែប៉ុណ្ណោះ បើយើងប្រើជំនួយនេះអស់3ដង យើងគ្មានសិទ្ធឲអ្នកណាមកជួយយើងក្រៅពីគ្នាយើង3នាក់នោះទេ>>