Part 1

2.4K 54 0
                                    

@15ឆ្នាំមុន

"ហិហិ..ហិហិ ឲវាមកខ្ញុំវិញមក..វាជារបស់ខ្ញុំទេ ហេតុអីឯងយករបស់អ្នកដទៃបែបនេះ?"ក្មេងតូចស្រែកទាំងយំអណ្តើតអណ្តកទៅកាន់ក្រុមក្មេងស្រីប្រហែល4-5នាក់ដែលដណ្តើមរបស់នាងទៅ

"ហេតុអីយកមិនបាន? យើងឃើញវាស្អាត វាសាកសមជាមួយមនុស្សស្អាតដូចជាយើង នាងកាម៉ាប់ឯងមិនគួរមានវាទេ ហាហាហា នាងកាម៉ាប់ នាងកាធាត់ នាងមុខអាក្រក់"ក្មេងស្រីៗដែលធ្វើបាបនាងនោះ ស្រែកឲនាង ដៀលនាងសប់សារពើ វាជារឿងគួរឲភ្ញាក់ផ្អើលណាស់ ក្មេងទើបតែអាយុ10ឆ្នាំជាងប៉ុណ្ណោះតែបែរជាមានគំនិតធ្វើបានអ្នកដទៃចេះប្រើពាក្យសម្តីមិនសមរម្យបែបនេះ

"ឲវាទៅនាងវិញភ្លាមទៅ"ក្មេងប្រុសម្នាក់ដែលមិនដឹងមកពីណាពីណីរត់មកស្រែកឲពួកនាងអស់នោះ មុខគេមាំ ភ្នែកសម្លក់ទៅពួកនាងសឹងតែជ្រុះគ្រាប់ទៅហើយ អ្វីដែលសំខាន់គេមិនមែនជាក្មេងទេ គេមានអាយុបងពួកនាងដល់ទៅ5ឆ្នាំ

"ហេតុអី?ខ្ញុំស្រលាញ់វា ខ្ញុំចង់បាន ខ្ញុំមិនឲទេ" និយាយចប់ពួកនាងក៏រត់ចេញទៅយ៉ាងលឿនព្រោះមិនអាចនៅតតាំងជាមួយមនុស្សដែលធំជាងខ្លួនបាននោះទេ!!

ឃើញពួកនាងចេញទៅផុតបែបនេះក្មេងប្រុសម្នាក់នោះក៏រត់ទៅជួយលើកនាងឲក្រោកឡើង

"នាងតូច យ៉ាងមិចហើយ? ត្រូវត្រង់ណាដែរទេ?"

"មិនអីទេបងប្រុស"តបទាំងនៅអណ្តើតអណ្តក

"លើកក្រោយកុំដើរទៅណាម្នាក់ឯងទៀត ឃើញទេគេព្រួតធ្វើបាបបែបនេះហើយ"

"ចា៎..."

"ឯងឈ្មោះអី?"គេនិយាយរួចយកដៃទៅប៉ះសក់របស់នាង

"ខ្ញុំឈ្មោះKyuwin !! ចុះបងប្រុស?"

"បងឈ្មោះKookie!! បងទៅហើយណាបងប្រញាប់ ម៉ាក់ប៉ាកំពុងចាំបង " នាយថាចប់ក៏រត់ទៅភ្លាមរកនាងតូចហាមាត់សួរមិនទាន់

"គាត់ទៅណាទៅណ៎..ហេតុអីមានវ៉ាលីបែបនេះ?"

________________________

@បច្ចុប្បន្ន

"Winឆាប់ចុះមកកូនមកញ៉ាំបាយ ប្រយ័ត្នយឺតម៉ោងណា"

Happiness [ END ✓ ]Where stories live. Discover now