Susaដើរចូលមកវិញទាំងទឹកមុខញញឹមពព្រាយ~~ នាងចូលទៅកន្លែងអង្គុយរបស់ខ្លួនវិញដោយមិនខ្វល់ពីក្រសែភ្នែកនរណាម្នាក់កំពុងមើលនាង~~Kyuwin << ចេញទៅក្រៅមានឃើញYabiដែរទេ ? >>
Susa << អ៎ូ~~ ឃើញនាងចេញពីបន្ទប់ទឹកវិញដើរទៅថ្នាក់បាត់ទៅហើយ >>
Kyuwin << ពិតដែរទេ ? >>
Susa << ហេតុអីខ្ញុំត្រូវកុហក ? >>
Kyuwin << មនុស្សមិនគួរឲទុកចិត្ត និយាយអីចេញមកក៏មិនគួរឲជឿ100%ដែរ>>
Susa << ឯងថាមិច ? >> នាងក្រោកឡើងទះតុ
Kyuwin << ឮយ៉ាងមិចយើងនិយាយបែបហ្នឹងឯង~~ ចាំបាច់សួរច្រើនដងដែរហី ~~>>
Susa << នាងឯង~~នេះនែ៎~~~>> នាងយកថាសម្ហូបរបស់ខ្លួនជះទៅលើKyuwinទាំងអស់
គិតដែលទេថាkyuwinនាងនៅស្ងៀម? នាងមិនមែនជាពពួកមនុស្សទន់ខ្សោយឲពួកនាងមកជាន់ វាយតប់តាមចិត្តនោះទេ បើមកប៉ះនាង នាងក៏ស្វាគមន៍ត្រឡប់ទៅវិញដូចគ្នា
មិនបង្អង់យូរនាងក៏ច្បាមយកបាយទាំងប៉ុន្មានទៅបាតលើមុខរបស់Susaរួចយកទឹកទៅចាក់ពីលើក្បាលនាងទៀតKyuwin << បើយើងដឹងថានាងធ្វើបាបYabi នាងនឹងងាប់មិនខាន >> នាងថាហើយបម្រុងនឹងដើរចេញទៅ តែMiaមកចាប់បោចសក់ពីក្រោយ
Kyuwin << អ៊ួយ~~~ នាងឆ្កួតលែងភ្លាមទៅ >>
Mia << ឯងធ្វើឲមិត្តយើងខ្មាសគេ ឯងគិតថាដើរចេញ-ស្រួលៗហេ៎ >>
Jungkook << បានហើយMiaលែងនាងទៅ ~~ >> គេស្ទុះទៅទាញដៃនាងចេញពីសក់Kyuwin
Mia << លោកមិនឃើញទេហេ៎~~ ថាវាធ្វើឲSaខ្មាសគេប៉ុណ្ណា~~>> នាងងាកមកស្រែកដាក់Jungkook
ឯjungkook& TaehyungនឹងSmithធ្វើអីមិនបានក្រៅពីឈរនិយាយសម្រួលឲmiaលែងដៃចេញ~~ បើទៅប្រទាញប្រទុងជាមួយនាងធានាថាសក់របស់Kyuwinទាំងប៉ុន្មាននឹងជ្រុះចេញពីក្បាលមិនខាន ជាមនុស្សឬជាតុកកែបានជាតោងស្អិតយ៉ាងនេះ
ម្នាក់មិនទាន់ទាំងលែងដៃចេញពីkyuwinផង នៅSusaដើរមកទះកំផ្លៀងយ៉ាងដំណំទៀត ពេលនេះថ្ពាល់នាងតូចដែលធ្លាប់តែក្រហមព្រឿងគួរឲចង់ថើម ក៏មានស្នាមម្រាមដៃពាសពេញផ្ទៃមុខ គែមមាត់នៅមានឈាមហូររឹមៗថែមទៀត~~