Part 26

437 10 0
                                    

ក្រោយពេលដែលបំបែកផ្លូវគ្នារួចហើយមក Taehyung
ដើរមើលសព្វកន្លែងទាំងអស់នៅបរិវេនខាងក្រៅតែដូចជាគ្មានអីមិនប្រកតីនោះឡើយ នាយក៏រាងចម្លែកចិត្តណាស់ដែលហេតុអីផ្ទះធំយ៉ាងនេះបែរជាគ្មានមនុស្សនៅទៅវិញ

នាយកំពុងតែដើរសុខៗនៅខាងក្រោយផ្ទះក៏មានទ្វារតូចមួយសម្រាប់ចូលទៅខាងក្នុង ទើបនាយមើលឆ្វេងមើលស្តាំឲប្រាកដចិត្តសិនថាក្នុងផ្ទះពិតជាគ្មានមនុស្សដូចនៅខាងក្រៅមែនឬអត់ ? នាយសម្លឹងមើលរាងយូរបន្តិចសឹមលើកដៃរុញទ្វារចូលទៅ ព្រមទាំងបិទវិញឲមានរបៀបរៀបរយផងដែរ

Taehyung << ទៅងាប់នៅឯណា? មិចក៏ស្ងាត់ម៉េះ ? >> នាយដើររអ៊ូម្នាក់ឯង ភ្នែករំពៃមើលសព្វកន្លែងជើងក៏ចេះតែបោះជំហានថយក្រោយដើម្បីបានមើលទិដ្ឋភាពក្នុងផ្ទះទាំងមូល តែខ្នងគេក៏ប៉ះជាមួយមនុស្សម្នាក់ទើបនាយឈប់ទ្រឹងនៅមួយកន្លែង

Tae&Jk << ..............>> ពួកគេទាំងពីរបង្វិលខ្លួនផ្ជង់
កាំផ្លើងឲគ្នាទៅវិញទៅមក សឹមដាក់ចុះវិញពេលដែលឃើញថាជាគ្នាឯងបែបនេះ ?

Tae << ហ្ហូយ~~~ អញ ~~ មិនឲដំណឹងសោះ >>

Jk << Hyungក៏ចឹងដែរ ! ភ័យចង់ស្លាប់ >>

Tae << ឯងប្លែកចិត្តទេ ? ហេតុអីគ្មានមនុស្ស ? >>

Jk << មែនហើយ ! ផ្ទះស្ងាត់ដូចវាលកប់ខ្មោច >>

ប្រាវ~~~~

សម្លេងរបស់បែកបន្លឺចេញពីខាងលើ បណ្តាលឲនាយប៉ូលីស
សង្ហារទាំងពីរងាកទៅមើលជាប្រញាប់ ។ ពួកគេងក់ក្បាលដាក់គ្នា ដៃកាន់កាំផ្លើងជាប់ ជើងបោះជំហានទៅរកកាំជណ្តើរឡើងទៅខាងលើយឺតៗ ។ ពេលឡើងមកដល់ខាងលើវាមានផ្លូវបែកជាពីរ ពួកគេមើលផ្លូវទាំងពីរសញ្ចឹងគិតថាគួរទៅមួយណា ទើបសម្រេចចិត្តបំបែកគ្នា

Jk << Hyungទៅខាងនោះទៅ ខ្ញុំទៅខាងនេះ >>

Tae << Okay ! មានការអីចុចទាក់ទងកាសប្លូធូទៅ >>

jk <<..........>> jungkookមិនតបនាយគ្រាន់តែងក់ក្បាល រួចពួកគេដើរទៅផ្លូវផ្សេងគ្នា ដោយTaehyungទៅខាងស្តាំ Jungkook ទៅខាងឆ្វេង

___________________________________________

[ JUNGKOOK'S POV ]

នាយកម្លោះដើរសម្តៅមកបន្ទប់មួយដែលនៅកណ្តាល ទំនងជាមានមនុស្សនៅខាងក្នុង ព្រោះតែមានសម្លេងស្រែក នាយកាន់តែដើរទៅជិត សម្លេងនោះកាន់តែឮ ហើយសម្លេងនេះក៏គ្មានអ្នកណាក្រៅពីអតីតសង្សារគេនោះដែរ ។ បេះដូងគេចាប់ផ្តើមលោតញាប់ ចម្រុះពិបាកដកដង្ហើម ដៃក៏រាងញ័របន្តិច ពេលដែលឮសម្លេងនាងស្រែកទាំងឈឺចាប់បែបនេះ ។

Happiness [ END ✓ ]Where stories live. Discover now