Part 23

368 11 0
                                    


បន្ទាប់ពីបានឮពាក្យដែលJungkookនិយាយរួចហើយ Kyuwinនាងមិនបានចូលរៀនវិញនោះទេ នាងមកអង្គុយយំនៅស្រះក្រោយសាលា កាលពីមុននាងមិនសូវមកអង្គុយទីនេះនោះទេ ព្រោះវារាងស្ងាត់ហើយក៏សម្បូរទៅដោយពួកជនពាលផងដែរ ។ ប៉ុន្តែថ្ងៃនេះមើលទៅដូចស្ងាត់ទើបនាងមកអង្គុយតម្រង់ត្រមោចម្នាក់ឯង

កំពុងតែភ្លឹកៗជាមួយនឹងអន្លង់គំនិតមួនសន្ទុះស្រាប់តែមានដៃមួយមកវៃស្មានាងពីក្រោយ ទើបនាងតូចងាកទៅមើល

Yabi " អេ៎~~ >>

Kyuwin << Ya ~~មិចក៏មកទីនេះ? >> នាងងាកទៅនិយាយជាមួយYabiទាំងភ្ញាក់ផ្អើល ទើបតែត្រូវJungkook
ហាមមិនឲក្បែរ ប៉ុន្តែពេលនេះបែរជាមកអង្គុយនិយាយជាមួយនាងទៅវិញ

Yabiមិនទាន់តបជាមួយនាងភ្លាមៗទេ នាងតូចដាក់ខ្លួនអង្គុយចុះជិតKyuwinទាំងញញឹម សឹមងាកមុខទៅមើលKyuwin

Yabi << កុំគិតពេកអី! បងjungkookធ្វើដើម្បីឯងទេ >>

Kyuwin << ហ៉ឹស~~ គេទើបតែនិយាយថាស្អប់យើងពេញមាត់ >>

Yabi << មនុស្សខឹងបែបហ្នឹងហើយ ~~ តែយើងថាឯងគួរតែព្យាយាមតាមដានSmithខ្លះផង >> នាងខិតទៅជិតKyuwin និយាយតិចៗចៀសវាងមានគេឮ

នាងបានធ្វើខុសការសន្យាជាមួយjungkook&TaeហើយថាមិនមកនៅជាមួយKyuwinខាងក្រៅទេ តែពេលដែលដើរមកលេងនៅស្រះទឹកក៏ឃើញនាងអង្គុយម្នាក់ឯងស្ងាត់ស្ងៀម ម្យ៉ាងទីនេះគ្មានមនុស្សទេ ទើបចូលមកនិយាយជាមួយ

Kyuwin << ឯងគិតបែបហ្នឹងដែរហេ៎ ? >>

Yabi << មែនហើយ~~ បងTae&Jk មានភស្តុតាងបន្តិចបន្តួចពីSmithហើយ ។ បងjinក៏ឃើញដោយផ្ទាល់ទៀតទើបកើតរឿងបែបនេះ >>

Kyuwin << Smith ជាឯងមែនហេ៎ >> នាងគិតក្នុងចិត្ត បើសិនជាsmithមែន នាងពិតជាស្តាយ ស្តាយខ្លាំងណាស់ដែលមិនជឿសម្តីJungkookពីដំបូង

Yabi << យើងយល់ពីឯងណា ? យើងដឹងថាឯងស្រលាញ់Smith តែកុំយកការស្រលាញ់បាំងមុខពេកអី ព្យាយាមរកអ្វីជាការពិតរបស់គេ តែយើងមិនមែនឲឯងមកតាមដានរឿងការងាររបស់គេទេ គ្រាន់ចង់ឲឯងដឹងថាគេកំពុងធ្វើអី? គេជាអ្នកណាឲពិតប្រាកដ >>

Happiness [ END ✓ ]Where stories live. Discover now