3Month agoបើគិតទៅពេលវេលាពិតជាដើរលឿនណាស់ ធ្មេចបើកៗរឿងរ៉ាវដែលបានកើតឡើងទាំងប៉ុន្មានវាបានរំលងផុតទៅអស់រយៈពេល3ខែទៅហើយ ! កំឡុងពេលបីខែនេះមានរឿងល្អនឹងរឿងអាក្រក់កើតឡើងតំណាលគ្នា ។ រឿងល្អនោះគឺJungkook & Tae បានកម្ចាត់ពួកជួញដូរគ្រឿងញៀនបានស្អាតល្អតែម្តង ថែមទាំងបានការកោតសរសើរពីប្រជាជននៅក្នុងប្រទេសកូរ៉េនឹងនៅក្នុងសាលាថែមទៀតផង ហើយអ្វីដែលល្អបំផុតនាយមិនបាច់ត្រូវរៀបចំខ្លួនទៅសាលារៀនដូចកាលមុនទៀតនោះទេ នាយត្រូវបានត្រឡប់មករស់នៅUSA
វិញជាមួយគ្រួសារដូចមុនទៀតផង ។ ចំពោះSmith&Sun តុលាការបានដាក់ទោសឲពួកគេជាប់គុក15ឆ្នាំ ។ ចំណែករឿងដែលមិនទាន់ល្អប្រសើរនោះYabiនាងនៅតែជាមនុស្សស្ងៀមស្ងាត់ដូចមុន មនុស្សប្រុសទាំងអស់Yabiមិនសូវជានិយាយជាមួយឬនៅក្បែរនោះទេ លើកលែងតែប៉ា
នាង&Taeប៉ុណ្ណោះដែលYaបាននិយាយជាមួយ ! ចំពោះមិត្តភក្តិស្និតស្នាលនាងនោះ kyuwinនាងបានទៅរៀនបន្តនៅNew york ជាមួយនឹងបងជីដូនមួយ តែថាមិនសូវជាត្រូវគ្នាប៉ុន្មានទេ ម្នាក់ជាមនុស្សស្រីត្រឹមត្រូវមិនចូលចិត្តក្លឹបកំសាន្ត មិនចេះទៅរញ៉េរញ៉ៃជាមួយមនុស្សប្រុស ព្រោះក្រៅពីJungkook នាងតូចមិនខ្វល់ពីនរណានោះឡើយ[ New york City ]
Chunseo & Kyuwin
10:30PM
Chunseo << ឯងចេញទៅក្រៅដែរទេ ? ថ្ងៃនេះថ្ងៃបុណ្យ ចេញទៅដើរមើលគេខ្លះទៅ >> នាងរៀបចំខ្លួនបណ្តើរនិយាយបណ្តើរ ។ វាជាទម្លាប់របស់Chunseoទៅហើយ នាងតែងតែចេញទៅក្រៅនៅពេលយប់ព្រលប់ហើយត្រឡប់មកវិញនៅទាបភ្លឺឬមិនមកតែម្តង
[ ម៉ែឪបញ្ចូនឲទៅរៀន មិចមីក្អូនឯងធ្វើចារឹកចឹងហា៎ ? ]
Kyuwin << អត់ទេ ! កិច្ចការសាលាច្រើនណាស់ ! ទៅម្នាក់ឯងទៅ >> នាយតូចតបវិញដោយមិនងើបមុខចេញពីសៀវភៅនោះឡើយ
Chunseo << ណ្ហើយ~~ មិនបាច់ខំរៀនពេកទេ ! ទៅមើលគេឲស្រឡះមុខស្រឡះមាត់ទៅ >> នាងចូលមកទាញដៃKyuwinឲងើបពីតុ ។ ទង្វើរបែបនេះរឹតតែធ្វើឲនាងតូចធុញភ្លាមតែម្តង ។ នេះបងជីដូនមួយនាងល្ងង់ឬធ្វើល្ងង់ ? នាងបង្ហាញទឹកមុខមិនពេញចិត្តប៉ុណ្ណឹងហើយនៅមើលមិនដឹងទៀតហេ៎ ?