@ Morning~~~~នៅក្នុងបន្ទប់មួយដ៏ស្ងាត់ស្រងំ មានពន្លឺនៃព្រះអាទិត្យចាំងចូលតាមបង្អួច ជះពន្លឺមកលើរាងកាយតូចល្អិតដែលកំពុងដេកក្បែរបង្អួចនោះឲភ្ញាក់ដោយសារការរំខានរបស់ពន្លឺព្រះអាទិត្យ នាងយកដៃមកបាំងមុខបន្តិចរួចងើបឡើងពុតដៃពុតជើងសឹមទាញកន្សែងពោះគោសម្តៅទៅបន្ទប់ទឹក
_________________________
@ 20mn later~~~
Kyuwinដើរចេញពីក្នុងបន្ទប់ស្នាក់នៅរបស់សាលាទាំងនឿយហត់ យប់មិញនាងធ្វើការងារសាលាទម្រាំតែហើយម៉ោង 11-12ទៅហើយ នៅមកក្រោកពីព្រលឹមដើម្បីទៅសម្អាតថ្នាក់ទៀត~~ នៅជាលើកទីមួយដែលនាងទទួលពិន័យពីខាងសាលាបែបនេះ ទោះនាងមិនសូវចូលចិត្តខាងរៀនសូត្រតែក៏មិនដែលគេចសាលាដែរ~~ ព្រោះម៉ាក់កាចខ្លាំងណាស់
Yabi&smithឈរនៅក្រោមដើមឈើដែលនៅទល់មុខអគាររបស់Smith&kyuwinរៀនដើម្បីរង់ចាំមើលKyuwin ព្រោះម្សិលមិញពួកគេមិនបាននៅក្បែរនាងទេ ពេលដែលខលទៅសួរក៏ប្រាប់ថាត្រូវទទួលពិន័យបែបនេះ ទើបចង់ដឹងពីមូលហេតុឲបានច្បាស់លាស់ជាងនេះ ~~។ ចំពោះYabiទោះបីនាងទើបតែស្គាល់Kyuwinក៏ពិតមែនតែនាងស្រលាញ់kyuwinណាស់~~ អាចថាជានិស្ស័យក៏-បានដែលឲពួកគេស្គាល់គ្នា
Smith << ហេ៎~~~win~~>> គ្រាន់តែក្រឡេកឃើញkyuwinដើរមកដល់ភ្លាមគេទាំងពីរស្ទុះរត់ទៅរកភ្លាម
Yabi << ឯងបានដេកដែរទេយប់មិញ? មើលភ្នែកចុះស្លក់អស់ហើយ >> នាងយកដៃទៅចាប់ដៃKyuwin
Kyuwin << គឺបាន~~~ តែយើងមិនទម្លាប់ងើប-ឡើនពេកទេ~~ ហើយពួកឯងហេតុអីមកសាលាលឿនម៉េស >>
Smith << យើងមកជួយបោសថ្នាក់ឯង >>
Yabi << យើងដែរ~~>>
Kyuwin << ហ៊ឹស~~តោះទៅ~~~>> ថាហើយkyuwinក៏យកដៃទាំងសងខាងទៅកៀកស្មាyabi&smithហើយពួកគេដើរទាំងសប្បាយរីករាយ តើពេលវេលាបែបនេះហ្នឹងមានប៉ុន្មានដងទៅ~~~~
<<យើងសុំទោសkyuwinតែវាជាភារកិច្ច>>
ពួកគេចំណាយពេលបោសសម្អាតថ្នាក់ជាមួយគ្នាយ៉ាងសប្បាយរីករាយ Yabiមិនឲkyuwinធ្វើអីនោះទេ នាងហើយហ្នឹងsmithជាអ្នកទទួលរាប់រងទាំងអស់ ~~ kyuwinនាងអង្គុយមើលមិត្តទាំងសើចសប្បាយពួកគេមិនត្រឹមតែបោសសម្អាតថ្នាក់ធម្មតាទេ នៅរាំច្រៀងលើក្តារខៀនក្រវីគូទចុះឡើងទៀត ឯSmithវិញត្រូវyabiវៃកំប៉េះគូទជាមួយហ្នឹងផ្តៅដែលគ្រូទុកលើតុរហូត នាយមិនបានជួយអ្វីច្រើនបានត្រឹមតែឈរធ្វើដូចជាចាហ្វាយនាយបញ្ជារកូនចៅ គឺគេតាំងខ្លួនគេជា-ចាហ្វាយហើយyabiជាអ្នកបម្រើ នាយឈរចង្អុលនេះចង្អុលនោះហើយស្រែកថា <<មើលធ្វើការឲបានស្រួលបួលShin yabi ប្រយ័ត្ន Smith Andromeda កាត់ប្រាក់ខែ >>