Wedding Day 💐👰ព្រឹកនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនប្រុសពៅត្រកូលKim នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ សប្បូរទៅដោយផ្កាតាំងលម្អ មានអ្នកបម្រើដើរឆ្វេចឆ្វាចស្វះស្វែងមើលការខុសត្រូវនៅក្នុងពិធីមង្គលការដ៏ល្អប្រណិតមួយនេះ
នាយកម្លោះរូបសង្ហាដែលមាននាមជាកូនកម្លោះក្នុងពិធីមួយនេះ គេនៅអង្គុយរៀបចំខ្លួននៅក្នុងបន្ទប់ដោយមានអ្នកតុបតែងខ្លួនឲគេយ៉ាងហំហួន មើលទៅដូចជាព្រះរាជបុត្រយ៉ាងចឹង ! ទម្រង់មុខអក្សរV ចម្រុះស្រួចផុសឡើងសមហ្នឹងទម្រង់មុខ សក់ពណ៌ត្នោតរឹតតែបន្ថែមនៅភាពលេចធ្លោឲគេមួយថែមកម្រឹតទៀត រួមផ្សំជាមួយហ្នឹងអាវក្វាហ្សេបុរសពណ៍ខ្មៅ គ្របដណ្តប់នៅលើអាវសាច់ក្រណាត់ពណ៌សយ៉ាងសាកសម ។ តើគេជាកូនកម្លោះឬជាព្រះរាជបុត្រទៅណ៎?
Girl << រួចរាល់ហើយលោក ! មើលទៅលោកសង្ហារខ្លាំងណាស់ ! សាកសមជាមួយកូនក្រមុំដ៏ស្រស់សោភា ពិតជាគូស្នេហ៍ដែរទេវតាប្រទានឲពិតមែន >> នាងនិយាយទាំងញញឹម ពាក្យទាំងប៉ុន្មានសុទ្ធតែពាក្យពិត នាងមិនដែលឃើញអ្នកណាស្អាតដូចគូស្នេហ៍មួយគូរនេះទេ បែបនេះគេហៅថាស្អាតទាំងព្រម
Taehyungញញឹមបែបសមចិត្តដែលមានអ្នកមកសរសើរគេហ្នឹងប្រពន្ធគេបែបនេះ នាយបែរមុខទៅមើលកញ្ចក់ ហើយលើកដៃសារេក្រវ៉ាត់កឲបានត្រឹមត្រូវបន្តិច សឹមសម្លឹងមើលរូបរាងខ្លួនមួយចំហនៅក្នុងកញ្ចក់ អាចនិយាយបានថាពេលនេះគេលង់សម្រស់ខ្លួនឯងក៏ថាបាន
ក្រាក~~~~~~
សម្លេងទ្វារបើកបង្ហាញឲឃើញកម្លោះៗទាំង6នាក់ ដែលត្រូវជាបងជាប្អូនរបស់Taehyung ដើរចូលមកខាងក្នុង ។
ម្នាក់ៗសុទ្ធតែស្រស់សង្ហាបូករួមជាមួយអាវក្វាហ្សេដែលគ្របដណ្តប់លើខ្លួនទៀត រឹតតែបង្កើនភាពសង្ហារដល់ពួកគេ