Episode 03-
[Next Day]
Taehyung និងJiminកំពុងដើរចូលក្នុងភោជនីយ-
ដ្ឋានមួយកន្លែងដោយសារ នេះក៏រសៀលទៅហើយ
ដោយសារតែTaehyungរវល់ថតច្រើនបន្តិច។« Taehyung!! » សម្លេងហៅធ្វើឲ្យនាយកម្លោះតូចទុចជំហានឈប់មុននិងបែររកប្រភពសម្លេង
« អូ៎លោកJeon..» Taehyung
« Taehyungមកទីនេះធ្វើអី?»JungKookញញឹមគួរសម
« ទីនេះជាហាងអាហារ.....លោកថាខ្ញុំមកធ្វើអីល្អ
ទៅ?? » Taehyungសម្លឹងមើលរាងក្រាស់បន្តិចមុននិងតបធ្វើឲ្យអ្នកខាងណោះញញឹមលែងសម« អាTae..!! » Jiminហៅឈ្លោះគេតិចៗរួចកេះគេតឿន ចេះមកសកសៀតឲ្យម្ចាស់ក្រុមហ៊ុនដែលខ្លួនឯងធ្វើការឲ្យទៅកើតដែរ តា៎គេខឹងរលាយ
មិនខាន« ហាសហា និយាយលេងទេ!! ខ្ញុំមកញ៊ាំបាយព្រោះទើបចេញពីកន្លែងថតអម្បាញ់មិញនេះ »Taehyung
« អញ្ចឹងផ្ដល់កិត្តិយសអង្គុយរួចតុជាមួយខ្ញុំបានទេ?
យ៉ាងណាៗជិតដិតជាមួយគ្នាកាន់តែល្អ»JungKook« បាទបានស្រាប់ហើយ! » Taehyungនិយាយហើយពួកគេក៏ដើរទៅរកតុអង្គុយទាំងបីនាក់ រួចកម្ម៉ង់
អាហារ។« ហ្អឹមម លោកJeonមកទីនេះធ្វើអីដែរ?»Jimin
និយាយឡើងពេលឃើញបរិយាកាសស្ងប់ស្ងាត់ពេក
ចេះតែសួរៗទៅគេមិនស្គាល់យើងក៏ហីទៅ ធ្វើម៉េច
បើអាអ្នកគេស្គាល់ចរឹកបានដល់ថ្នាក់នេះ« ខ្ញុំមកនិយាយរឿងគ្រោងការថ្មីជាមួយម្ចាស់ភាគ-
ហ៊ុនប៉ុន្មាននាក់»JungKook« អ៎...... » Jimin
« Taehyungកើតអីមែនទេ? » JungKook
« អត់ទេ ខ្ញុំគ្រាន់តែមិនចូលចិត្តនិយាយច្រើនពេលកំពុងញ៊ាំបាយសង្ឃឹមថាលោកមិនប្រកាន់ទៅចុះ»
Taehyungសើចដាក់គេ រួចផ្ដោតលើការញ៊ាំអាហារ
វិញព្រោះគេហត់ណាមួយឃ្លានទៀតទើបខ្ជិលរាក់
ទាក់ច្រើន។<< Photoshoot's Day>>
រាងតូចKim Taehyungកំពុងឈរបញ្ចេញរាងនៅ
មុខកាមេរ៉ានៅក្រោមក្រសែភ្នែករបស់បុគ្គលិកសំខាន់5~6នាក់និងម្ចាស់ភាគហ៊ុនជាច្រើនក្នុងក្រុមហ៊ុនJeon Enterprise វាក៏ជាថ្ងៃដំបូងដែលគេថតម៉ូតឡានដូចគ្នា វាជាប្រភេទឡានស្ព័រថ្មី ពណ៍
ទឹកក្រូច និងខ្មៅ ដែលមិនទាន់មានអ្នកខាងក្រៅក្រៅពីបុគ្គលិកក្នុងក្រុមហ៊ុនប៉ុណ្ណោះដែលធ្លាប់ឃើញ ។« ឈុតនេះរួចហើយ ប្អូនTaeអាចទៅសម្រាករួចប្ដូរឈុតបាន» សម្លេងស្រែករបស់Cameramenដែលថតរូបឲ្យគេ ធ្វើឲ្យរាងតូចបញ្ឈប់កាយវិការមុននិង
ដើរទៅរកJiminដែលអង្គុយនៅម្ខាង« យ៉ាងម៉េចហើយលោកតារា?នេះរូបស្អាតៗណាស់វ៉ើយ!!»Jiminនិយាយសរសើររួចហុចទឹកឲ្យរាងតូចនិងកន្សែងត្រជាក់ជូតញើសលើមុខតិចៗ
« ស្អាតមែនហេ៎សស?» Taehyung
« អឺហ្នឹងហើយ ចាំទៅមើលខ្លួនឯងទៅចាំមើលពេល
ចេញពេលណារូបហ្នឹងល្បីពេញSocial Mediaមិនខានទេអាគូទធំ»Jimin« គូទធំក្បាលឯង! » រាងតូចគ្រវីក្បាលមុននិងដើរ
ទៅប្ដូរឈុតសម្រាប់ថតជាមួយឡានពណ៍ខ្មៅម្ដង( ឈុតរបស់Taehyung)
« ប្អូនTaeសាកសមជាតារាល្បីពិតមែន ថតរូបមើលពីជ្រុងណាក៏ស្អាតដែរ ពូកែក៏ពូកែទៀត»Staff
« ខ្ញុំថាប្រហែលជាមិនដល់ថ្នាក់ហ្នឹងទេ»Taehyung
« នេះបងនិយាយពិតមែនណា ប្អូនធ្វើជាតារាមិនខុសពិតមែន»ក្រុមការងារនាំគ្នានិយាយសរសើរគេគ្រប់គ្នាTaehyungក៏មិននិយាយក្រៅពីឈរស្ដាប់ពាក្យសរសើរ យ៉ាងណានេះជាក្ដីសុខរបស់គេហើយ
« Taehyung..»
« លោកJeonមកមើលដែរហេ៎ស?»Taehyung
« ពិត..ពិតមែនហើយ ខ្ញុំមិនមកម៉េចនិងបានទៅ? » JungKookឆ្លើយរដិរដុបព្រោះរវល់មើលមុខអ្នកម្ខាងទៀតក្មេងម្នាក់នេះមើលយូរៗទៅកាន់តែស្អាតទៅៗ
ទម្រង់មុខស្អាតគ្មានទាស់ បបូរមាត់ពណ៍ផ្កាឈូកស្រាលមានសំណើមតិចៗដោយសារក្រេម កំពុងទាក់យកបេះដូងគេទៅហើយ« Taeដល់ពេលថតឈុតចុងក្រោយហើយ» Jimin
និយាយតឿនគេ ភ្នែកកំពុងសម្លឹងវិភាគមើល
JungKookដែលមើលមុខមិត្តគេមិនដាក់ភ្នែក« អញ្ចឹងខ្ញុំសុំទៅថតត.សិនហើយចាំនិយាយគ្នាទៀត»Taehyung
« បាទ» JungKookដើរទៅឈរកន្លែងមើលរូបថត
សម្លឹងមើលរូបដែលទើបតែថតហើយ មុននិងសម្លឹងមើលរាងតូចដែលកំពុងឈរកាច់រាង បញ្ចេញស្ទាយ៍ថតរូបនោះមិនដាក់ភ្នែក។-SKIP-