-EPISODE 33-
« គេងលក់ហើយហ៎? » Taehyungសើចបន្តិច
ទើបទាញកំប៉ុងទឹកដោះគោចេញរួចយកកន្សែងតូច
មួយមកជូតមាត់ដែលប្រឡាក់ទឹកដោះគោនោះតិចៗ
ទើបទម្លាក់ខ្លួនគេងជិតកូន ព្រោះនេះក៏យប់ណាស់
ហើយដែរ គេក៏ល្វើយដូចគ្នា។<< ពាក់កណ្ដាលអាធ្រាត >>
ង៉ាៗៗ ង៉ាៗៗ ~~~~ ង៉ាៗ ហិហិកៗ
សម្លេងក្មេងយំកណ្ដាលយប់ កំពុងរណ្ដាស់អារម្មណ៍
អ្នកដែលកំពុងគេងលក់នោះឲ្យភ្ញាក់ឡើង« ហ្អឹម~~ Woonie ... » Taehyungយកដៃ
ញីភ្នែកបន្តិចរួចងើបអង្គុយលើកកូនប្រុសមកបីនិង
ដៃរួចទាញកំពុងទឹកដោះគោមកបញ្ចុកគេ តែក៏ត្រូវ
Jeongwooតូចខ្ជាក់ចេញមកវិញអស់ សម្លេងយំ
នៅតែលឺឡើងឥតឈប់« កើតអីហា៎ស? ឈប់យំទៅណា Woonie~~»
រាងតូចទាញកន្សែងសើមមកជូតលើខ្លួនកូនតិចៗ
រួចចុះពីលើគ្រែបីគេរលាក់ៗ ដើរចុះដើរឡើងពេញបន្ទប់ទាំងកណ្ដាលយប់« អា៎ៗ ឈប់យំទៅណា ~~ » Taehyungដើរ
បីគេចុះឡើងៗមួយសន្ទុះសម្លេងយំនៅតែមិនបាត់
ទើបគេអង្គុយចុះលើគ្រែទះគូទកូនតូចរបស់គេតិចៗ
លួងឲ្យគេបាត់យំប្រហែលជា7~8នាទីក្រោយមកJeongwooក៏
បាត់យំថែមទាំងគេងលក់ក្នុងរង្វង់ដៃAppaរបស់គេ
ទៀតផង។« គេងលក់ហើយហ្អឹមកូនសម្លាញ់?? គេងបែបហ្នឹងចុះអញ្ចឹង~ » Taehyungញញឹមរួចកម្រើកខ្លួនតិចៗ
ទៅអង្គុយផ្អែកនិងក្បាលគ្រែសម្រាកបន្តិចទាំងដៃ
នៅបីWoonieជាប់ មិនហ៊ានដាក់គេចុះព្រោះខ្លាច
គេយំទៀតគេជាមនុស្សប្រុសមិនយល់ដឹងពីការមើលក្មេង ថែមទាំងជាកូនដំបូងទៀតទើបមានអារម្មណ៍ថាខ្វះខាតត្រង់ចំណុចណាមួយ ហើយវាពិបាកក្នុងការ
មើលកូនដោយរស់នៅម្នាក់ឯងបែបនេះ ព្រោះជួនកាលកូនរបស់គេក៏យំទាំងកណ្ដាលយប់រាល់ថ្ងៃ មេឃជិតភ្លឺក៏មានតែមិនអីទេ គេសប្បាយចិត្តក្នុងការថែទាំនិងចិញ្ចឹមកូនដោយផ្ទាល់ដៃបែបនេះ ព្រោះយ៉ាងណាព្រះក៏ផ្ដល់ឲ្យគេនូវសាច់ញាតិតែម្នាក់គត់ក្នុងជិវិតរបស់គេ។<< Next Day >>
Ring! Ring! Ring!
សម្លេងទូរស័ព្ទរោទិ៍បន្លឺឡើងឥតឈប់