EPISODE 07 ❤️
-Condo-
« អូនទៅសិនហើយណា៎!» Taehyungបើកកញ្ចក់ឡានរួចងាកទៅនិយាយជាមួយរាងក្រាស់ដែលជិះឡានតាមពីក្រោយគេរហូត
« Tae!! »
« ហ្អឹមម?? ទៅក្នុងបន្ទប់ខុនដូអូនសិនឬអត់?»Tae
« បាទ» JungKook , រាងតូចសើចគ្រវីក្បាលតិចៗ
មើលមុខJungKookក៏ដឹងដែរថាចង់ចូលក្នុងមើលកន្លែងរស់នៅរបស់គេ ទើបគេបបួលតែម្ដងទៅ[SKIP]
« ទីនេះក៏ធំដែលតើស! » រាងក្រាស់បន្លឺឡើងពេលTaehyungបើកទ្វារបន្ទប់
« អាTaeមកវិញហើយហេ៎ស..អុ៎សលោកJeon
សួស្ដីបាទ» Jiminញញឹមគួរសម« សួស្ដីលោកអ្នកចាត់ការ! » JungKookហៅ
Jiminបែបនេះរហូតព្រោះមិនស្គាល់ឈ្មោះហើយម្យ៉ាងទៀតពួកគេក៏មិនសូវបាននិយាយរកគ្នាញឹកញាប់អីដែរ« គេឈ្មោះJimin! » Taehyungហុចកែវទឹកដែលគេទើបតែចាក់អម្បាញ់មិញឲ្យរាងក្រាស់
« នេះអ្នកទាំងពីរនៅជាមួយគ្នាហេ៎ស?»JungKook
« មែនហើយ ប្រាប់ចុះគេជាមិត្តភក្តិជិតស្និតជាងគេរបស់អូនតែគេទើបមកពីក្រៅប្រទេសមិនទាន់រកការងារបានទើបអូនសុំវាឲ្យមកធ្វើអ្នកចាត់ការឲ្យអូនសិនទៅ»Taehyungដើរទៅអង្គុយនៅលើសាឡុង
JungKookក៏អង្គុយចុះតាមមិនត្រឹមតែប៉ុណ្ណឹងទេ គេនៅលើកខ្លួនរាងតូចឲ្យអង្គុយលើភ្លៅទៀតផង
Jiminវិញអង្គុយមើលគេឡើងរឹងខ្លួនទៅហើយ ព្រោះពីរនាក់នោះឱបថើបៗរហូតមិនក្រែងចិត្តគេសោះ។« ចុះJiminរៀនចប់ខាងអីដែរ?»JungKook
« ក៏ខាងDesignគ្រឿងពេជ្រ...»Jimin
« Designer?? មែនហើយខ្ញុំមានមិត្តភក្តិម្នាក់គេក៏
មានក្រុមហ៊ុនលក់ពេជ្រអីបែបហ្នឹងដែរ បើJiminចាប់អារម្មណ៍ចាំខ្ញុំនិយាយជាមួយគេអោយ»JungKook«ពិតមែនហេ៎ស??តែថាមិនអីទេ ខ្ញុំមិនចង់រំខាន
ពេលវេលាលោកJeonទេ»Jimin« មិនអីទេ គ្នាឯងតើសមិត្តភក្តិTaeក៏ដូចមិត្តរបស់ខ្ញុំដែរ យ៉ាងណាៗចាំខ្ញុំប្រាប់Taehyung»
« បាទអរគុណហើយ»Jimin
« អូ៎មែនហើយអូនមានរបស់មួយឲ្យបង»Tae