-Episode 25-
« JungKook បងប្លែកណាស់ដឹងទេ?»YongJi
« បងមិនដឹងថាបងប្លែកប៉ុណ្ណាទេ តែបើបងធ្វើឲ្យអូនមានអារម្មណ៍មិនល្អ បងសុំទោស...»JungKook
កាន់ដៃនាងបន្តិចរួចដើរចេញទៅតែក៏ត្រូវអាក់វិញ
ពេលឮYongJiនិយាយ« ស្មានតែខ្ញុំមិនដឹងហេ៎សថាបងទៅរកវា? បង
ស្រឡាញ់KIM TAEHYUNGនោះណាស់ហេ៎ស
Jeon JungKook?? » YongJiក្ដាប់ដៃស្រែក
នាងទ្រាំលែងបានហើយ នាងចង់និយាយជាមួយគេឲ្យច្បាស់លាស់នៅថ្ងៃនេះ!!« Yong? » JungKookងាកមើលមុខនាងទាំង
ភ្ញាក់ផ្អើល នេះYongJiដឹងហេ៎ស?« ខ្ញុំដឹង....ខ្ញុំដឹងគ្រប់យ៉ាង តែហេតុអីទៅJung?
ហេតុអីបងស្រឡាញ់វា? វាជាមនុស្សប្រុស វាល្អខ្លាំងណាស់ហេ៎ស បានជាបងតែងតែទុកខ្ញុំចោលទៅនៅជាមួយវា? ខ្ញុំមិនល្អត្រង់ណា? » YongJi« មិនមែនទេYong....អូនជាមនុស្សល្អ ជាប្រពន្ធល្អ
បំផុតតែបង...បងគិតថាមិន...មិនបានស្រឡាញ់
អូនទៀតទេ បងដឹងបងជាអ្នកខុសបងសុំទោសដែលបងក្បត់អូន»JungKookដើរមកឈរទល់មុខ
រួចកាន់ដៃនាង និយាយពាក្យក្នុងចិត្តចេញមក គេច្បាស់ក្នុងចិត្តហើយថាគេមិនបានស្រឡាញ់
YongJiទៀតនោះទេ« JungKook? បងនិយាយស្អីហ្នឹង? បងរើសយក
វាហេ៎ស? គេជាមនុស្សប្រុសណាJung!! បងគិតថាប៉ាម៉ាក់បងទទួលយកគេហេ៎ស? បងសុខចិត្ត
ចោលអូននិងកូនឬ? »YongJi« បងមិនដឹងថាគួរនិយាយបែបណាឲ្យត្រូវទេ តែ
បងនិងTaehyungពួកយើងស្រឡាញ់— »« ខ្ញុំមិនដឹងថាបងគិតបែបណាទេ តែបើបងនៅគិត
ពីអូន នៅខ្វល់ពីកូនរបស់ពួកយើង...បងបែកពីគេទៅ
អូននិងមិនដេញដោលអ្វីទៀតទេ ពួកយើងរស់នៅដូចមុនបានទេJung?? » YongJiញញឹមដើរមកឱប
JungKook« បបងនៅខ្វល់ពីអូន បងស្រឡាញ់កូន តែបើឲ្យបងបែកគ្នាជាមួយTaehyung បង...បងធ្វើមិនបានទេYong....បងសុំទោស» JungKook
« ហេតុអីទៅJungKook? ហេតុអីបងបែកពីវាមិនបាន? » YongJi
« បងរស់នៅគ្មានគេមិនបានទេ » JungKook
« អញ្ចឹងបងចង់លែងលះជាមួយខ្ញុំហេ៎ស? ខ្ញុំមិនព្រមទេ ខ្ញុំមិនព្រម!!! » YongJiស្រែកដាក់JungKook
« បើមិនលែងលះអូនចង់ធ្វើបែបណា? បងគិតថាអូនប្រហែលលែងចង់រស់នៅជាមួយមនុស្ស
អាក្រក់ដូចជាបងទៀតហើយ »JungKook« ខ្ញុំមិនលែង! បងទៅវិញទេត្រូវបែកពីវា!»
« បងថាយើងនិយាយគ្នាពេលក្រោយទៅ»
JungKookងាកទៅមើលនាឡិកា នេះវាជិតដល់
ម៉ោងត្រូវប្រជុំហើយ ហើយម្យ៉ាងទៀតបើនិយាយ
ពេលនេះក៏មិនដឹងរឿងដែរ មើលទៅYongJiកំពុង
ខឹងគេខ្លាំងណាស់« បងឆាប់បែកពីទៅឮទេJungKook? បើមិនអញ្ចឹងទេខ្ញុំនិងប្រាប់ម៉ាក់របស់បង!! ខ្ញុំនិងប្រាប់អ្នកកាសែតថាអាតារាប្រុសនោះវាដណ្ដើមប្ដីរបស់ខ្ញុំ»YongJi
« Kwon YongJi!! អូនចង់យ៉ាងម៉េច? រឿងនេះ
Taehyungមិនដឹងអីទេ អូនកុំយកគេមកពាក់ព័ន្ធ»
JungKookមើលមុខស្រីដែលត្រូវជាប្រពន្ធរបស់គេ
ទាំងក្រសែភ្នែកដាក់កំហិត ចង់ជេរ ចង់ថា ចង់បន្ទោសគេបែបណាក៏បាន តែកុំធ្វើអ្វីដែលប៉ះពាល់
ដល់Taehyungរបស់គេឲ្យសោះ« វាមិនដឹងរឿងហេ៎ស? បងថាវាមិនដឹងរឿងឬ?
ចុះវាទាក់ទងនិងបងទាំងដឹងថាបងមានប្រពន្ធហើយ
នោះវាជាស្អីវិញ? » YongJi« វាជាកំហុសរបស់បង » JungKookនិយាយសង្កត់
សម្លេងមួយៗច្បាស់ៗ« ត្រូវហើយវាជាកំហុសរបស់បង!»YongJi
« ........... » JungKookមិនបានតប.តទៀត សុខចិត្តឲ្យនាងនិយាយថាឲ្យគេតាមចិត្ត នាយឈានជើងដើរចេញ
« ចុះបើលែងមានKIM TAEHYUNGនៅលើលោកនេះទៀត បងគិតយ៉ាងម៉េច?»YongJi
« YongJi!! អូនចង់ធ្វើអី? អូនពីមុនមិនមែនបែបនេះទេ»JungKook
« ....... » YongJiមិនតប នាងញញឹមដាក់
JungKookមុននិងទាញកាបូបនិងសោរឡាន
រួចដើរចេញទៅ« Yong!! YongJiអូនចង់ធ្វើអីYong!! »
JungKookដើរតាមនាងតែនាងមិនតប YongJi
គ្រាន់តែញញឹមដាក់នាយរួចបើកឡានចេញទៅ« ហ៊ើយ!!! » រាងក្រាស់ស្រែកមួយវ៉ាសមុននិងទាញ
សោរឡានបើកទៅរកTaeនៅខុនដូ រួចខលប្រាប់
Kenzឲ្យពន្យាពេលប្រជុំសិន នេះសំណាងហើយ
ដែលប៉ាម៉ាក់ក្មេករបស់គេមិននៅផ្ទះ បើមិនចឹងមាន
រឿងធំមិនខាន។TO BE CONTINUED