-Episode 41-
ង៉ាៗ! ហិកហិក ង៉ាៗ~~
សម្លេងយំរបស់កូនក្មេងបន្លឺឡើង កាត់ផ្ដាច់ការ
សន្ទនារបស់អ្នកទាំងបួន Taehyungលើកដៃជូត
ទឹកភ្នែកមុននិងដើរចូលទៅក្នុងបន្ទប់« សម្លេងក្មេងមកពីណា?» Mrs.Jeon
« កូនខ្ញុំ! » JungKook
« ឯងយកកូនគេមកចិញ្ចឹមហេ៎ស?»Mrs.Jeon
« កូនរបស់ខ្ញុំនិងTae! » JungKook
« នេះ...មានន័យថាម៉េច? »YongJi
« JungKook!! » រាងតូចដើរចេញមកវិញដោយ
មានអាល្អិតJeongwooនៅក្នុងដៃកំពុងយំ« ជាកូនប្រុសរបស់ខ្ញុំនិងTae...គេពរពោះមុន
ពេលដែលYongJiសុំឲ្យគេចេញពីខ្ញុំ» Jungkook« ពិត...ពិតមែនហេ៎ស?» YongJi
« មែនហើយ! បែបនេះហើយទើបខ្ញុំខំប្រឹងតាមរកគេមកវិញ ខ្ញុំចង់មើលថែគេនិងកូន.....» JungkookយកកូនពីដៃTaehyungយកមកបីវិញ
« ខ្ញុំ...ខ្ញុំសុំទោសTaehyung » YongJiឱនមុខ
ចុះនិយាយពាក្យសុំទោសទៅកាន់រាងតូច នាងនៅ
តែស្អប់គេ Taehyungក៏ខុសពិតមែនប៉ុន្តែដែលសុំទោសនេះគឺសុំទោសដែលធ្វើឲ្យរាងតូចពិបាក
ព្រោះអី? ព្រោះនាងយល់អារម្មណ៍និងភាពលំបាក
កំឡុងពពោះកូនច្បាស់ណាស់ ចុះទម្រាំតែ
Taehyungដែលនៅតែឯងគ្មានការមើលថែពី
ឪពុកក្មេង ឬក៏នរណាម្នាក់នោះគេពិបាកប៉ុណ្ណា?« មិនអីទេ អ្វីក៏ហួសទៅហើយ ម្យ៉ាងទៀត...ខ្ញុំ
ជាអ្នកខុសខ្លួនឯង ខ្ញុំសាកសមហើយដែលទទួល
បានមេរៀនជីវិតមួយនេះ»Taehyung« ម៉ាក់...... » JungKookពរកូនសម្លឹងអ្នកជាម្ដាយ
ម៉ក់ៗ គេចង់ដឹងថាម៉ាក់របស់គេគិតបែបណា« រឿងរបស់ឯង ពួកឯងទាំងបីចង់ចាត់ការយ៉ាងម៉េច
ក៏តាមចិត្តម៉ាក់ឈប់រវល់ហើយ!»Mrs.Jeonងាក
សម្លឹងមើលមុខTaehyungមុននិងដើរចេញពីទីនោះទៅទាំងមិនអស់ចិត្តដោយសារគាត់ចង់ពរចៅ គាត់ជាមនុស្សស្រឡាញ់ក្មេងណាស់ ហើយម្យ៉ាងទៀត
គាត់រឹតតែចង់បានចៅប្រុសមកស្នងដំណែងនិង
ទ្រព្យសម្បិត្តគ្រួសារត្រកូលJeon តែគាត់នៅតែ
ប្រកាន់ចិត្តថាមិនចូលចិត្តTaehyungទើបគាត់មិន
ប៉ះពាល់ តែគាត់ដឹងច្បាស់ថាថ្ងៃណាមួយគាត់
ប្រាកដជាបានបីចៅប្រុសដ៏គួរឲ្យស្រឡាញ់មួយនេះ
មិនខាន។