-EPISODE 23-
[ មួយសប្ដាហ៍ក្រោយមក ]
វាគឺជាងមួយសប្ដាហ៍ហើយចាប់តាំងពីពេលដែល
Taehyungមានផ្ទៃពោះ មួយសប្ដាហ៍មកនេះរាងតូច
នៅតែក្នុងខុនដូមិនបានចេញទៅណានោះទេ ចំណែកការងារសិល្បៈTaehyungក៏ផ្អាកសិន
អ្នកណាCallមកទំនាក់ទំនងរឿងការងារអីក៏មិនទទួល
ប្រាប់ថារវល់អីបែបហ្នឹង ព្រោះJungKookមិនចង់ឲ្យ
គេធ្វើស្អីនោះទេ ខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។« ហាឡូJung...បងមានការអីហេ៎ស?»
Taehyungចុចលើកទូរស័ព្ទនិយាយទាំងញញឹម ប៉ុន្មានថ្ងៃនេះគេមិនឲ្យJungKookមកគេងជាមួយទេចង់ឲ្យរាងក្រាស់មានពេលនៅជាមួយគ្រួសាររបស់គេខ្លះ.....ពេលខ្លះគេក៏រអៀសចិត្តដែរ<< អូនញ៊ាំបាយហើយឬនៅ? >> JungKook
« រួចហើយបាទ » Taehyung
<< កុំភ្លេចញ៊ាំថ្នាំផងណា៎ >> JungKook
« ដឹងហើយទាន!! » Taehyung
<< អញ្ចឹងអូនសម្រាកទៅណា៎ >> JungKook
« Okay...byeeee » Taehyung
ទឺត!!! ប្រព័ន្ធត្រូវបានផ្ដាច់**
« គួរតែទៅផ្សារល្អទេ? » រាងតូចបិតទូរស័ព្ទ
ញញឹមសួរខ្លួនឯង រាល់ដងJungKookជាអ្នកធ្វើម្ហូបឲ្យគេញ៊ាំរហូត លើកនេះគួរតែបញ្ចេញស្នាដៃម្ដងហើយត្រូវទេ??មិនគិតយូរTaehyungទុកទូរស័ព្ទនៅម្ខាង
រួចងើបទៅផ្លាស់ខោអាវដើម្បីបានទៅផ្សារ ព្រោះ
គេនៅខុនដូស្លៀកតែអាវសឺមីមួយ និងខោខ្លីប៉ុណ្ណោះ
JungKookមិនចូលចិត្តឲ្យគេស្លៀកអ្វីរឹបៗនោះទេ
សូម្បីតែបើកឡាន គេខ្លាចប៉ះពាល់កូន....នេះទើប
តែមួយសប្ដាហ៍ទេ ពោះគេនៅរាបស្មើរដូចដើម
លោកប្ដីហាមនេះហាមនោះប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែពោះធំជាងមុនទៀត ប្រហែលជាគេត្រូវគេងតែលើគ្រែហើយ...។[ SKIP ]
« នេះលុយអរគុណហើយ !! » Taehyungហុច
លុយឲ្យអ្នកបើកតាក់ស៊ីរួចចុះពីលើឡាន ដូចដែល
ប្រាប់អញ្ចឹង គេមិនបើកឡានទៀតទេរាងតូចដើរចូលទៅក្នុងផ្សារទំនើប ក្រោមខ្សែរភ្នែកសម្លឹងមើលមកគេជាច្រើន
« Taehyung!!! »
សម្លេងហៅធ្វើឲ្យអ្នកដែលកំពុងតែដើរទុចជំហានឈប់មុននិងបែរក្រោយរកមើលម្ចាស់សម្លេង
ដែលហៅឈ្មោះខ្លួនអម្បាញ់មិញនេះ