-EPISODE 21-
ក្រោយពីធ្វើការរួចJungKookក៏បាននាំរាងតូចមក
ញ៊ាំបាយថ្ងៃត្រង់នៅភោជនីយដ្ឋានមួយក្នុងផ្សារ
ទំនើប។« អូនកើតអី ហេតុអីសម្លឹងមុខបងបែបនេះ?»
JungKookសួរទៅកាន់អ្នកដែលអង្គុយញញឹម
ច្រត់ចង្ការមើលមុខខ្លួនរហូត មែនហើយតាំងពីព្រឹក
មិញមកទល់ពេលTaehyungតាមសម្លឹងមើលមុខ
គេរហូត ធ្វើឲ្យគេចង់ភ័យម្ដងៗហើយ ប្លែកៗ~« ហេតុអីមើលមិនបានហេ៎ស? » Taehyung
« មិនមែនទេ គ្រាន់តែប្លែកចិត្ត~~ » JungKook
« ក៏......អូនចេះតែមើលទៅក្រែងល៎លែងមានឱកាសបានមើលទៀត!! » Taehyungញញឹម
« អូននិយាយប្លែកៗទៀតហើយ មានរឿងអីហេ៎ស?
ប្រាប់បងបានណាTae » JungKookទម្លាក់ស្លាបព្រាចុះចាប់កាន់ដៃរាងតូចម្ដង« គ្មានទេ~~ » Taehyung
« គ្មានក៏គ្មាន!! តាមចិត្តអូនចុះ តែបើមានរឿងអីអាចប្រាប់បងបានណា៎»JungKook
« បាទលោកប្រុសJeon!! » Taehyung
រាងតូចនិងJungKookនាំគ្នានិយាយពីនេះពីនោះ
សើចញញឹមរហូត តែគ្មានអ្នកដឹងទេថាមានមនុស្សកំពុងតាមដាមសកម្មភាពគេទាំងពីរ« នេះកាតរបស់លោកចា៎ » បុគ្គលិកស្រីម្នាក់ហុចកាតឲ្យទៅJungKookវិញ
« អរគុណ!! តោះTaeអូនចង់ទៅណាទៀតឬអត់?»
JungKookងាកសួរក្មេងតូចរឡិកេឡក់របស់គេដែលកំពុងកាន់ទូរស័ព្ទនៅនិងដៃចុចលេងហ្គេមញាប់ស្ញេញ។« ទៅសួនកម្សាន្តទៀតទៅល្អទេ?» រាងតូចប្រញាប់បិតទូរស័ព្ទក្រោកឈរឱបដៃJungKook
« បានបាទ!! »រាងក្រាស់យកដៃច្បិចចុងច្រមុះ
Taehyungបន្តិចមុននិងបណ្ដើរគ្នាចេញទៅ។« តាមពិតអ្វីៗគឺបែបហ្នឹងសោះ....ទើបបងលែងខ្វល់ពីអូនដូចមុន! » YongJiងើបមុខឡើងដោះម៉ាស
ចេញ..... មែនហើយនាងសង្ស័យតាំងពីពេលTae
មកលេងផ្ទះដំបូងមកម្ល៉េះ តែក៏មិនបានចាប់អារម្មណ៍ច្រើន តែចាប់ពីពេលដែលឃើញ
JungKookនិងTaehyungពាក់ចិញ្ចៀនដូចគ្នានិង
ក្រសែភ្នែកដែលJungKookសម្លឹងទៅTaeម្ដងៗ
តែនាងរវល់ទើបមិនបានតាមដាន តែថ្ងៃនេះនាងមក
ជួបមិត្តទើបឃើញពួកគេនៅជាមួយគ្នាក៏តាមមក