-EPISODE 24-
យំបានបន្តិចTaehyungក៏ប្រញាប់ជូតទឹកភ្នែក
រួចទៅធ្វើម្ហូប បើគេនៅយំទៀតភ្នែកច្បាស់ជាហើមហើយJungKookប្រាកដជាសួរដេញដោល
មិនខាន ។« ហ៊ើយ~~ » Taehyungដកដង្ហើមធំមុននិងទាញ
ទូរស័ព្ទមកឆែកមើលរបៀបធ្វើម្ហូបប៉ុន្មានមុខរួចធ្វើតាម
ព្រោះគេមិនដែលធ្វើនោះទេ ភាគច្រើនញ៊ាំតែមី ឬបាយឆា ជួលកាលក៏ទៅញ៊ាំនៅហាងឯណោះ។[ SKIP ]
Ding!! Dong!!
សម្លេងចុចកណ្ដឹងបន្លឺឡើង«ប្រហែលជាJungមកហើយ»Taehyungញញឹមរួចដើរទៅបើកទ្វារ
« Tae... » JungKook បិតទ្វាររួចដើរមកឱប
រាងតូចហើយថើបថ្ពាល់គេតិចៗ គេនឹកអើយសែននឹក« យើងញ៊ាំបាយសិនទៅណា» Taehyungងាកមក
ប្រាប់JungKookបើមិនអញ្ចឹងទេគេនៅឱបថើបៗ
រហូតជាមិនខាន~« អូនជាអ្នកធ្វើហេ៎ស? » JungKook
« អឹមម តែមិនដឹងថារសជាតិយ៉ាងម៉េចទេ ហិហិ»
« ប្រាកដជាឆ្ងាញ់ហើយ~ អេ៎តែអូនទៅផ្សារ
ហេ៎ស?? » JungKookទាញក្រវាត់.កកុំឲ្យតឹងពេករួចដាក់ខ្លួនអង្គុយជិតTaehyung« មែនហើយ! » Taehyung
« លើកក្រោយបើចង់ទៅណាខលប្រាប់បងមក បងនិងជូនទៅឮទេ? មួយរយៈនេះបងក៏មិនរវល់ច្រើនដែរ»JungKook
« អឹមម »
« ថ្ងៃនេះអូនមានក្អួតទៀតឬអត់?»JungKook
« អត់ទេ អូនគិតថាប្រហែលជាលែងចាញ់ទៀតហើយ»Taehyungគ្រវីក្បាល
« បែបនេះទើបល្អ កុំធ្វើបាបAppaពេកឮទេកូន
សម្លាញ់?» JungKookឱបមុខមកជិតពោះរាងតូច
រួចនិយាយធ្វើឲ្យTaehyungអស់សំណើច តែក៏គួរឲ្យស្រឡាញ់ដែរណ៎?« JungKook...» Taehyung
« បាទ ? » JungKook
« ឧបមាថា...បើថ្ងៃមួយអូន...ចាកចេញដោយមិនប្រាប់បង បងធ្វើយ៉ាងម៉េច? »Taehyungសួរ
JungKookក៏ទម្លាក់ស្លាបព្រាលើចានបាយ រួចងាក
មកមើលមុខTaehyung« អូនចង់ទៅណា? » JungKook
« អត់...អត់ទេ អូនគ្រាន់តែឧបមាប៉ុណ្ណោះ»
Taehyungសើចតិចៗបន្លប់ទឹកមុខរាបស្មើររបស់
JungKookដែលកំពុងសម្លឹងមើលមកគេ