-EPISODE 35-
ក្រោយពីJungKookឡើងទៅបន្ទប់បានមួយសន្ទុះ
Taehyungក៏បីកូនឡើងទៅក្នុងបន្ទប់ដែរ ព្រោះគេគេងលក់ហើយ« Tae- » រាងក្រាស់ចេញពីបន្ទប់ទឹកវិញបម្រុងនិង
ស្រែកហៅTaehyungតែក៏ត្រូវបង្អាក់វិញពេលឃើញរាងតូចលើកដៃដាក់លើមាត់បញ្ជាក់ថាឲ្យស្ងាត់« កូនគេងលក់ហើយហេ៎ស?» JungKook
« អឹមម លោកនៅទីនេះហើយខ្ញុំងូតទឹកបន្តិចសិន
ចាំចុះទៅញ៊ាំបាយជាមួយគ្នា»Taehyung« Tae...អូនហៅបងដូចមុនមិនបានហេ៎ស? ធ្វើបែបនេះបងមានអារម្មណ៍ថាពួកយើងមិនដូចមនុស្សដែលស្រឡាញ់គ្នាសោះ»JungKookងើប
ទៅឱបចង្កេះរាងតូចពីក្រោយយ៉ាងណែន ចំណែក
បបូរមាត់ថើបសាច់ស្មារខាងក្រោយរបស់គេថើរៗ« អញ្ចឹង...បងនៅមើលកូនសិនទៅ អូនទៅងូតទឹកសិន Okayទេ? » Taehyung
« Okayបាទ » រាងក្រាស់ញញឹមស្រស់ឆ្មក់ថើប
ថ្ពាល់Taehyungបន្តិចរួចរត់ទៅគេងជិតកូន ចំណែក
រាងតូចបានត្រឹមតែសម្លឹងមើលគេទាំងហួសចិត្ត[ SKIP ]
TaehyungនិងJungKookអង្គុយញ៊ាំបាយជាមួយគ្នាយ៉ាងស្ងៀមស្ងាត់ សម្រាប់Taehyungវិញមិនមែន
គេមិនចង់និយាយនោះទេតែមកពីមិនដឹងគួរនិយាយពីអ្វី ខានជួបគ្នាយូរនៅសុខៗក៏មកអង្គុយទល់មុខគ្នា
វិញបែបនេះគេធ្វើខ្លួនមិនត្រូវទេ រីឯរាងក្រាស់វិញ
ក៏បានត្រឹមតែលួចសម្លឹងមើលមុខTaehyungដោយ
ស្ងាត់ៗខ្លាចនិយាយច្រើនគេនិងមិនពេញចិត្ត« អូនកើតអីហេ៎ស? ហេតុអីក៏ស្ងាត់ម្ល៉េះ?» ដោយ
ឃើញបរិយាកាសអាប់អួលពេកJungKookក៏ចាប់
ផ្ដើមនិយាយមុន« មិនដឹងគួរនិយាយអ្វីនោះទេ »Taehyung
« អ៎.... »
« ពេលណាបងទៅទៅកូរ៉េវិញ?»Taehyung
« លុះត្រាតែមានអូននិងកូនទៅជាមួយដែរ ទើបបងត្រឡប់ទៅវិញ » JungKook
« ពិតមែនហេ៎ស? » Taehyung
« មែនហើយ! »
« មិនបាច់ចាំទេ បងគួរតែទៅវិញហើយ »
Taehyungញញឹម« ហេតុអី? អូនចង់នៅបែបនេះដល់ពេលណា?
អូនក៏ស្រឡាញ់បងមិនអញ្ចឹង? ហេតុអីពួកយើងមិននៅជាមួយគ្នាដូចមុនទៅ?»JungKook