-Ep44 Ending-
ថ្ងៃត្រង់បន្តិចទើបTaehyungចេញពីថតម៉ូត
ហើយធ្វើដំណើរទៅខេត្តillsanតែម្ដង ដោយសារ
ក្នុងរឿងមានឈុតឆាកនៅត្រង់នោះច្រើនទើបត្រូវ
ចំណាយពេលយូរប្រហែលជាបីទៅបួនម៉ោងទើបរួច« អរគុណហើយណាប្អូនTae »
« បាទ មិនអីទេ!! » Taehyungញញឹមដាក់អ្នក
ចាត់ការនៅទីនេះរួចទាញកន្សែងយកមកជូតមុខ
បន្តិចមុននិងទៅផ្លាស់សម្លៀកបំពាក់ធម្មតាវិញ« Taehyung!! » Staff
« បាទ? » Taehyung
« មានគេមក...រកចា៎ » Staff
« អ្នកណាគេ? » Taehyungជ្រួញចិញ្ចើមទាំង
ឆ្ងល់ អ្នកណាគេទៅមករកគេដល់កន្លែងថតនោះ?« បងថាប្អូនទៅមើលខ្លួនឯងវិញទៅល្អជាង» Staff
« អ៎ ក៏បានដែរ! » រាងតូចញញឹមមុននិងដើរចេញ
ពីកន្លែងប្ដូរសម្លៀកបំពាក់ទៅខាងមុខវិញ តែក៏...« JungKook?? » Taehyungបើកភ្នែកធំៗ
សម្លឹងមើលលោកប្ដីដែលកំពុងឈរនៅចំពោះមុខ
គេទាំងទឹកមុខមិនល្អ ហេតុផលនោះគួរតែដឹងស្រាប់
ហើយថាមកពីអ្វី« ទៅផ្ទះវិញ!! » JungKookនិយាយកំបុតៗ
ដើរមកទាញដៃរាងតូចហើយអូសគេចេញទៅបាត់
ក្រោយក្រសែភ្នែកក្រុមការងារជាច្រើនដែលកំពុង
បុកពោះភ័យជំនួសTaehyung« Jung...បងមក...ទីនេះយ៉ាងម៉េចបាន?»រាងតូច
ក្រលាស់ដៃចេញពីការចាប់របស់JungKookហើយ
ងាកទៅនិយាយជាមួយនាងជាមួយនឹងស្នាមញញឹម
បង្ហាញឡើងទាំងភ័យ« បងមកយ៉ាងម៉េច? ហេតុអីមិនប្រាប់បង? អូនបោក
បងអញ្ចឹងហេ៎ស? អូននៅលួចទៅថតរឿងឆ្កួតឡប់
អស់នោះទៀតទាំងសន្យាជាមួយបងរួចហើយ
មកតាមខេត្តឆ្ងាយបែបនេះក៏មិនប្រាប់បង? អូនមាន
គិតពីបងទេ បងបារម្ភអូនប៉ុណ្ណាដែលបណ្ដោយឲ្យ
អូនមកតាមខេត្តតែឯងបែបនេះ?»JungKook
ថាឲ្យTaehyungផាំងៗដោយចិត្តបារម្ភ ហើយក៏ខឹង
ណាស់ដែរដែលគេមិនប្រាប់ខ្លួនគេដឹងរឿងនេះដោយសារអី? ដោយសារ
ពេលរសៀលគេបានទៅរកTaehyungនៅក្រុមហ៊ុនថតម៉ូត ពេលទៅដល់ក៏មិនឃើញទៅវិញទើបគេឆោឡោរសួរម្ចាស់ក្រុមហ៊ុននោះហើយគេក៏ប្រាប់ថា
Taeទៅតាមខេត្តដើម្បីថតរឿង ទើបគេសុំអស័យ
ដ្ឋានពីអ្នកនៅទីនោះហើយក៏បើកឡានមករកដល់
Illsanនេះតែម្ដងទៅ។