-EPISODE 14-
-TAE's Condo-
រាងតូចនៅអង្គុយលើគ្រែភ្នែកសម្លឹងទូរស័ព្ទ
រាល់ពីរនាទីម្ដង នេះក៏មេឃងងឹតហើយមិនឃើញ
JungKookទៀត មិនមែនចង់ឲ្យគេមកគេងជាមួយរាល់ថ្ងៃ មកនៅជាមួយគ្រប់ពេលទេ តែថាបើរវល់ម៉េចមិនCallមកប្រាប់ផង?« ចាំមើលណា បើមួយម៉ោងទៀតមិនCallមក
ប្រាកដជាដឹងដៃគ្នាមិន- »Ring!Ring! សម្លេងទូរស័ព្ទរោទិ៍បន្លឺឡើង
Taehyungប្រើដៃស្រឡូវរបស់គេទាញទូរស័ព្ទយក
មកមើលមុខនិងញញឹមឡើងមក« អាយុវែងណាស់និយាយដើមដង្ហើមដល់!» នាយតូចចុចលើកលេខរបស់JungKookរួចផ្អឹបទូរស័ព្ទ
និងត្រចៀក[ Halo Tae? ]
« បងមានការអី?? » Taehyung
[ គឺថាល្ងាចនេះបងមិនបានទៅគេងណៅខុនដូអូនទេណាព្រោះថ្ងៃនេះប៉ាម៉ាកក្មេ....គឺប៉ាម៉ាក់របស់បងគាត់ទើបនិងមកពីអាមេរិកវិញ ទើបបងចង់នៅជាមួយពួកគាត់ទៅ! ]
« ប៉ាម៉ាក់បងហេ៎ស? Okayបែបហ្នឹងក៏បាន បងនៅជាមួយលោកប៉ាអ្នកម៉ាក់របស់បងចុះ»
[ អឹមមម....អូនញ៊ាំបាយហើយឬនៅ? ]
« នៅទេ...ប្រហែលជាមិនញ៊ាំទេខ្លាចឡើងគីឡូ»
[ រាងអូនដូចកញ្ចាញ់ចេកហ្នឹង? ]
« កញ្ចាញ់ចេកអី!! បងដឹងទេ?ស្គាល់បងពីរខែ អូនឡើង4គីឡូឯណោះហ៊ឹស!! » Taehyung
[ Okayតាមចិត្តចុះព្រះរាជបុត្រអញ្ចឹង...បងដាក់ចុះហើយណា? ]
« បាទ »
[ ឆាប់ចូលគេងផងដឹងទេ? Good Night ]
« អឹម Good Night...» រាងតូចបិតទូរស័ព្ទទុកមុន
និងងើបទៅរកអីញ៊ាំ ថ្វីត្បិតតែគេឡើងគីឡូពិតមែន
តែពេលឮJungKookនិយាយថាគេស្គមបែបនេះ
គេក៏មិនចូលចិត្តដែរ។[ ភូមិគ្រឹះJeon ]
ក្រោយពីនិយាយទូរស័ព្ទរួចរាងក្រាស់ក៏ដើរចូលទៅក្នុងបន្ទប់ញ៊ាំអាហារវិញ ថ្ងៃនេះជាថ្ងៃពិសេស
ជួបជុំគ្រួសារមានJungKook YongJi កូនស្រីរបស់គេ ប៉ាម៉ាក់ក្មេករបស់គេនិងប្អូនថ្លៃប្រុសរបស់គេម្នាក់
ទៀត« អៅ!! JungKookបងនិយាយការងាររួចហើយ
មែនទេ? » YongJi« បាទអូនសម្លាញ់ » JungKookដើរមកថើបថ្ពាល់
អ្នកជាប្រពន្ធនៅមុខគេមុខឯងធ្វើឲ្យនាងអៀនមុខឡើងក្រហម ចំណែកអ្នកឯទៀតក៏ញញឹមមើល
ពួកគេ ឃើញបែបនេះសប្បាយចិត្តណាស់