-EPISODE 12-
« ចុះTaehyung? ម៉េចមិនឲ្យគេមកទទួល?
នៅម្នាក់ឯងយប់ស្ងាត់បែបនេះប្រយ័ត្នមានគ្រោះថ្នាក់ទៅ! » YoonGi« វារវល់ទៅដើរលេងជាមួយសង្សារវាបាត់ហើយ ទើបខ្ញុំមិនចង់រំខាននោះអី! » Jimin
« សង្សារ??? » YoonGi
« អាចថាលើសពីសង្សារទៅទៀត ពួកគេទាក់ទងគ្នាជិតពីរខែហើយ»Jimin
« អ្នកណាទៅឆក់យកបេះដូចកូនស្វារបស់បងបាន? ចង់ស្គាល់ដល់ហើយនៀក» YoonGi
« គេជាម្ចាស់ក្រុមហ៊ុនJeon Enterprise ដូចជាឈ្មោះJeon JungKook?? » Jimin
« ហា៎ស?Jeon JungKook?ក្រែងគេមាន....»
និយាយបានត្រឹមនេះYoonGiក៏ឈប់និយាយ គេក៏ដឹងរឿងគ្រួសាររបស់JungKookខ្លះៗដែរ« មាន?? មានអី? » Jiminងាកមុខទៅសួរទាំងទឹកមុខចង់ដឹងចង់ឮ
« គ្មានអីទេ បងប្រហែលជាច្រឡំហើយ» YoonGi
មិននិយាយបន្តទៀតព្រោះអី?? ព្រោះមិនមែនជា
រឿងរបស់គេទេ ឮJiminថាTaehyungស្រឡាញ់
JungKookខ្លាំងណាស់ ចុះបើTaeដឹងរឿងនេះ? គេខូចចិត្តប៉ុណ្ណាទៅ?? តែបើទុកឲ្យគេដឹងនៅពេល
ក្ដីស្រឡាញ់គេជ្រាលជ្រៅជាងនេះក៏រឹតតែឈឺដូចគ្នា« អ៎..... »
[ SKIP ]
ម៉ោងប្រហែលជាពាក់កណ្ដាលអាធ្រាតរាងតូច
Taehyungនៅអង្គុយចុចទូរស័ព្ទនៅឡើយ ស្របពេលដែលJungKookដែលគេងជិតគេនោះកំពុង
គេលក់យ៉ាងស្កប់ស្កល់ព្រោះនេះម៉ោង12យប់ទៅហើយតែភ្លើងនៅបើកចាំងពេញហ្នឹងដោយសារស្នាដៃរបស់Taehyung« ហ៊ើយ~~ ធុញណាស់! » Taehyungទម្លាក់ទូរស័ព្ទចុះរួចងាកទៅមើលមុខJungKook គេក៏
ក្រលេកឃើញទូរស័ព្ទរបស់នាយទើបញញឹមឡើង
រួចងើបខ្លួនទៅទាញទូរស័ព្ទរបស់JungKookយកមក
កាន់នៅនិងដៃក្នុងចិត្តចង់ឆែកថាក្នុងនេះមានស្អីខ្លះ
តែថា.......« អៅ!! ជាប់Passwordហើយហ្នឹង » រាងតូចទម្លាក់ទូរស័ព្ទរបស់JungKookចុះ រួចខាំមាត់គិតអ្វីម្យ៉ាងប្រហែលជាមួយសន្ទុះទើបគេឡើងទៅអង្គុយលើJungKook
« JungKook!! Jung..!! លោកប្ដីហ្អា~» Taehyungយកដៃអង្រួនស្មាររាងក្រាស់ខ្លាំងឡើងៗ
ដាស់គេពេលគេមិនព្រមភ្ញាក់