" មនុស្សទីបី "

7K 302 1
                                    

-Episode 43-

    មួយសន្ទុះក្រោយមកទើបJungKookចេញមក
ពីបន្ទប់ទឹកវិញដោយស្លៀកពាក់ឈុតគេងរួចហើយ
ជាស្រេច។

« ម៉ោះអូនជូតអោយ! » Taehyungក្រោកពីលើ
ពូកដើរទៅទាញកូនកន្សែងយកមកជូតសក់ឲ្យ
រាងក្រាស់តិចៗ

« ហ្អឹមម~~» សម្លេងដកដង្ហើមធំរបស់JungKook
បន្លឺឡើងឥតឈប់ នាយអង្គុយលើកៅអីយកដៃ
ឱបចង្កេះតូចនោះរួចអឹបមុខនិងពោះរបស់Taehyung

« បងមានរឿងអីមែនទេ? ហេតុអីក៏ដកក៏ដង្ហើមធំ
បែបនេះ?»Taehyungជូតសក់ឲ្យអ្នកជាប្ដីថ្នមៗ
បបូរមាត់ស្ដើងហើបបញ្ចេញសម្លេងដោយភាព
ព្រួយបារម្ភផុសចេញមក

« មានបញ្ហានៅក្រុមហ៊ុនតិចតួច តែមិនអីទេ»
JungKookងើយមុខញញឹមដាក់រាងតូចស្របគេ
ដែលគេដើរយកកន្សែងទៅទុក

« បងកុំគិតច្រើនពេកអី ឮទេ?»Taehyung

« បាទដឹងហើយប្រពន្ធសម្លាញ់! ចុះWoonieគេ
គេងលក់យូរហើយមែនទេ?»JungKookសួរ
រួចងាកទៅសម្លឹងមើលកូនប្រុសដែលគេងនៅលើ
គ្រែតូចមួយទៀតក្បែរគ្រែរបស់ពួកគេ

« ប្រហែលទើបតែគេងទេ មុននេះអូននៅលេងជាមួយគេតើ! WoonieនៅហៅអូនថាAppaទៀត
ផង!»Taehyung

« ពិតមែនហេ៎ស? ស្ដាយណាស់ដែលបងមិនបានឮ
សម្លេងកូន»JungKook

« មិនអីទេណា ថ្ងៃណាមួយកូននិងចេះហៅបងថា
ប៉ាដែរហើយ»Taehyung

« បាទ~~ អញ្ចឹងពួកយើងចូលគេងទៅយប់ហើយ
ណា៎ស្អែកអូនមានការងារច្រើនប្រយ័ត្នអត់ងងុយទៅ!»JungKookលើកបីTaehyungទៅដាក់លើពូកថ្នមៗរួចទាញគេមកឱបជាប់ទ្រូង អាចថាគេមិនអាចគេងខ្វះTaehyungបានទេ^^

« អឹម!! » រាងតូចញញឹមហើយសសុលខ្លួនចូល
ក្នុងទ្រូងកក់ក្ដៅរបស់អ្នកជាប្ដីមុននិងគេលង់លក់
ជាមួយគ្នា។

           គេក៏ចង់ប្រាប់រឿងការងារថតកុននោះទៅ
JungKookដែរតែថាឮគេស្មុគស្មាញរឿងការងារ
បែបនេះ ខ្លួនក៏មិនចង់បន្ថែមរឿងឲ្យគេខឹងដែរ
អញ្ចឹងមានតែលាក់ទុកសិនហើយ ចាំមានឱកាស
ល្អចាំប្រាប់ក៏បានដែរ។

    << Next Day >>

   ព្រឹកឡើងTaehyungនិងJungKookក៏នាំគ្នា
ទៅធ្វើការដូចរាល់ដង ដោយJungKookជាអ្នក
បើកឡានជូនគេទៅកន្លែងថតដោយផ្ទាល់ ចំណែក
Woonieគឺផ្ញើរទុកឲ្យអ្នកម៉ាក់ក្មេងជាអ្នកមើលអោយសិន។

« អូនទៅហើយណា! » Taehyungល៎មុខទៅ
ថើបថ្ពាល់JungKookបន្តិចរួចទាញក្រវ៉ាត់ឡានចេញបម្រុងនិងចុះទៅហើយតែត្រូវJungKook
ទាញដៃជាប់។

« ចាំបន្តិចសិន! » JungKookលូកដៃទៅកិប
ឡេវអាវរបស់Taehyungដែលត្រូវម្ចាស់ខ្លួន
នោះប្រឡេះបីគ្រាប់បញ្ចេញសាច់ទ្រូងតិចៗនោះ
ទាំងចិត្តហួងហែងផុសចេញមកពេញទ្រូង

      ថ្វីត្បិតថាTaehyungមានកូនមួយរួចទៅហើយពិតមែនតែថារាងកាយគេនៅតែស្អាត ស្អាតលើសដើមខ្លួនក៏មិនអាចបណ្ដោយឲ្យក្រសែភ្នែកអ្នកដទៃ
ដែលមិនមែនជារបស់Jeon JungKookសម្លឹងមើលផ្នែកនៃរាងកាយរបស់Taehyungដែលគេជាម្ចាស់កម្មសិទ្ធបានទេ។

« លើកក្រោយដាក់ឡេវអាវឲ្យជិតៗផង»រាងក្រាស់
តបទៅវិញទាំងងាកមុខទៅម្ខាងបង្ហាញថាគេកំពុង
ខឹងដែលTaehyungមិនស្ដាប់តាមខ្លួន

« អូ៎អូនសូមទោសណាប្ដី...អូនភ្លេចខ្លួនបន្តិចណា
បងកុំខឹងអីណា ណាលោកប្ដី~»Taehyungនិយាយ
ភ្នែកងើយសម្លឹងមុខJungKookម៉ក់ៗហើយព្រិច
ភ្នែកដាក់គេរហូតឲ្យគេឈប់ខឹង

« បងមិនខឹងទេ! តែកុំបញ្ចេញបែបនេះទៀត បងមិនចូលចិត្ត»JungKookងាកមកសម្លឹងមុខរាងតូចវិញ
រួចឱនថើបបូរមាត់គេមួយដង្ហើម គួរឲ្យស្រឡាញ់
ម្លឹងៗអ្នកណាដាច់ចិត្តទៅលោក?

« ទទួលបញ្ជាបាទ!! » Taehyungលើកដៃ
គោរពធ្វើឲ្យរាងក្រាស់អស់សំណើចជាខ្លាំង

« រសៀលបន្តិចចាំបងទទួលទៅញ៊ាំបាយជាមួយគ្នាណា!»JungKook

« អូខេ!! អា៎មិនមែនទេ បងមិនបាច់មកទទួលអូនទេ
ថ្ងៃនេះអូនប្រហែលមិនបានទៅញ៊ាំបាយជាមួយបងទេណា»Taehyungប្រញាប់ប្ដូរចម្លើយភ្លាមៗ
ពេលនឹកឃើញថាខ្លួនត្រូវទៅថតរឿងនៅillsan
ថ្ងៃត្រង់នេះហើយបន្តិចទៀតថតម៉ូតនៅកន្លែងនេះចប់គេត្រូវទៅខេត្តillsanហើ បើJungKookមកទទួលនោះ JungKookប្រាកដជាដឹងមិនខានទេ

« ហេតុអី? » JungKook

« គឺអូនរវល់ទម្រាំថតហើយល្ងាចឯណោះ ថ្ងៃត្រង់
អូនញ៊ាំបាយនៅទីនេះក៏បាន ចាំល្ងាចចាំបងមកទទួលអូនទៅណា»Taehyung

« ប្រាកដ?»JungKookជ្រឹមភ្នែកសម្លឹងមើលរាងតូចឲ្យប្រាកដថាគេមិនបានកុហក

« បាទប្រាកដ!! » Taehyungញញឹម

« អឹម ក៏បានដែរអញ្ចឹងអូនទៅចុះ!»JungKook

« Bye Byeប្ដី! បើកឡានឲ្យស្រួលបួលណា»
រាងតូចទាញកាបូបបែបមនុស្សប្រុសរបស់គេយក
មកស្ពាយរួចចុះពីលើឡាន ឈរសម្លឹងរហូត
JungKookទៅបាត់ទើបដើរចូលក្នុង។

« ប្ដីអើយប្ដី~ យូរៗទៅកាន់តែប្រច័ណ្ឌឯងជាងមុនទៀត»Taehyung

TO BE CONTINUED....

មនុស្សទីបី ( ចប់  ) Where stories live. Discover now