'' ភាគទី16 : តើខ្ញុំគួរធ្វើបែបណា? ''

6.6K 322 4
                                    

-EPISODE 16-

ក្រោយពេលចំណាយពេលយំជិតមួយម៉ោង
ដោយមានJiminជាអ្នកនិយាយលួងលោមរាងតូច
ក៏ងើបទៅងូតទឹកផ្លាស់សម្លៀកបំពាក់ចេញមក
ញ៊ាំបាយវិញ តាមអ្វីដែលJiminប្រាប់ព្រោះគេបណ្ដោយខ្លួនមិនបានទេកំពុងតែស្គមស្រាប់ផង

« បើឯងកាត់ចិត្តពីគេមិនបាន បើឯងមិនចង់បែកគ្នា
ជាមួយគេ ហេតុអីចាំបាច់ធ្វើបែបនេះ? នាំទុក្ខឲ្យតែ
ខ្លួនឯងនោះទេ » Jiminនិយាយឡើងទាំងភ្នែកកំពុងសម្លឹងមើលរាងតូចដែលកំពុងឱនមុខកាន់ស្លាបព្រា
បាយជ្រុំទៅជ្រុំមកមិនញ៊ាំអីបន្តិច បបូរមាត់និងភ្នែក
ក៏ក្រហមនិងហើមខ្លាំងព្រោះគេយំយូរពេក និយាយទៅទម្រាំតែលួងឲ្យគេមកញ៊ាំបាយបានមិនងាយទេ

« ចុះឯងឲ្យយើងធ្វើយ៉ាងម៉េច? ឲ្យយើងនៅទាក់ទង
ជាមួយគេទៀតទាំងដឹងថាគេ...មានប្រពន្ធហើយអញ្ចឹងហេ៎ស? គេកុហកយើងមករហូត» Taehyungខាំមាត់ទប់ទឹកភ្នែកមិនចង់សម្រក់ទឹកភ្នែកបន្តទៀត តែអាភ្នែកនេះណាឲ្យតែនឹកឃើញ
JungKookពេលណា វាចេះតែទ្រាំមិនបានរហូត
...មានអារម្មណ៍ថាពិបាកក្នុងចិត្តក្នុងការបែកបាក់មួយនេះ តែគេក៏មិនចង់ធ្វើជាចំណែកលើសក្នុងជិវិតគ្រួសារអ្នកដទៃដែរ

« អា៎កុំយំអី.....យើងមិនដឹងទេ ស្រេចតែចិត្តឯងចុះ
យើងគ្រាន់តែមិនចង់ឃើញឯងបែបនេះ »Jimin

« ហ្អឹមម អរគុណឯងហើយដែលនៅក្បែរយើង
រហូតបែបនេះថ្ងៃនេះបើគ្មានឯងទេ យើងប្រហែលជា
ឆ្កួតបាត់ហើយ » TaehyungញញឹមមើលមុខJimin
យ៉ាងណាៗក៏ពិភពលោកនេះមិនឃោរឃៅរពេកដែរ
ឲ្យតែមានPark Jiminនៅជាមួយគេ

« អឺបើដឹងហើយ ញ៊ាំបាយហើយចូលដេកទៅក្រែងស្អែកឯងមានថតឬ? ប្រយ័ត្នមុខដូចជុចទៅ»

« ឯងហ្នឹងហើយមុខដូចអង្រុតដាក់ត្រី »Taehyung

[ SKIP ]
<< 3ថ្ងៃក្រោយមក >>

ជើងស្រឡូនៗវែងៗបោះជំហានទៅខាងមុខញាប់
ឡើងៗ Taehyungដើរមកទាំងដៃកាន់ក្រដាសស៊ីមី
មួយជាប់និងដៃដើរតម្រង់ទៅបន្ទប់ធំមួយក្នុងក្រុមហ៊ុន
Jeon Enterpriseជាកន្លែងដែលគេតែងតែមកសឹង
តែរាល់ថ្ងៃ

តុក! តុក!

« អ្នកណា? » សម្លេងចេញពីក្នុងបន្ទប់បន្លឺឡើង

មនុស្សទីបី ( ចប់  ) Where stories live. Discover now