I still Missing you...

6.8K 340 4
                                    

-Episode 31-

    << 5ខែក្រោយមក >> 

« អរគុណហើយណា៎ » Taehyungញញឹមទៅកាន់
ភ្ញៀវជាច្រើននាក់ដែលមកពេញហាងគេរាល់ថ្ងៃ

« Rex Alexបងទៅសម្រាកបន្តិចឯងនៅមើលហាងផង»Taehyung

« បាទ/ចា៎ស »

    នេះវា5ខែហើយដែលរាងតូចមករស់នៅក្នុងទីក្រុងប៉ារីស គេបើកហាងកាហ្វេនិងនំខេកធំល្មមមួយព្រោះ
គេក៏មានលុយច្រើនគួរសមដែលសល់ពីការងារជា
តារារបស់គេ ចំណែកRexនិងAlexជាបងប្អូននិងគ្នា ពួកគេបុគ្គលិកជួយការងារគេក្នុងហាង តែសម្រាប់ពួកគេTaehyungដូចជាបងប្រុសម្នាក់អញ្ចឹង។

    Taehyungដើរមកបន្ទប់គេងដែលនខាងក្រោយហាងដាក់ខ្លួនអង្គុយចុះថ្នមៗអង្អែលពោះខ្លួនឯងដែលកំពុងប៉ោងខ្ទាតនោះ នៅសល់តែជាង4ខែទៀតទេគេនិងបានឃើញមុខកូនរបស់គេហើយ
          រាងតូចច្របាច់ជើងខ្លួនឯងតិចៗមុននេះគេ
ឈរយូរពេកទើបរោយជើង និយាយទៅបែបនេះ
សឹងតែរាល់ថ្ងៃទៅហើយ។

« Jeongwoo ahh~~ឃ្លានហើយមែនទេ??»
រាងតូចនិយាយតិចៗទៅកាន់កូនក្នុងពោះខ្លួនឯង ដែលកំពុងធាក់ជើងប៉ះនិងផ្ទៃពោះរបស់គេឌឹបៗ

      Jeon Jeongwooគឺជាឈ្មោះរបស់គេ ប៉ុន្មានខែមុនTaehyungទៅពិនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថាជាកូនប្រុស គេសប្បាយចិត្តខ្លាំងណាស់ បើ
JungKookដឹងគេសប្បាយចិត្តយ៉ាងណាទៅ? តែ
អ្វីគ្រប់យ៉ាងក៏ចប់អស់ហើយ....

« Appaនឹកប៉ារបស់កូនណាស់....» ម្រាមដៃ
ស្រឡូនអង្អែលលើពោះខ្លួនឯងថ្នមៗទឹកភ្នែកក៏
ស្រក់ចុះមកម្ដងទៀត គិតហេ៎សថា5ខែមកនេះគេមិននឹកនាដល់JungKook?? ខុសហើយ!! Taehyung
យំនឹកដល់អ្នកដែលរស់នៅទឹកដីកូរ៉េជារៀងរាល់ថ្ងៃមិនដែលខាន តែគេក៏មិនទាក់ទងទៅខាងនោះមិនថា
នឹកប៉ុណ្ណា មានតែបន់ស្រន់ឲ្យគេរស់នៅបានសុខ...

[ SKIP ] 

« ហឹមម.... » សម្លេងដកដង្ហើមធំជាច្រើនសារនៅ
តែបន្លឺឡើងឥតឈប់ JungKookទម្លាក់ឯកសារចុះ
មុននិងបង្វិលកៅអីបែរទៅក្រោយមើលទេសភាព
ពេលយប់របស់Seoulបន្ធូរអារម្មណ៍ខ្លះៗ

      គេខំតាមរកTaehyungអស់រាប់ខែហើយនៅតែគ្មានដំណឹងសោះ ។

« អូនពូកែរកកន្លែងពួនណាស់Tae...» បបូរមាត់
ស្ដើងកម្រើកនិយាយតិចៗ ប្រអប់ដៃក្រាស់លើក
ឡើងមកជ្រោងសក់ខ្លួនឯង មុននិងបង្ហូរទឹកភ្នែកពីរ
បីដំណក់ឲ្យស្រក់ចុះមកគេនឹក គេបារម្ភTaehyung
រាល់ថ្ងៃ គេខំបញ្ជារខ្លួនឯងឲ្យយកពេលវេលាមកធ្វើការរហូតកុំឲ្យនឹកនាពីអ្នកដែលបាត់ខ្លួនទៅនោះ តែ
នៅតែមិនបាន

មនុស្សទីបី ( ចប់  ) Where stories live. Discover now