-EPISODE 29-
ព្រឹកថ្ងៃថ្មីបានចូលមកដល់ ត្របកភ្នែកស្ដើងរបស់
JungKookចាប់ផ្ដើមបើកតិចៗឲ្យស៊ាំនិងពន្លឺ រាងក្រាស់ងើបអង្គុយងាកមុខសម្លឹងមើលជុំវិញខ្លួន គ្រប់យ៉ាងទទេរស្អាតគ្មានអ្វីទាំងអស់ យប់មិញគេនៅអង្គុយយំរហូតគេងលក់លើឥត្ឋក្បែរគ្រែពេញមួយយប់។JungKookក្រោកឈរឡើងរួចដើរចូលបន្ទប់
ទឹកទោះបីពេលនេះនាយកំពុងតែខូចចិត្ត តែនាយក៏
មិនអាចបណ្ដោយខ្លួនបានដែរ នាយត្រូវតាមរកTae
ឲ្យឃើញ។« ត្រឡប់មកវិញមកTae... » ប្រអប់ដៃមាំលើកមក
ជ្រោងសក់ខ្លួនឯងនៅក្រោមទឹកផ្កាឈូកដែលហូរជា
តំណក់ៗ JungKookនៅតែនិយាយបែបនេះម្នាក់ឯង
ជារឿយៗ គេមិនអាចរស់នៅដោយគ្មានTaehyung
ទេ.......ចង់ដឹងមែនទេហេតុអ្វីនៅសុខៗTaehyungក៏
ចាកចេញបែបនេះ??ត្រឡប់មកពេលដែលរាងតូចមកពីមន្ទីរពេទ្យវិញ
Taehyungអង្គុយលើសាឡុងញ៊ាំនំខេកដែលរាងក្រាស់បានទិញឲ្យកាលពីល្ងាចទាំងញញឹមពេលនឹក
ឃើញដល់ស្នាមញញឹមរបស់JungKookDing! Dong!
« អ្នកណាមក? JungKookទេដឹង?» Taehyung
ទុកចាននំខេកលើតុរួចដើរទៅបើកទ្វារ បន្ទាប់ពីឮ
សម្លេងចុចកណ្ដឹងនៅខាងមុខទ្វារ« Jung...បងស្រីYongJi? » រាងតូចបម្រុងនិងហៅឈ្មោះJungKookតែក៏ត្រូវទប់វិញពេលឃើញមុខអ្នកដែលឈរចំពោះមុខខ្លួនមិនមែនជាJung
-Kookរបស់គេ« ខ្ញុំមានរឿងនិយាយជាមួយឯងបន្តិច»YongJi
« អញ្ចឹងបង...បងចូលក្នុងសិនមក»Taehyung
ហៅនាងចូលក្នុង YongJiក៏ញញឹមរួចដើរតាមគេ។« បងស្រីចាំបន្តិចខ្ញុំចាក់ទឹកឲ្យ »Taehyung
« Taehyung .... » YongJiចាប់ដៃរាងតូចរួច
លុតជង្គង់ចុះនៅខាងមុខគេធ្វើឲ្យរាងតូចបើកភ្នែកធំៗ
ភ្ញាក់ផ្អើល« បងធ្វើស្អីហ្នឹង? » Taehyungប្រញាប់ទៅទាញ
នាងឡើងតែនាងមិនព្រមក្រោកសោះ« បើឯងគោរពបង នៅទុកបងជាបងស្រីម្នាក់......
Taehyung ទុកបងអង្វរឯងចុះណាឯងឈប់ទាក់ទង
ជាមួយJungKookទៅបានទេ? »YongJiនិយាយ
ទាំងជង្គង់នៅលុតនៅឡើយ រាងតូចក៏បើកភ្នែកធំៗ
ភ្ញាក់ផ្អើលម្ដងទៀត នេះYongJiដឹងរឿងគេនិង
JungKookហើយហេ៎ស?