Leave

6.2K 330 5
                                    

-Episode 28-

<< Next Day >>

ព្រឹកឡើងJungKookនាំTaehyungមកមន្ទីពេទ្យ
តាមអ្វីដែលគេនិយាយពិតមែន នាយអង្គុយញញឹម
មើលក្រដាសឆ្លុះអេកូពោះរបស់រាងតូច ទោះបីពេល
នេះមិនទាន់ឃើញរូបរាងច្បាស់ ត្រឹមតែរូចរាងជាដុំ
ឈាមមួយនេះធ្វើគេញញឹមបានទៅហើយ។

« លោកប៉ាប្រហែលជាមើលថែអ្នកប្រុសKimបាន
ល្អហើយណ៎ ទើបសុខភាពល្អទាំងម្ដាយទាំងកុូនបែប
នេះ » DoctorញញឹមនិយាយសរសើរJungKook
លក្ខណៈលេងសើច ព្រោះTaehyungនិងកូនមាន
សុខភាពរឹងមាំល្អណាស់

« បាទ ចុះពេលណាទើបដល់ពេលមកពិនិត្យម្ដង
ទៀតលោកDoctor?» JungKook

« ខែក្រោយថ្ងៃទី19លោកនាំអ្នកប្រុសKimមក
ម្ដងទៀតពួកយើងនិងពិនិត្យពីរឿងកូនជាស្រី ឬក៏ប្រុសតែម្ដង!» Doctor

« បាទអរគុណហើយ » JungKook

« មិនអីទេ ព្រោះនេះជាតួនាទីរបស់ខ្ញុំ» Doctor

[ SKIP ]

« បងដាក់ខ្ញុំនៅខាងមុនខុនដូចុះ ចាំខ្ញុំទៅខាងលើដោយខ្លួនឯង»Taehyungនិយាយស្របពេល
ដែលឡានបើកមកដល់ខាងមុខខុនដូរបស់ខ្លួន

« ចាំបងជូនទៅល្អជាង » JungKook

« មិនបាច់ទេ បងទៅធ្វើការចុះណារំខានពេលបងច្រើនហើយ»Taehyung

« អឹម អញ្ចឹងក៏បាន»JungKookឈប់ឡាននៅខាងមុខរួចងាកទៅញញឹមដាក់រាងតូច

« អូនទៅហើយ » Taehyung

« កុំភ្លេចញ៊ាំបាយថ្ងៃត្រង់ផងឮទេ?»JungKook

« Okay » Taehyungចុះពីលើឡានដើរទៅខាងក្នុង រាងក្រាស់តាមសម្លឹងមើលរហូតគេទៅបាត់
ទើបបើកឡានទៅក្រុមហ៊ុនដូចគ្នា។

ល្ងាចបន្តិចពេលដែលJungKookចេញពីធ្វើការ
នាយប្រញាប់មករកTaeមុនគេតែម្ដង ទាំងក្នុងដៃ
មានកាន់ប្រអប់ខេករសជាតិស្ដ្រប៊ឺរីដែលគេចូលចិត្តថែមទៀតផង។

នាយឈរនៅខាងមុខបន្ទប់ រួចចុចកណ្ដឹងជាច្រើន
ដងតែនៅតែមិនឃើញរាងតូចមកបើកទ្វារទៀត

« គេគេងទេដឹង? » JungKookសួរខ្លួនឯងមុននិង
ទាញកាតសោរបន្ទប់មកឆូតរួចដើរចូលទៅខាងក្នុង

មនុស្សទីបី ( ចប់  ) Where stories live. Discover now