អ៊ំម៉ាក ដេកមិនលក់ គាត់រសាប់រសល់រហូតត្រូវក្រោកចេញពីគ្រែដេក កែវភ្នែកបញ្ចាំងពីការខ្វាយខ្វល់ព្រួយបារម្ភ ពីអ្នកប្រុសតូចរបស់ខ្លួន ទោះបីជាលោក គីម ឱ្យ យ៉ុងហ្គី ជួយប៉ុន្តែគាត់ក៏នៅតែមិនទុកចិត្ត ហើយម្យ៉ាងទៀតថ្ងៃនេះចូលដល់ថ្ងៃទីបួនហើយ ។
ប្រសិនជាដល់ពេលកំណត់ហើយ ជុងហ្គុក នៅតែមិនបានរបស់ដែលគេត្រូវការ នោះ ថេយ៉ុង នឹងក្លាយទៅជាយ៉ាងណា កាន់តែគិតពីពាក្យសម្ដីនិងទង្វើររបស់ ជុងហ្គុក កាន់តែធ្វើឱ្យគាត់មិនសប្បាយចិត្ត ។
ប្រាវ!!
អ៊ំម៉ាក មើលទៅកម្ទេចកែវដែលបែកខ្ចាយនៅពេសពេញដី មុននឹងងាកទៅមើលអ្នកជាចៅហ្វាយ ដែលក្រវែងវាដើម្បីរំសាយកំហឹង ។
" មានរឿងអីចៅហ្វាយ? " អ៊ំម៉ាក សួរដោយការភ្ញាក់ផ្អើល
" មានស្អីទៀត អាថៅកែ ស៊ុង វាទម្លាក់តម្លៃហ្នឹងណា៎ ចង្រៃយ៍រតម្លៃយ៉ាងតិចណាស់ក៏៣០លានដែរ តែវាឱ្យតែ១០លាន ទម្រាំតែបានមក ខ្ញុំត្រូវប្រថុយស្លាប់ ហើយវានៅមកខ្សែរលើទៀត អាស៊ុង កុំឱ្យដល់វេនយើងវិញឱ្យសោះ! "
អ៊ំម៉ាក មើលទៅចៅហ្វាយដែលរអ៊ូដោយការខឹង គាត់ដើរវិលទៅវិញទៅមកដោយមិនសប្បាយចិត្ត ទោះបីជាថៅកែ ស៊ុង មានអំណាចប៉ុន្តែក៏មិនចង់យកទុក្ខមកដាក់ខ្លួនប៉ុន្មានដែរ ។
" ហេតុអីក៏ចៅហ្វាយជឿរជាក់ថាថៅកែ ស៊ុង មិនក្បត់ " អ៊ំម៉ាក សួរដោយទឹកមុខបារម្ភ
" អាថៅកែ ស៊ុង វាចង់បានរបស់ខ្ញុំសឹងស្លាប់ វាមិនធ្វើផ្ដេសផ្ដាសទេ ឱកាសល្អៗបែបនេះ វាមិនបណ្ដោយឱ្យរបូតពីដៃឡើយ ចាំមើលថាតើវានឹងឱ្យខ្ញុំប៉ុន្មានទៀត និយាយអ៊ីចឹង ជុងហ្គុក មានទាក់ទងមកទៀតដែរទេ? "
" មិនទាន់ទេ ស្អែកនេះដល់ថ្ងៃកំណត់ហើយ ពួកយើងអាចជឿរ យ៉ុងហ្គី បានមែនឫ? "
" ពេលនេះមានតែគេប៉ុណ្ណោះ ដែលជួយយើងតតាំងនឹង ជុងហ្គុក បាន យ៉ុងហ្គី ប្រហែលជាមានផែនការ...ម៉ាក! ឯងខលទៅប្រាប់ ជុងហ្គុក ទៅថាខ្ញុំយល់ព្រមហើយ ប៉ុន្តែសុំពេលមួយអាទិត្យទៀត ដើម្បីសុវត្តិភាពរបស់ខ្លួនខ្ញុំ "
" ចុះបើគេមិនព្រម? "
" រឿងរបស់ខ្ញុំពេលនេះគឺជារឿងតូចតាចរបស់គេទៅហើយ "
" មានន័យថាយ៉ាងម៉េចចៅហ្វាយ? "
" ខ្ញុំឮដំណឹងថាឃ្លាំងធំរបស់វាត្រូវគេលួចដុត ពេលនេះពួកវាប្រហែលជាមមាញឹកក្នុងការរកជនដៃដល់ ក្នុងចន្លោះពេលនេះ ពួកយើងត្រូវរកផ្លូវចេញឱ្យកូនប្រុសរបស់ខ្ញុំជាមុនសិន គ្រប់យ៉ាងខ្ញុំបានត្រៀមរួចរាល់អស់ហើយ "
គីម រ៉ូឌីហ្គេស និយាយដោយសម្លេងដែលមានសង្ឃឹម កាលពីមុនគ្រួសាររបស់គាត់មានសេចក្ដីសុខ ជួបជុំគ្នាប៉ុន្តែគាត់បែរជាមកធ្លាក់ខ្លួនធ្វើជាទាសករល្បែង ក្រោយពីបាត់បង់ប្រពន្ធទៅដោយសារជម្ងឺកាចសាហាវ លុះពេលដឹងខ្លួនម្ដងទៀត គ្រប់យ៉ាងក៏យឺតពេលទៅហើយ ។ ទ្រព្យសម្បត្តិដែលធ្លាប់មានរហូតគិតថាដេកស៊ីចាយមួយជីវិតមិនអស់ ប្រែក្លាយទៅជារលាយហិនហោច ស្ទើរតែមិននៅសល់អ្វី មុខមាត់នៅក្នុងសង្គមក៏ត្រូវបានជាន់ឈ្លីរហូតត្រូវកាត់ផ្ដាច់ញាតិមិត្ត ចុងបញ្ចប់គាត់ត្រូវរស់នៅក្នុងជង្រុកអបាយមុខ ហើយដោយសារតែស្រលាញ់កូនប្រុស មិនចង់ឱ្យកូនដឹងពីភាពអាម៉ាស់នេះ គាត់ក៏បញ្ជូនកូនទៅនៅឆ្ងាយពីខ្លួនដល់ប្រទេសកូរ៉េខាងត្បូង ។
គាត់សង្ឃឹមរហូតមកថា ថ្ងៃណាមួយគាត់នឹងរកលុយឱ្យបានច្រើន ហើយវិលទៅរស់នៅជីវិតបែបសាមញ្ញជាមួយនឹងកូនប្រុសវិញ លើកនេះគឺជាការធ្វើជាលើកចុងក្រោយហើយ ប្រសិនបើគាត់ភ្លាំងភ្លាត់នោះជីវិតរបស់គាត់នឹងត្រូវបញ្ចប់ ។
អ៊ំម៉ាក មើលទៅទឹកមុខចៅហ្វាយ រួចក៏យកទូរសព្ទ័ខលទៅ ជុងហ្គុក...