ភាគទី១៨: ខ្ញុំជាប្រពន្ធរបស់លោក

5.2K 299 7
                                    

អារម្មណ៍ខឹងធ្វើឱ្យ អិមម៉ា ទៅរក ជុងហ្គុក ដោយមិនស្ដាប់ពាក្យជំទាស់របស់លេខា ដែលធ្វើការនៅមុខបន្ទប់សូម្បីបន្តិច ។
" លោក ជុងហ្គុក "
នាងលេខារត់ចូលមកតាម អិមម៉ា ក្នុងបន្ទប់យ៉ាងប្រកៀកប្រកិតនាងប្រុងអធិប្បាយឱ្យចៅហ្វាយស្ដាប់...
" មិនអីទេ អេនណា មានការអ្វីក៏ទៅធ្វើទៀតចុះ "
ជុងហ្គុក និយាយទៅកាន់លេខាផ្ទាល់ខ្លួន រួចក៏បែរមករក អិមម៉ា ដែលដើរធ្វើមុខក្រញូវមកឈប់នៅចំពោះមុខខ្លួន ។
" សួស្ដី អិមម៉ា អង្គុយសិនទៅ "
នាងទម្លាក់ខ្លួនខ្លាំងៗអង្គុយទល់មុខរាងក្រាស់
" ខ្ញុំចង់ដឹងថា ពេលណាទើបលោកឱ្យភ្ញៀវរបស់លោកទៅនៅកន្លែងផ្សេងឱ្យផុតៗទៅ ក្រែងប៉ារបស់គេស្លាប់ហើយទេតើ លោកនៅឱ្យក្មេងម្នាក់នោះនៅភូមិគ្រឹះរបស់លោកធ្វើអីទៀត! "
ជុងហ្គុក មិនឆ្លើយប៉ុន្តែកែវភ្នែករបស់គេបង្រួមមើលទៅ អិមម៉ា ដោយការមិនពេញចិត្ត ក្នុងការដែលនាងមកកកូរកកាយរឿងផ្ទាល់ខ្លួនរបស់គេច្រើនជ្រុល ។
" បញ្ជាក់ថានាងឱ្យមនុស្សចាំស៊ើបរឿងរបស់ខ្ញុំហើយមើលទៅ " សម្លេងសោះកក្រោះរបស់គេធ្វើឱ្យនាងក្រមុំដឹងថា ខ្លួនធ្វើឱ្យគេមិនសប្បាយចិត្តហើយ...
" ពុទ្ធោ! ជុងហ្គុក ខ្ញុំគ្រាន់តែចង់ដឹងថា ក្មេងនោះជាអ្នកណាហើយមួយរយៈក្រោយនេះ លោកដូចជាឃ្លាតឆ្ងាយពីខ្ញុំ មិនឱ្យខ្ញុំគិតច្រើនយ៉ាងម៉េចទៅ បើលោកមិនពេញចិត្តខ្ញុំសុំទោសក៏បាន "
អិមម៉ា បន្ទន់កិរិយា ដោយសារតែដឹងច្បាស់ថា ចំពោះបុរសម្នាក់នេះនាងមិនអាច ធ្វើអ្វីស្រេចតែចិត្តនិងអារម្មណ៍របស់ខ្លួនបានទេ ។
ជុងហ្គុក ដកដង្ហើមធំ មើលទៅនាងក្រមុំដោយកែវភ្នែកហ្នឹងថ្កល់ ទោះបីជានៅចូលចិត្ត អិមម៉ា ខ្លះៗ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែចូលមករើកកាយក្នុងជីវិតរបស់គេច្រើនឡើងៗហើយ ។
" ជូនកាល មិត្តភក្តិមិនចាំបាច់ដឹងរឿងផ្ទាល់ខ្លួនរបស់គ្នាច្រើនពេកទេ " ជុងហ្គុក សង្កត់បញ្ជាក់ពាក្យថា «មិត្តភក្តិ»
" មិត្តភក្តិ? " នាងឧទានដោយសម្លេងខ្លាំងៗ មានអារម្មណ៍ថាស្ពឹកមុខនិងអស់សង្ឃឹមចំពោះពាក្យសម្ដីរបស់រាងក្រាស់ ។
" លោកនិយាយចេញមកទៅកើត ជុងហ្គុក ខ្ញុំមានន័យចំពោះលោក ត្រឹមតែជាមិត្តភក្តិអ៊ីចឹងឫ? ខ្ញុំមិនសុខចិត្តទេ! ខ្ញុំជាប្រពន្ធរបស់លោក! "
" អិមម៉ា! " ជុងហ្គុក មុខស្ងួតនៅពេល អិមម៉ា និយាយដល់ឋានៈរបស់ខ្លួន កាលពីមុនគេគិតថា គេនិងនាងមានចិត្តដូចគ្នា ត្រង់ចង់បានសម្ព័ន្ធភាពមួយគ្រាៗ ប៉ុន្តែពេលនេះនាងបែរជាមកទាមទារ ។
" យ៉ាងម៉េច!? ព្រោះតែអាក្មេងម្នាក់នោះមែនទេ? ទើបបានជាលោកប្រែប្រួល? " នាងនិយាយទាំងញ័រខ្លួន
" ថេយ៉ុង មិនពាក់ព័ន្ធទេ មុននេះខ្ញុំគិតថាយើងយល់ពីគ្នាហើយ "
" មែនហើយ! កាលពីមុនយើងយល់ចិត្តគ្នាច្បាស់ ដឹងចិត្តគ្នាគ្រប់រឿង ប៉ុន្តែពេលក្មេងនោះចូលមក លោកក៏ប្រែប្រួល "
" ខ្ញុំមិនបានប្រែប្រួលទេ ពួកយើងនៅជាមិត្តនឹងគ្នានៅឡើយ "
" ខ្ញុំមិនមែនជាមិត្តទេ ខ្ញុំជាប្រពន្ធរបស់លោក!! "
ជុងហ្គុក បិទភ្នែកខំរម្ងាប់អារម្មណ៍ រួចក៏ក្រោកឡើងដើរទៅជ្រុងម្ខាងនៃបន្ទប់ ស៊កដៃចូលក្នុងហោប៉ៅ ។
ក្រោយពីឃើញឫកពាររបស់ ជុងហ្គុក ហើយ នាងដឹងថា ខ្លួនធ្វើរឿងល្ងង់ខ្លៅ នាងមិនគួរប្រើវិធីក្ដៅបែបនេះទេ បើចង់បានគេមកគ្រប់គ្រង នាងត្រូវតែចិត្តត្រជាក់ ហើយរកវិធីផ្សេងទៀត ។
" ជុងហ្គុក សុំទោស ខ្ញុំសោកស្ដាយផង តែព្រោះតែខ្ញុំស្រលាញ់លោក " នាងក្រមុំចូលទៅឱបរាងក្រាស់ពីក្រោយ យំខ្សឹកខ្សួល ។
" ខ្ញុំជាអ្នកខុស ខុសត្រង់ដែលស្រលាញ់លោក ទោះបីជាលោកឱ្យខ្ញុំបានត្រឹមភាពជាមិត្ត ក៏ខ្ញុំនៅតែស្រលាញ់លោកដែរ "
ជុងហ្គុក ដកដង្ហើមធំ ដកដៃដែលឱបខ្លួនចេញយ៉ាងសុភាព រួចក៏ងាកទៅមើលមុខដែលជោកជាំដោយទឹកភ្នែករបស់នាងក្រមុំ គេកើតចិត្តអាណិតនាង ខ្លួនគេផ្ទាល់ក៏មិនមែនថាមិនខុសនោះដែរ ។
" មិនមែនជាកំហុសរបស់អ្នកណាមួយទេ នាងកុំយំទៀតអី កុំទាន់អាលប្រាកដចំពោះអារម្មណ៍នោះ ជូនកាលនាងអាចនឹងជួបមនុស្សដែលនាងស្រលាញ់ពិតនៅពេលក្រោយក៏ថាបាន " រាងក្រាស់យកកន្សែងមកជូតទឹកភ្នែកឱ្យនាងយ៉ាងថ្នមដៃ...
" ទេ ខ្ញុំជឿរជាក់ចំពោះអារម្មណ៍នេះ ខ្ញុំមិនដែលខ្វល់ពីអ្នកណាក្រៅពីលោកទេ ទោះបីជាពេលនេះលោកមិនទាន់ស្រលាញ់ខ្ញុំ ប៉ុន្តែសុំទុកពេលឱ្យខ្ញុំបានធ្វើចិត្តខ្លះ សុំឱ្យពួកយើងដូចមុនវិញ "
នាងមើលទៅ ជុងហ្គុក ដោយការស្រលាញ់ហួងហែង
" អូខេ! ពួកយើងនៅតែជាមិត្តល្អនឹងគ្នា "
ជុងហ្គុក ទទួលពាក្យរួច អិមម៉ា ក៏ផ្អែកក្បាលនឹងស្មាររបស់នាយម៉ាហ្វៀរកម្លោះ លាក់នូវកែវភ្នែកច្រណែនគុំគួន។
ខ្ញុំគ្មានផ្លូវព្រមឱ្យបាត់បង់លោកទៅងាយៗទេ ជុងហ្គុក
អិមម៉ា គិតក្នុងចិត្ត...

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now