ភាគទី១២ : ស្រីម្នាក់នេះជាអ្នកណា?

4.8K 339 0
                                    

" ចុះទៅដើរលេងជាមួយគ្នាទេ? " ជុងហ្គុក
ចុះទៅដើរលេងក្នុងសួរទាំងថ្ងៃត្រង់ក្ដៅហែងអញ្ចឹងឫ??
ថេយ៉ុង គិតនៅក្នុងចិត្ត ប៉ុន្តែពេលគិតមើលម្ដងទៀត ទោះយ៉ាងក៏ប្រសើរជាជាងនៅក្នុងបន្ទប់តែពីរនាក់ជាមួយគេដែរ ថេយ៉ុង ងក់ក្បាល រួចក៏ដើរនាំមុខរាងក្រាស់ទៅត្រង់ទ្វារ ត្រចៀកស្ដាប់ឮសម្លេងសើចតិចៗនៅពីក្រោយខ្នង ។
ពេល
ចុះកាំជណ្ដើរមក ក៏សង្កេតឃើញពីភាពខុសប្រក្រតី ពីធ្លាប់តែឃើញកូនចៅរបស់ ជុងហ្គុក ឈរតាមចំណុចផ្សេងៗ ពេលនេះបែរជានៅសល់តែប៉ុន្មានអ្នក ដែលសំខាន់ជាងនេះ គឺអង្គរក្សប្រចាំខ្លួនរបស់ ជុងហ្គុក បាត់ទៅពីរនាក់នៅសល់តែ វ៉ុនស៊ូ ម្នាក់ប៉ុណ្ណោះ ។ ជុងហ្គុក បក់ដៃឱ្យ វ៉ុនស៊ូ ទៅវិញគេក៏ដើរចេញទៅតាមបញ្ជា ថេយ៉ុង ដើរទៅមាត់ទ្វារមុខផ្ទះ ប៉ុន្តែក៏ត្រូវឈប់ ហើយងាកមកនៅពេល ជុងហ្គុក សួរ...
" ថេយ៉ុង ឯងប្រុងទៅណា!? "
" ក្រែងលោកបបួលខ្ញុំដើរលេងមិនអ៊ីចឹង? "
" មែនហើយ តែមិនមែននៅទីនោះទេ កន្លងមកអាចជឿរបានថា ឯងគ្មានគំនិតចង់រត់ ទើបខ្ញុំអនុញ្ញាតឱ្យឯងដើរទៅណាមកណានៅក្នុងភូមិគ្រឹះនេះបានតាមចិត្ត ឯងចង់ហាត់ប្រាណ ឫក៏ហែលទឹកក្នុងអាងក៏បាន ចាំខ្ញុំឱ្យគេយកឈុតហែលទឹកមកឱ្យ អូខេដែរទេ? "
រាងតូចប្លែកក្នុងចិត្ត ហេតុអីក៏ថ្ងៃនេះគេចិត្តល្អខុសធម្មតា ឫមួយគេកំពុងចង់សាកល្បងចិត្តខ្លួន ហើយហេតុអីត្រូវសាកល្បងចិត្ត បើគេជាអ្នកប្រាប់ដោយខ្លួនឯងថា អាទិត្យក្រោមប៉ារបស់គេនឹងយករបស់មកប្រគល់ឱ្យវិញ ដែលនេះមានន័យថា ថេយ៉ុង នឹងមានសេរីភាព គេមិនដែលគិតចង់រត់តែត្រូវរង់ចាំពេលវេលាប៉ុណ្ណោះ ។
" ខ្ញុំគិតថាឯងមិនចាំបាច់រកផ្លូវរត់ទេ គ្រាន់តែត្រូវរង់ចាំប៉ារបស់ឯងនៅអាទិត្យក្រោយតែប៉ុណ្ណោះ "
ជុងហ្គុក និយាយដូចជាដឹងពីការគិតរបស់រាងតូចអ៊ីចឹង
" អ្ហ៎រ! បាទ! "
" ហើយសម្រេចថាយ៉ាងម៉េចដែរ? " រាងក្រាស់ងាកទៅមើលមុខ ថេយ៉ុង មុននឹងងាកទៅអាងហែលទឹក រាងតូចក្រវីក្បាល ហែលទឹកចេះតែចង់ហើយសំខាន់វាមិនសូវចេះហែលក៏ពិបាកទៀត ណាមួយក៏មិនចង់ឱ្យអ្នកណាឃើញរូបរាងខ្លួនឯងខណៈពេលគ្មានសម្លៀកបំពាក់មានតែខោក្នុងបែបហ្នឹងទេ ជាពិសេសគឺបុរសដែលឈរនៅចំពោះមុខខ្លួនតែម្ដង នៅពេលដែលរាងក្រាស់មើលមកគេដោយក្រសែរភ្នែកចម្លែកៗ ធ្វើឱ្យខ្លួនមានអារម្មណ៍ក្ដៅរងាៗយ៉ាងម៉េចមិនដឹង ។
   " កុំអីល្អជាង "
   " ស្រេចតែចិត្ត មកនេះមក! "
     ថេយ៉ុង ដើរតាមគេចូលទៅ ក៏ឃើញបន្ទប់ធ្វើការមួយបន្ទប់ទៀត ធ្នើរដាក់សៀវដ៏ធំពីរនៅពីក្រោយតុធ្វើការ និងចំហៀងតុមានសៀវភៅជាច្រើនគួរសម ថេយ៉ុង ដើរចូលទៅជិត ក៏ឃើញថាសៀវភៅទាំងនោះភាគច្រើនគឺជាសៀវភៅទាក់ទងនឹងមុខវិជ្ជារទូរទៅ និងសៀវភៅភាសារអង់គ្លេស ។
     " លោកចូលចិត្តអានសៀវភៅប្រភេទនេះឫ? "
     " អឹម ឯងអាចចូលមកក្នុងបន្ទប់នេះបាន "
     " អគុណហើយ " ថេយ៉ុង មើលទៅរាងក្រាស់ដែលយកសៀវភៅចេញមកពីធ្នើរហើយបើកអាន គេមើលទៅមុខរបស់ ជុងហ្គុក នៅសុខៗបេះដូងស្រាប់តែលោតញាប់ រួចក៏មានអារម្មណ៍មិនល្អពេលនឹកឃើញថា អាទិត្យក្រោយត្រូវចេញពីទីនេះ ត្រូវឃ្លាតពីបុរសនៅចំពោះមុខ ។ មានសំណួរកើតឡើងនៅក្នុងចិត្តរបស់គេថា តើពេលដែលគេចាកចេញទៅ គេនឹងបានជួបប្រុសម្នាក់នេះទៀតទេ? ឫក៏ ជុងហ្គុក អាចនឹងទៅសួរសុខទុកគេដែរឫទេ? រាងតូចមើលទៅរាងក្រាស់ រហូតដល់អ្នកម្ខាងទៀតងាកមក ថេយ៉ុង ខ្លាចគេចាប់បានថាខ្លួនកំពុងលួចមើល ក៏ធ្វើជាមើលសៀវភៅនៅក្នុងដៃជំនួសវិញ ។ ជុងហ្គុក ដើរចូលទៅជិតរាងតូច ហើយក៏ឈប់នៅចំពោះមុខមាឌល្អិត ម្រាមដៃរបស់គេសើយចង្ការអ្នកម្ខាងទៀតឡើង ដើម្បីឱ្យមើលមកមុខរបស់ខ្លួនចំៗ ។
     " មានអីចង់សួរមែនទេ? "
     " អ...អត់ទេ " រាងតូចប្រញាប់ប្រកែក
     " មិនពូកែកុហកសោះ " ម្នាក់ៗសម្លឹងមើលភ្នែកគ្នាទៅវិញទៅមក ហាក់ដូចជាត្រូវមុនសណ្ដំ ។ ជុងហ្គុក ឱនមុខចុះសន្សឹមៗ បបូរមាត់របស់គេផ្ដិតទៅលើថ្ងាស់របស់មាឌតូចថ្នមៗ មុននឹងរំកិលចុះមកបបូរមាត់ នេះគឺជាការថើបដែលស្រទន់បំផុត តាមដែលខ្លួនធ្លាប់បានទទួល ។ ជុងហ្គុក ផ្ទេរអារម្មណ៍ទន់ភ្លន់ទាំងប៉ុន្មានដែលមានចំពោះរាងតូចចូលទៅ ថេយ៉ុង រារែកបន្តិចរួចក៏តបស្នងចំពោះអារម្មណ៍ដែលមានមិនខុសគ្នានោះ ។
     " ប្រសិនជាខ្ញុំទៅហើយ ពួកយើងនឹងបានជួបគ្នាទៀតដែរទេ? "
   ថេយ៉ុង សម្រេចចិត្តសួរ ក្រោយពីគេដកមាត់ចេញ បាតដៃក្រាសលើកឡើងក្រសោបមុខតូចច្រមិច ចុងម្រាមដៃអង្អែលតិចៗត្រង់បបូរមាត់ មុននឹងផ្អឹបបបូរមាត់ម្ដងទៀត...
យើងនឹងនៅជាមួយគ្នាទៅវិញទេ ថេយ៉ុង...
ជុងហ្គុក ឆ្លើយនៅក្នុងចិត្តប៉ុន្តែមាត់បែរជាឆ្លើយតបទៅរាងតូចវិញថា...
" ពួកយើងនឹងជួបគ្នាទៀតមិនខានទេ "
ថេយ៉ុង ញញឹមស្រទន់នឹងចម្លើយ ស្រទន់រហូតដល់ថ្នាក់ ជុងហ្គុក ត្រូវឱនមុខទៅរកម្ដងទៀត ប៉ុន្តែមុននឹងបបូរមាត់របស់ពួកគេទាំងពីរបានប៉ះគ្នា ទ្វារបន្ទប់ក៏ត្រូវបានបើក ពួកគេទាំងពីរក៏ខិតចេញពីគ្នា...
" ជុងហ្គុក! "
ថេយ៉ុង ភ្ញាក់នឹងវត្តមានអ្នកដែលទើបមកដល់ ចំណែកឯអ្នកម្ខាងទៀតក៏មានអារម្មណ៍មិនខុសគ្នាដែរ...
ស្រីម្នាក់នេះជាអ្នកណា?
ថេយ៉ុង នឹកឆ្ងល់ក្នុងចិត្ត...
នារីរូបស្រស់ មើលទៅមុខម្ចាស់ភូមិគ្រឹះដែលដកដៃចេញពីក្មេងប្រុសម្នាក់នោះ ហើយថយចេញមក ដោយមិនរងចាំយូរ អិមម៉ា ក៏ចូលមកកៀកដៃ ជុងហ្គុក បង្ហាញពីភាពស្និតស្នាល ។ ជុងហ្គុក ងាកមើលទៅទ្វារក៏ឃើញ វ៉ុនស៊ូ ឈរធ្វើមុខស្មឿក រង់ចាំទទួលកំហុស ដែលបណ្ដោយឱ្យ អិមម៉ា ចូលមក រួចគេក៏ដើរចេញទៅវិញក្រោយពីចៅហ្វាយងក់ក្បាល ។
" នេះជាអ្នកណា? " អិមម៉ា សួរដោយមិនក្រែងចិត្ត
" អ្ហ៎រ ថេយ៉ុង គេជាភ្ញៀររបស់ខ្ញុំ ថេយ៉ុង! នេះ អិមម៉ា "
" សួស្ដីអ្នកនាង អិមម៉ា "
ថេយ៉ុង គឺជាអ្នកញញឹមរាក់ទាក់មុន អិមម៉ា គឺជាស្រីស្រស់ស្អាតនាងតុបតែងមុខយ៉ាងឥតខ្ចោះ រូបរាងមានស្រឡូន ចង្កេះតូច ត្រគាកសាយ កំពួនជើងស្រលូនផុតពីសំពត់ខ្លី បង្អួតសាច់.កអាវធំជ្រៅ ដែលសមីខ្លួនមានចេតនាបង្ហាញឱ្យឃើញគលទ្រូងដ៏ធំ សរុបទៅស្រីម្នាក់នេះមានសម្រស់ស្អាតហើយសិចស៊ី ។
អិមម៉ា ញញឹមឆ្មើងឆ្មៃ កែវភ្នែកពិនិត្យមើលទៅ ថេយ៉ុង ហើយក៏កើតក្ដីច្រណែនចំពោះភាពវ័យក្មេង មុខស្អាតមិនបាច់ប្រើអ្វី បង្ហាញឱ្យឃើញពីសាច់សរម៉ដ្ឋ ភ្នែកធំៗមានពន្លឺ ថ្ពាល់ក្រហមឃើញសរសៃ បបូរមាត់ក្រពុំស្រស់ មានមាឌតូចច្រឡឹង ប៉ុន្តែសមសួន ស្លៀកខោខ្លី ពាក់អាវយឺត ធ្វើឱ្យមើលទៅស្រស់បស់ ។
" សួស្ដី " អិមម៉ា មើលទៅមុខ ជុងហ្គុក ដែលនៅសម្លឹងបបូរមាត់ពណ៌ស្រស់នោះមិនដាក់ នាងអង្រួនដៃមាំ រាងក្រាស់ក៏ដកភ្នែកងាកមកញញឹមយកចិត្តនាងវិញ ។
" អិមម៉ា មានកិច្ចការអ្វីមែនទេ? "
" អ្ហ៎រ! ឥឡូវនេះទាល់តែមានកិច្ចការទើបមករកលោកបានមែនទេ? "
" ហេតុអីក៏និយាយអ៊ីចឹង? ខ្ញុំគ្រាន់តែឃើញនាងមិនសូវមានពេល "
ទឹកមុខទោះបីជារៀបស្មើរប៉ុន្តែធ្វើឱ្យ អិមម៉ា ពេញចិត្តខ្លះៗដែរ...
ថេយ៉ុង មានអារម្មណ៍ថាខ្លួនឯងដូចជាខ្យល់ គេកម្រើខ្លួនមុននឹងនិយាយ...
" សុំទោស! ខ្ញុំសុំទៅសិនហើយ មិនរំខានទេ " មិនចាំបាច់រងចាំអ្នកម្ខាងទៀតអនុញ្ញាត ថេយ៉ុង ក៏ដើរចេញទៅដោយមិនមើលមុខរាងក្រាស់និងភ្ញៀវដែលទើបនឹងមក ។
" មើលទៅលោកដូចជាផ្ដល់សារៈសំខាន់ដល់ភ្ញៀវម្នាក់នេះខ្លាំងរហូតត្រូវនាំមកដេកនៅភូមិគ្រឹះផង "
" ថេយ៉ុង សំខាន់ចំពោះការងាររបស់ខ្ញុំ "
" ការងារអី? "
" នាងដឹងហើយ ការងារមួយចំនួនរបស់ខ្ញុំ មិនអាចប្រាប់នាងបានទេ "
នៅពេលគេមិនប្រាប់ នាងក៏មិនសួរដេញដោល មុខរបរដែលនាងនិងឪពុករបស់នាងគ្មានភាគហ៊ុនជាមួយ នោះនាងក៏គ្មានសិទ្ធដឹងដែរ អិមម៉ា ញាក់ស្មារតែនិយាយស៊កសៀត...
" ប្រហែលសំខាន់រហូតភ្លេចគ្មានពេលទៅរកខ្ញុំហើយឫ? "
" មួយរយៈនេះខ្ញុំមានរឿងស្មុគស្មាញ " នេះគឺជាលើកទីមួយហើយដែល ជុងហ្គុក ធុញទ្រាន់នឹងពាក្យសម្ដីតូចចិត្តតូចថ្លើមរបស់ អិមម៉ា ។
" ស្មុគស្មាញយ៉ាងណាក៏ថ្ងៃនេះលោកត្រូវនាំខ្ញុំទៅញ៊ាំបាយនៅខាងក្រៅដែរ "
" ខ្ញុំ... "
ទោះបីជាមានការធុញទ្រាន់ ប៉ុន្តែគេចាំបាច់ត្រូវយកចិត្តនាង ព្រោះនាងគឺជាកូនស្រីរបស់ថៅកែ យ៉ុន ជនដែលមានឥទ្ធិពលម្នាក់ដែលមានមុខរបរបាំងមុខ ជាម្ចាស់ក្លឹបកម្សាន្ដធំៗជាច្រើនកន្លែងនៅក្នុងទីក្រុងនិងតាមខេត្តនានា ចំណែកអាជីពលាក់មុខគឺ ម្ចាស់បនល្បែង បនស្រីនិងជួញដូរមនុស្ស ។
  " ខ្ញុំបានជាមកទៅហើយ ឱ្យខ្ញុំខាតជើងម៉េចនឹងកើត ឫក៏ភ្ញៀវរបស់លោកសំខាន់ជាងខ្ញុំ? " អិមម៉ា និយាយឌឺតូចចិត្ត ជុងហ្គុក នៅតែញញឹមរួចក៏យកដៃទៅឱបស្មានាង
" មិនដឹងថា អិមម៉ា ក្លាយជាមនុស្សប៉ិនតូចចិត្តតាំងពីកាលទេ "
" គឺព្រោះតែលោកហ្នឹងហើយ ដែលចូលចិត្តធ្វើឱ្យខ្ញុំតូចចិត្តជាញឹកញាប់ "
" អ៊ីចេះទៅចុះ ថ្ងៃនាងចង់ទៅណាដែរ? "
" លោកអូខេហើយឫ? " អិមម៉ា ទាញនាយកម្លោះមកថើប

ថេយ៉ុង ដើរចេញពីបន្ទប់ដោយការមិនសប្បាយចិត្ត អិមម៉ា បង្ហាញថានាងមានសម្ព័នភាពណាមួយជាមួយ ជុងហ្គុក ។
រាងតូចដើរចេញមកដល់មុខផ្ទះ រួចចុះជណ្ដើរដើម្បីបត់ទៅសួន ប៉ុន្តែស្រាប់តែត្រូវភ្ញាក់ នៅពេលមានរថយន្ដទំនើបមួយគ្រឿងបើកលឿនស្លេវចូលមកឈប់ក្បែរខ្លួន ព្រមទាំងស៊ីផ្លេរឮខ្លាំងៗ រហូតគេត្រូវលោតគេចផ្លូវ ។
យ៉ុងហ្គី ចុះពីលើរថយន្ដ ញញឹមដោយការអស់សំណើចរួចក៏ដើរទៅជិតរាងតូច ។
ថេយ៉ុង សម្លឹងមើល យ៉ុងហ្គី គេចាំបានថា បុរសម្នាក់នេះជាមនុស្សដែលធ្លាប់សួរនាំខ្លួនកាលពីលើកមុន...
" លោក! "
" សួស្ដី កាលពីលើកមុនមិនបានណែនាំខ្លួន ខ្ញុំឈ្មោះ យ៉ុងហ្គី អាននូស៍ស្កា ចំណែកឯងគឺជាកូនប្រុសរបស់ គីម រ៉ូឌីហ្គេស មែនទេ? "
" មែនហើយ លោកស្គាល់ប៉ារបស់ខ្ញុំដែរឫ? "
" ស្គាល់ទេតើ តែឯងនៅមិនទាន់ប្រាប់ឈ្មោះដល់ខ្ញុំនៅឡើយទេ "
" ខ្ញុំឈ្មោះ ថេយ៉ុង "
" ឈ្មោះពិរោះសមនឹងរូបរាង " មិននិយាយតែមាត់ គេឆ្លៀតឱកាសចាប់ដៃ ថេយ៉ុង ព្រមទាំងទាញខ្លួនមាឌតូចមកថើបថ្ពាល់ ដោយមិនសុំការអនុញ្ញាតទៀតផង ។
ថេយ៉ុង ស្រឡាំងកាំងដោយសារត្រូវគេវាយឆ្មក់យ៉ាងទាន់ហន់ លុះពេលភ្ញាក់ស្មារតី គេក៏រហ័សខិតខ្លួនចេញឆ្ងាយ ។
ជុងហ្គុក កេះដៃរបស់ អិមម៉ា ចេញពី.ក នៅពេលឮសម្លេងស៊ីផ្លេររថយន្ដ គេប្រញាប់ចេញពីបន្ទប់ នៅពេលមើលឃើញតាមកញ្ចក់បង្អួចពីទង្វើរបស់ យ៉ុងហ្គី...
" លែងគេភ្លាម... "
សម្លេងខ្លាំងៗ មានអំណាចលាន់ឡើង យ៉ុងហ្គី បញ្ឈប់សកម្មភាព រួចក៏ងាកមកតាមប្រភពសម្លេង...

To be continue........

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Dove le storie prendono vita. Scoprilo ora