សកលវិទ្យាល័យ...
ដល់ម៉ោងសម្រាក សិស្សគ្រប់គ្នារៀបចំសំភារៈយ៉ាងរៀបរយមុននឹងចេញពីថ្នាក់រៀនម៉ោងដំបូង អ្នកខ្លះដើរទៅអាហារដ្ឋានជាន់ផ្ទាល់ដី ឯអ្នកខ្លះទៀតក៏ទៅបណ្ណាល័យឬជួបជុំពិភាគ្សារគ្នាជាដើម ។ សកលវិទ្យាល័យនៅប្រទេសអង់គ្លេស ភាគច្រើនមិនតម្រូវឱ្យសិស្សគ្រប់គ្នាពាក់ឯកសណ្ឋានតំណាងសាលាអ្វីនោះទេ ការស្លៀកពាក់គឺសាមញ្ញបំផុតរួមជាមួយកាតសំគាល់ខ្លួនសិស្សម្នាក់មួយប៉ុណ្នឹងគ្រប់គ្រាន់ ។
មួយរយៈនេះ ជីមីន ព្រលឹងមិនសូវនៅនឹងខ្លួនសោះ ទឹកមុខរបស់គេក៏មិនជាស្រស់បោះដូចពីមុន ។ ជីមីន ដើរចេញពីថ្នាក់រៀនក៏មកអង្គុយនៅអាហារដ្ឋានដូចសព្វមួយដង គេដោះកាតាបស្ពាយដាក់លើកៅអីជិតខ្លួនរួចក៏អង្គុយចុះ រំពេចនោះក៏មានកម្លោះសង្ហារម្នាក់មកអង្គុយរួមតុទល់មុខជាមួយ ជីមីន រូបរាងគេសង្ហារប្រហាក់ប្រហែលនឹង ជីមីន ប៉ុន្តែមានរាងកាយមាំទាំជាង ជីមីន ឆ្ងាយណាស់ ។
" ហាយ ជីមីន! "
" អ៊ូ! ប៊ឺណាដ មកញ៊ាំអាហារពេលព្រឹកនៅទីនេះដែរឬ? " ជីមីន និយាយដោយភ្ជាប់ជាមួយស្នាមញញឹមតិចៗ ។ ប៊ឺណាដ ជាមិត្តសម្លាញ់របស់ ជីមីន គេរាប់អានគ្នាយូរឆ្នាំដែរហើយ ប៊ឺណាដ មានអាយុស្មើរនឹង ជីមីន ពួកគេរៀនផ្នែកខុសគ្នាប៉ុន្តែក្នុងសកលវិទ្យាល័យជាមួយគ្នា ជាទូទៅ ប៊ឺណាដ តែងញ៊ាំអាហារពេលព្រឹកនៅផ្ទះមិនសូវជាញ៊ាំនៅសាលាទេ ទើប ជីមីន សួរបែបនេះ ។
" ត្រូវហើយ! តែថ្ងៃនេះពិសេសជារាល់ដង ព្រោះអ្នកម៉ាក់របស់យើងធ្វើអាហារពេលព្រឹកឱ្យយើង ហើយគាត់ថែមទាំងរៀបចំអាហារដែលឯងចូលចិត្ត ផ្ញើរមកឱ្យឯងទៀតផងណា៎ នេះ! " ប៊ឺណាដ ហុចប្រអប់ជ័រជ្រុងពណ៌សរមួយឱ្យទៅ ជីមីន
" នេះ! អ្នកមីងត្រឡប់មកពីប្រទេសជប៉ុនវិញហើយឬ? " ជីមីន សួរទៅអ្នកជាមិត្ត ប៊ឺណាដ ជាកូនកាត់កូរ៉េ ជប៉ុននិងអ៉ឺរ៉ុប គេអាចនិយាយបានទាំងបីភាសារ ព្រោះមានម៉ាក់ជាជនជាតិកូរ៉េឯប៉ាជាជនជាតិអង់គ្លេស សម្រាប់ភាសារជប៉ុនគេចេះព្រោះធ្លាប់រស់នៅប្រទេសជប៉ុនកាលពីនៅវ័យកុមាររភាព។
" អ្នកម៉ាក់មកដល់ កាលពីយប់ម្សិលមិញនេះទេ ឯងបើកប្រអប់មើលទៅមើល៍ថាក្នុងនោះជាអី " ជីមីន ងក់ក្បាលហើយក៏បើកប្រអប់អាហារនោះមើល គ្រាន់តែធុំក្លិនភាយប៉ះច្រមុះ ជីមីន ក៏ស្រាប់តែជ្រួញចិញ្ចើម មិនស្រួលក្នុងខ្លួនថប់ទ្រូង គេលើកដៃខ្ទប់ដង្ហើមដូចជារកក្អួត ប៊ឺណាដ ឃើញបែបនេះគេក៏សួរ តែមិនទាន់បានចម្លើយផង ជីមីន ក៏ប្រញាប់រត់សម្ដៅទៅបន្ទប់ទឹកយ៉ាងលឿន ដៃរបស់គេខ្ទប់មាត់ម្ខាងនិងខ្ទប់ពោះម្ខាង ប៊ឺណាដ ភ័យនិងបារម្ភពីមិត្តខ្លាំងណាស់ គេទុករបស់របរលើតុចោល រួចរហ័សរត់ទៅតាម ជីមីន...
" វ៉ក់! ឃុសៗ វ៉ក់.. "
សម្លេងក្អួតចង្អោលលាយឡំនិងសម្លេងក្អកឃុសៗ បន្លឺឡើងយ៉ាងខ្ទរខ្ទារក្នុងបន្ទប់ទឹក ជីមីន រឹតទ្រូងខ្លួនឯងខ្លាំងៗ ព្យាយាមក្អួតសឹងតែអស់ពីខ្លួន ទន់ដៃទន់ជើង...
" ជីមីន ឯងយ៉ាងម៉េចហើយ? ឯងមិនអីទេឬ? ឱ្យយើងនាំទៅមន្ទីរពេទ្យទេ? " ប៊ឺណាដ ឆ្លេរឆ្លារបារម្ភពីមិត្តជាខ្លាំង គេជួយរឹតខ្នងឱ្យ ជីមីន ហើយយកទឹកមកឱ្យ ជីមីន ផឹកផងដែរ ។ ជីមីន ដកដង្ហើមចេញចូលញាប់ៗ ទឹកមុខស្លេកស្លាំង បបូរមាត់ស្ងួតប្រេះយ៉ាងចម្លែក
" យើងមិនអីទេ "
" មិនអីយ៉ាងម៉េច មើលចុះក្អួតផងអីផង ឯងច្បាស់ជាមិនស្រួលខ្លួនហើយ យើងជូនទៅពេទ្យ " នាយកម្លោះគ្រា ជីមីន ឱ្យក្រោករួចដើរទៅអង្គុយនៅតុក្នុងអាហារដ្ឋានមុននេះវិញ គ្រាន់តែដាក់ខ្លួនអង្គុយប៉ុក ជីមីន ស្រាប់តែខ្ទប់ច្រមុះខ្ទប់មាត់ប្រុងក្អួតម្ដងទៀត ធ្វើឱ្យមនុស្សជុំវិញខ្លួនចងចិញ្ចើមងាកមកមើលមុខគេ ។
" យកវាទៅចោលទៅ ធុំក្លិនអាក្រក់ណាស់ "
ជីមីន ងាកមុខចេញរុញប្រអប់អាហារទៅ ប៊ឺណាដ គេជ្រួញចិញ្ចើមមើលមុខ ជីមីន រួចក៏ក្រោកកាន់ប្រអប់អាហារប្រុងនឹងបោះចោលក្នុងធុងសម្រាម ប៉ុន្តែមិនអស់ចិត្ត ប៊ឺណាដ បើកមើលចង់ដឹងថាជាអ្វី ម៉េចក៏អាក្រក់ដល់ថ្នាក់បណ្ដាលឱ្យ ជីមីន ក្អួតខ្លាំងយ៉ាងនេះ ។
" អៅ! ជា ស៊ូស៊ី ទេតើ នៅល្អទាំងអស់គ្មានបញ្ហារទេ ម៉េចក៏ ជីមីន ថាក្លិនអាក្រក់?? " ប៊ឺណាដ អេសក្បាលមិនយល់ពីមិត្ត ព្រោះអាហារនៅក្នុងប្រអប់ត្រឹមជា ស៊ូស៊ី បែបជប៉ុនដែលមាន ត្រីសាលមុន ឆៅនៅក្នុងនោះផងដែរ គេបិទប្រអប់រួចកាន់ទៅអង្គុយកន្លែងដើមវិញ ។
" ជីមីន! អម្បាញ់មិញនេះ ជាត្រីសាលមុន ដែលឯងចូលចិត្ត វានៅស្រស់ល្អណាស់ម៉េចក៏ឯងថាវាក្លិនមិនល្អ? "
" វាពិតជាមានក្លិនមិនល្អពិតមែន ឆ្អាបធុំក្លិនពិបាកនិយាយណាស់ វ៉ុក! "
និយាយមិនទាន់បានចប់ប្រយោគត្រឹមត្រូវផង ក៏ស្រាប់តែកល់រកក្អួតម្ដងទៀត គេរហ័សរត់ទៅបន្ទប់ទឹកយ៉ាងលឿន រីឯនាយកម្លោះសង្ហារ ប៊ឺណាដ ក៏ប្រញាប់រត់ទៅតាមគេដែរ ។
" មីនមីន ហ្អា៎! ឯងមើលទៅហាក់ដូចជាពិបាកណាស់ ឱ្យយើងជូនទៅពេទ្យទៅណា៎ " ប៊ឺណាដ អង្អែលខ្នងបណ្ដើរនិយាយណែនាំ ព្រោះគេពិតជាភ័យព្រួយនឹងអាការៈដ៏ចម្លែករបស់ ជីមីន ខ្លាំងមែនទែន បើតាមការសង្កេត ប៊ឺណាដ ក៏ចាប់អារម្មណ៍ ឃើញថាមិត្តមួយរយៈនេះស្លេកស្លាំងទឹកមុខក្រៀមក្រំខុសធម្មតា ។
" យើងធូរហើ...វ៉ក់! " និយាយមិនបានចប់ក៏ស្រាប់តែក្អួតមកថែមទៀត ។
" ឈប់ប្រកែកទៅ យើងជូនទៅពេទ្យ " បឺណាដ គ្រា ជីមីន ឱ្យក្រោកនាំគេទៅលុបលាងមុខ រួចក៏បើករថយន្ដជូនមិត្តសម្លាញ់ទៅមន្ទីរពេទ្យ ។
មកដល់មន្ទីរពេទ្យ ប៊ឺណាដ ក៏ឱបស្មារ ជីមីន បណ្ដើរឡើងទៅជួបដុកទ័រជំនាញ ហើយ ប៊ឺណាដ ក៏អង្គុយចាំមិត្តនៅខាងក្រៅបន្ទប់ពិនិត្យនិងពិគ្រោះជំងឺ ។ រំលងទៅប្រហែលមួយម៉ោងទៅហើយ ជីមីន មិនទាន់ចេញមកវិញទៀត អ្នកដែលអង្គុយចាំនៅខាងក្រៅនេះ ពិតជាបារម្ភលើសពីបារម្ភទៅទៀត គេដើរត្រឡប់ទៅត្រឡប់មកមិនឈប់ ចិត្យអន្ទះសារចង់ដឹងពីលទ្ធផលពិនិត្យរបស់ ជីមីន ជាខ្លាំង ។
ក្រាក...
សម្លេងបើកទ្វារបន្លឺឡើងយ៉ាងសន្សឹមៗ រួចក៏បិទទៅវិញ ប៊ឺណាដ រហ័សរត់ទៅរក ជីមីន យ៉ាងលឿនព្រមទាំងឱបស្មារគេជាប់ដើម្បីទប់លំនឹង ។
" ជីមីន គ្រូពេទ្យនិយាយថាម៉េចខ្លះ?ឯងកើតអី? "
" .... "
ជីមីន មិនបានតបទៅមិត្តវិញនោះទេ អារម្មណ៍របស់គេពេលនេះគឺវិលវុលអស់ហើយ ព្រលឹងមិននៅនឹងខ្លួន ទឹកមុខបង្ហាញពីក្ដីខ្វាយខ្វល់និងបារម្ភពីរឿងអ្វីម្យ៉ាង ជាពិសេសពេលនេះ ជីមីន កំពុងគិតពីសម្ដីណែនាំរបស់គ្រូពេទ្យដែលប្រាប់ខ្លួនយ៉ាងហូរហែរ ។ ប៊ឺណាដ ព្យាយាមហៅឈ្មោះមិត្តម្ដងហើយម្ដងទៀត រហូតដល់ ជីមីន ភ្ញាក់ពីការគិតវិញ ។
" ឯងមិនអីទេឬ?គ្រូពេទ្យនិយាយអ្វីខ្លះប្រាប់យើងមក ឯងមិនចង់ប្រាប់មែនទេ? ឬឯងលែងទុកយើងជាមិត្តហើយ? " ប៊ឺណាដ និយាយដោយអារម្មណ៍អន់ចិត្ត
" អឺ...! គឺៗយើង ហ្អើយ! យើងមិនទាន់ដឹងថាវាពិតឬអត់ទេតែយើង យើងមិនជឿរទេ! "
ជីមីន ដាក់ខ្លួនអង្គុយលើកៅអីវែងដែលនៅមុខបន្ទប់ពិគ្រោះព្យាបាលជំងឺនោះ ហើយ ប៊ឺណាដ ក៏មកអង្គុយតាមជាប់ជាមួយ ។
" ឯងនិយាយមក ថាឯងឈឺអី មិនត្រូវកុហកទេ "
" គឺយើងៗ...យើងមានផ្ទៃ...ផ្ទៃពោះ ២សប្ដារហ៍ហើយ "
" ហ្អាស៎!! " ប៊ឺណាដ ភ្លាត់មាត់ស្រែកទាំងភ្ញាក់ផ្អើល បែបមិននឹកស្មានដល់ ជីមីន លីងរលោងទឹកភ្នែកឱនមុខចុះលើកដៃអង្អែលពោះរបស់ខ្លួនតិចៗ***
នៅក្នុងខនដូរទំនើប បុរសមាឌធំពីរក្រុមមានអាវុធគ្រប់ដៃ ឈរតម្រៀបគ្នាជាជួរនៅក្រោយខ្នងរបស់អ្នកដែលជាមេកើយ ដែលអង្គុយទល់មុខគ្នា ។
យ៉ុងហ្គី ងក់ក្បាលឱ្យកូនចៅដាក់កាបូបនៅលើតុ ដោយរ៉ូតបើកវា នៅខាងក្នុងកាបូបមានផ្ទុកនូវលុយសុទ្ធនិងមាសដុំជាច្រើន ។
" នេះគឺជាចំណែករបស់ពួកឯងតាមដែលនិយាយព្រមព្រៀងគ្នា "
យ៉ុងហ្គី និយាយ ឯមេក្រុមនាគខ្មៅក៏ញញឹមដោយការត្រេកអរ
" អគុណហើយ បើមានអីចង់ឱ្យពួកខ្ញុំជួយ ប្រាប់ពួកខ្ញុំចុះពួកខ្ញុំរីករាយជានិច្ច អូ! ហើយចុះរឿងចៅហ្វាយធំរបស់ពួកលោក លោកគិតយ៉ាងម៉េចដែរ? ឮដំណឹងថាប៉ូលិសមិនទាន់ចាប់ខ្លួនបាននៅឡើយទេ យកល្អ ពួកយើងគួរតែប្រញាប់ចាត់ការគេនិងពួកដែលនៅសល់ឱ្យហើយទៅ មុននឹងមេធំខ្ញុំដឹងរឿង "
" មិនបាច់បារម្ភទេ ពួកខ្ញុំនឹងចាត់ការដោយខ្លួនឯង "
យ៉ុងហ្គី និយារួចក៏យកកែវស្រាដែលកូនចៅហុចមកឱ្យផឹក
" ផឹកដើម្បីភាពជោគជ័យរបស់យើង "
មេក្រុមទាំងពីរជល់កែវគ្នា រួចក៏នាំកូនចៅត្រឡប់ទៅវិញ
" ចៅហ្វាយបណ្តោយឱ្យពួកវាទៅអ៊ីចឹងឬ? "
ជីហ៊ុន ខិតមុខសួរ ក្រោយពីក្រុមពួកនាគខ្មៅចេញពីបន្ទប់អស់ យ៉ុងហ្គី សើចទះស្មារកូនចៅជំនិតតិចៗ
" ភ្នំមួយត្រូវតែមានខ្លាតែមួយក្បាលប៉ុណ្ណោះ ប៉ុន្តែពេលនេះខ្ញុំមានមនុស្សដែលខ្ញុំត្រូវចាត់ការមុនពួកនាគខ្មៅ"
" ចៅហ្វាយសំដៅដល់... "
ទោះបីជា យ៉ុងហ្គី មិនឆ្លើយ ក៏កូនចៅសំណព្វចិត្តដូចជា ជីហ៊ុន ដឹងដែរ មនុស្សដែល យ៉ុងហ្គី កំពុងសំដៅលើនោះគ្មានអ្នកណាក្រៅពី ជុងហ្គុក ឡើយ ។To be continue......
Comments សាច់រឿងផងណា៎☹️💕