ភាគទី១៥ : ប៉ាស្រលាញ់កូន

4.9K 347 2
                                    

ថេយ៉ុង មើលទៅមុខ ជុងហ្គុក ដោយការប្លែកក្នុងចិត្ត ថាហេតុអីក៏គេនាំខ្លួនចេញមកខាងក្រៅទាំងយប់បែបនេះ ។
" ពួកយើងទៅណា? "
" ក្រែងចង់ជួបប៉ារបស់ឯងមិនអ៊ីចឹង? " គេងាកមើលមុខតូចច្រមិចដែលភ្ញាក់ផ្អើល...
  " លោកនាំខ្ញុំទៅរកប៉ារបស់ខ្ញុំ?? "
" មែនហើយ! ប៉ុន្តែអាចនឹងមិនដូចឯងគិតទេ តែនេះជាវិធីដែលល្អបំផុតហើយ " សម្លេងប្រាកដប្រជារបស់ ជុងហ្គុក ធ្វើឱ្យមាឌតូចមានអារម្មណ៍ខ្លាចៗយ៉ាងម៉េចមិនដឹង
" បានន័យថាម៉េច? "
" ពេលទៅដល់ ឯងនឹងដឹងដោយខ្លួនឯងហើយ វ៉ុនស៊ូ គ្រប់យ៉ាងស្រេចបាច់ហើយមែនទេ?? " ជុងហ្គុក សួរទៅមនុស្សជំនិតដែលអង្គុយនៅខាងមុខ...
" បាទ! ហាន់យូ និង ហ៊ូមីន រង់ចាំមុនជាស្រេចហើយចៅហ្វាយ "
ជុងហ្គុក ឆ្លើយទទួលក្នុងបំពង់.ក គេស៊ើបទាល់តែដឹងថា គីម រ៉ូឌីហ្គេស ព្រមព្រៀងទិញលក់ជាមួយនឹងថៅកែ ស៊ុង ហើយនឹងប្រគល់ទំនិញឱ្យគ្នាក្នុងយប់នេះ ។ គេចង់បានខ្លួន គីម រ៉ូឌីហ្គេស ដើម្បីស៊ើបរកអ្នកដែលនៅពីក្រោយខ្នង ។ គេចង់ព្រមព្រៀងដោយហេតុផល ហើយសង្ឈឹមថា គីម រ៉ូឌីហ្គេស នឹងយល់ស្របតាម ។ ជុងហ្គុក មិនដឹងថាខ្លួនគិតខុសឫក៏អត់ទេ ដែលនាំ ថេយ៉ុង មកប្រថុយនៅក្នុងលើកនេះ ប៉ុន្តែយ៉ាងហោចណាស់ក៏ គីម រ៉ូឌីហ្គេស យល់ដល់កូនប្រុសរបស់ខ្លួនបន្តិចដែរ ។

" មានការអី!? " យ៉ុងហ្គី ទទួលទូរសព្ទ័...
« ជីហ៊ុន ឱ្យប្រាប់ចៅហ្វាយថា ជុងហ្គុក បាននាំកូនចៅចេញពីភូមិគ្រឹះទាំងកណ្ដាលយប់ ដូចជាមានការអីសំខាន់ »
" ពួកវាទៅណា?? ឯងដឹងទេ? "
« ខ្ញុំមិនដឹងទេ ប៉ុន្តែពួកវាអាចនឹងទៅក្រៅក្រុង ទៅខាងកើតទីក្រុង ពួកគេក៏បាននាំក្មេងប្រុសម្នាក់ទៅជាមួយផងដែរចៅហ្វាយ »
ពេក្យថា <នាំក្មេងប្រុសម្នាក់ទៅជាមួយ> ធ្វើឱ្យ យ៉ុងហ្គី ក្រោកឈរភ្លាមៗនេះបញ្ជាក់ថា ជុងហ្គុក បានតំរុយពី គីម រ៉ូឌីហ្គេស ហើយ ។
" ពេលនេះ ជីហ៊ុន មានទៅតាមពួកវាដែរទេ? "
« បាទ! ជីហ៊ុន កំពុងទៅតាម ឱ្យពួកខ្ញុំធ្វើយ៉ាងម៉េចបន្តទៀតចៅហ្វាយ? »
" ចេះតែតាមឃ្លាំមើលទៅ កុំឱ្យរំលងពីភ្នែក បើពួកវាទៅឃើញ គីម រ៉ូឌីហ្គេស ពួកឯងត្រូវជួយគេចេញមក កុំឱ្យ ជុងហ្គុក ចាប់ខ្លួន គីម រ៉ូឌីហ្គេស បាន់ជាដាច់ខាត "
     « បាទ! ចៅហ្វាយ! »
     យ៉ុងហ្គី ខលទៅលោក គីម ភ្លាមៗប៉ុន្តែខលមិនចូលនោះទេ ។
     " ចង្រៃរយ៍! ឯងចង់ធ្វើស្អីឯង គីម រ៉ូឌីហ្គេស ចង់អួសអ្នកដទៃទៅងាប់ដែរឫយ៉ាងម៉េច! " យ៉ុងហ្គី មួម៉ៅពេលគិតទៅដល់រឿងដែលកើតឡើង ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Dove le storie prendono vita. Scoprilo ora