ភាគទី២៥: អាមនុស្សឆ្កួត អាឡប់!😾

3.8K 271 2
                                    

     ជុងហ្គុក មើលទៅនាឡិកា រួចក៏ងក់ក្បាលដាក់ ហ៊ូមីន ឈរត្រៀមខ្លួនទទួលបញ្ជា ។ នាយកម្លោះ ហ៊ូមីន បញ្ជូនសញ្ញាឱ្យក្បួនឡានដឹកទំនិញដែលចតរងចាំទាំងបីគ្រឿងបើកចេញទៅ ដោយមានរថយន្ដពណ៌ខ្មៅមួយគ្រឿងបើកពីក្រោយ ។
     " វ៉ុនស៊ូ និង ហាន់យូ ត្រៀមខ្លួនរួចរាល់ហើយមែនទេ? " ជុងហ្គុក សួរ ហ៊ូមីន
     " បាទ! ពីរនាក់នោះនឹងទៅជួបយើងនៅកន្លែងណាត់ទុក ក្រោយពីទំនិញទៅដល់គោលដៅហើយ "
      " ល្អតោះ! ពួកយើងទៅ! "
      ជុងហ្គុក និង ហ៊ូមីន បើករថយន្ដចេញទៅ ។ នៅបាំងពីភ្នែករបស់ពួកគេ បុរសម្នាក់សម្ងំលាក់ខ្លួននៅទីងងឹត ហើយក៏បង្ហាញខ្លួនដោយយកទូរសព្ទ័មកខល ។
     " ក្បួនឡានដឹកទំនិញដឹកចេញទៅហើយ មានឡានការពារមុខក្រោយតែពីរគ្រឿងប៉ុណ្ណោះ...បាទ! ខ្ញុំនឹងទៅតាមឥឡូវនេះ " និយាយទូរសព្ទ័រួច បុរសម្នាក់នោះក៏រត់ឡើងម៉ូតូ ហើយបើកតាម ជុងហ្គុក និង ហ៊ូមីន ។
     អ្នកទាំងពីរអង្គុយនៅមុខអេក្រង់ទូរទស្សន៍ ពួកគេកំពុងអង្គុយមើលបាល់ទាត់ដែលប្រកួតជាលក្ខណៈអន្តរជាតិ កំពុងតែចាប់ផ្ដើមជក់ចិត្ត ក្រោយពីពួកគេចេញមកពីក្បួនឡានដឹកទំនិញ ។ សម្លេងគោះទ្វារតិចៗ វ៉ុនស៊ូ និង ហាន់យូ ដើរចូលមកដោយទឹកមុខញញឹមញញែម ។
      " ស្រេចបាច់ល្អដែរទេ? " ជុងហ្គុក សួរប៉ុន្តែភ្នែកនៅតែមើលទៅទូរទស្សន៍
      " បាទចៅហ្វាយ! ពេលនេះខ្ញុំគិតថា ពួកអា ជីហ៊ុន កំពុងរកផ្លូវគេចពីប៉ូលិស " វ៉ុនស៊ូ ឆ្លើយរួចក៏សើចអស់សំណើច
      " លើកនេះពួកយើងនៅសល់តែចាំពេលវេលាដំណើរការផែនការបន្តទៀតប៉ុណ្ណោះ " ហ៊ូមីន និយាយ
      " លើកនេះពួកយើង បាញ់មួយគ្រាប់បានសត្វទាំងហ្វូងតែម្ដងហើយ ពិតដែរទេ? " ហាន់យូ ងាកទៅសួរ វ៉ុនស៊ូ ។
      " ច្រើនដល់ម្លឹងផងឬ? " វ៉ុនស៊ូ ជ្រួញចិញ្ចើមឆ្ងល់
      " ប្រាកដជាអ៊ីចឹងហើយ បានជួយពួកស្រីៗដែលបញ្ជូនទៅលក់ហើយ ថែមទាំងបានចាប់កំហុសថៅកែ យ៉ុន ដោយមានទាំងសាក្សីនិងភស្តុតាង ទោះបីជាមានខ្នងធ្វើជារដ្ឋមន្ត្រី ក៏មិនអាចរួចផុតពីគុគដែរ ហើយថែមទាំងបានទម្លាក់កំហុសលើ យ៉ុងហ្គី ទៀតផង បែបនេះមិនហៅថាបានសត្វទាំងហ្វូងទៀតឬ? "
      ជុងហ្គុក ញញឹមនៅពេលឃើញកូនចៅនិយាយចំអន់គ្នាលេង ព្រឹកស្អែកព័ត៌មានក្នុងលក្ខណៈបែបនេះនឹងត្រូវបានចុះផ្សាយនៅទំព័រមុខមិនខាន ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now