ភាគទី៣៤: ឯងនឹងស្ដាយក្រោយដែលថ្ងៃនេះមិនសម្លាប់យើង

3.1K 217 0
                                    

គ្រាន់តែមកដល់គោលដៅភ្លាម ជុងហ្គុក ក៏ចុះពីឡានភ្លាម ទាំងដែលកង់ឡានមិនទាន់ឈប់វិលស្រួលបួលផង ។
គេដើរយ៉ាងលឿនសម្ដៅទៅបុរសវ័យកណ្ដាលដែលពួននៅក្រោយគុម្ពោធព្រៃ ។ សំរឹបជើងនៅពីក្រោយខ្នងធ្វើឱ្យ ម៉ាក ងាកមើលដោយត្រៀមកាំភ្លើងរួចជាស្រេចនៅក្នុងដៃ ។
" គឺខ្ញុំទេ! ពួកវាមានគ្នាប៉ុន្មាននាក់? "
ជុងហ្គុក និយាយភ្នែកមើលទៅផ្ទះមួយខ្នងដែលមានរបងខ្ពស់ មានដើមឈើធំៗព័ទ្ធជុំវិញ ។
" តាមដែលឃើញ មាន៥នាក់ ប៉ុន្តែតាមខ្ញុំស្មាន ប្រហែលជាមិនតិចជាង៩នាក់ទៅ១០នាក់ទេ " អ៊ំម៉ាក ឆ្លើយ ហើយមើលទៅមនុស្សជំនិត៣នាក់របស់ ជុងហ្គុក ដែលកាន់អាវុធនៅក្នុងដៃ ។
" ប្រសិនជាប៉ុណ្ណឹង ពួកខ្ញុំអាចទប់ទល់បានចៅហ្វាយ "
ហាន់យូ និយាយ... ជុងហ្គុក ក៏សញ្ជឹងគិត
" ឱ្យខ្ញុំសំរុកចូលទៅមុនដែរទេ? " វ៉ុនស៊ូ ឃើញចៅហ្វាយស្ងៀម ក៏បញ្ចេញគំនិតនិងប្រុងក្រោកទៅប៉ុន្តែ ជុងហ្គុក ឃាត់ទាន់ ។
" ឈប់សិន! ពួកយើងមិនអាចឱ្យថ្លោះធ្លោយបានទេ កុំភ្លេចថា ថេយ៉ុង នៅក្នុងនោះ ខ្ញុំមិនដឹងថាគេប្រឈមមុខនឹងគ្រោះថ្នាក់ឬអត់ទេ "
" ខ្ញុំពិនិត្យមើលជុំវិញនេះអស់ហើយ មានទ្វារក្រោយមួយ គិតអ៊ីចេះចុះ ពួកយើងទៅតាមនោះទៅ " អ៊ំម៉ាក ឱ្យយោបល់
" វ៉ុនស៊ូ ឯងទៅរកកន្លែងសម្ងំលាក់ខ្លួនទៅ បើមានរឿងអីកើតឡើង ឯងដឹងហើយមែនទេ ថាត្រូវធ្វើយ៉ាងម៉េច? "
ជុងហ្គុក ងាកមកបញ្ជារ
" បាទ! " វ៉ុនស៊ូ ទទួលបញ្ជាររួចក៏រត់ទៅឡាន យកកាំភ្លើងវែងដែលមានភ្ជាប់ឆ្លុះចេញមករួចក៏រត់បាត់ទៅក្នុងទីងងឹត ។
អ៊ំម៉ាក ដើរនាំមុខចេញទៅព្រៃដែលនៅចំហៀងផ្ទះ ចំណែកឯ ជុងហ្គុក ហ៊ូមីន និង ហាន់យូ ពួកគេសរសៀរទៅតាមជញ្ជាំងរបង ។ ហ៊ូមីន យកកូនកាំបិតឆ្កឹះសោរទ្វារ បើកយឺតៗ នៅពេលឃើញផ្លូវស្រឡះល្អ គេក៏បញ្ជូនសញ្ញារឱ្យបីនាក់ទៀតចូលទៅក្នុងបរិវេណផ្ទះ ។

***

" ពួកឯងត្រៀមរួចរាល់ហើយមែនទេ? " លីជេមីង សួរទៅកាន់កូនចៅ
" បាទចៅហ្វាយ! "
" ថ្មើរនេះ អាជុងហ្គុក វាប្រហែលជាដឹងហើយថា ក្មេងរបស់វាបាត់ខ្លួន "
" ចៅហ្វាយប្រាដកហើយឬថាវានឹងមក ពួកយើងអាចគិតខុសក៏ថាបាន ខ្លាចក្រែងតែខាតពេលឥតប្រយោជន៍ទេចៅហ្វាយ " បុរសមាឌធំសួរទៅចៅហ្វាយខ្លួន ភ្នែកដៀងមើលទៅ អិមម៉ា ដែលអង្គុយនៅជ្រុងម្ខាងទៀតនៃបន្ទប់ ។
អិមម៉ា ស្ទុះក្រោកឡើងភ្លាមៗ...
" ឯងមិនជឿរមែនទេ? ថាអាក្មេងនោះសំខាន់ចំពោះ ជុងហ្គុក "
" មែនហើយ! " បុរសមាឌធំនោះឆ្លើយតាមត្រង់
" ខ្ញុំមិនជឿរទេថា គ្រាន់តែក្មេងប្រុសម្នាក់ វានឹងល្ងង់សុខចិត្តប្រថុយជីវិតមកជួយ "
" មនុស្សល្ងង់ដូចជាពួកឯងទៅដឹងស្អីទៅ! " អិមម៉ា ងាកមកជេរ ធ្វើឱ្យបុរសមាឌធំមើលមកនាងដោយការមិនពេញចិត្ត
" បានហើយៗ កុំរវល់តែប្រកែកគ្នា ឯងទៅធ្វើតាមតួនាទីរបស់ឯងទៅ " លីជេមីង និយាយកាត់
" បាទ! " បុរសមាឌធំទទួលពាក្យយ៉ាងខ្លី រួចក៏ដើរបិះបុកស្មាររបស់ អិមម៉ា ចេញទៅ នាងក្ដាប់ដៃយ៉ាងណែនដោយឈឺចិត្ត ក្នុងការដែលបុរសម្នាក់នោះមិនគោរពកោតខ្លាចចំពោះនាង ។
" អិមម៉ា នាងគួរតែប្រយ័ត្នប្រយ៉ែងចំពោះពាក្យសម្ដីរបស់នាងខ្លះក៏ល្អដែរ កូនចៅខ្ញុំវាមិនទម្លាប់ឱ្យមនុស្សស្រីបញ្ជារវាប៉ុន្មានទេ "
" អូខេ! និយាយអ៊ីចឹង ហេតុអីក៏លោកមិនចាត់ការអាក្មេងនោះតែម្ដងទៅ រង់ចាំធ្វើអីទៀត "
" ខ្ញុំមានរឿងសំខាន់ត្រូវធ្វើ នាងចេញទៅសិនទៅ "
លីជេមីង មិនខ្វល់ពីសំណួររបស់ អិមម៉ា គេយកទូរសព្ទ័ចេញមកខល...ទោះបីមិនពេញចិត្ត ប៉ុន្តែ អិមម៉ា ក៏ត្រូវចេញពីបន្ទប់របស់គេ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now