ភាគទី៤២: អូនទុកពេលឱ្យបង រកវិធីដោះស្រាយរឿងនេះ

3.8K 254 5
                                    

     ក្រាក...
     " Appa!! Oops 🙊 "
ហ្វីរ៉ា ចូលមកដល់ជូនពេលតែម្ដង ជីមីន ភ្ញាក់បើកភ្នែកធំៗប្រឹងប្រើកម្លាំងស្ដួចស្ដើងរបស់ខ្លួនរុញទ្រូងមាំចេញ ប៉ុន្តែ យ៉ុងហ្គី រឹតតែផ្គើនឆ្លៀតឱកាសបានបឺតជញ្ជក់បបូរមាត់ស៊ីជម្ពូរបស់រាងតូច ។ នាងតូច ហ្វីរ៉ា លើកដៃបិទភ្នែករបស់ខ្លួនដើរតិចៗចូលទៅក្នុង...
     " អឹស! មនុស្សឆ្លៀតឱកាស អាក្រក់ណាស់ មិនឃើញកូននៅត្រង់នេះទេឬ? " ជីមីន រអ៊ូ ភ្នែកសម្លក់នៅពេល យ៉ុងហ្គី ប្រលែងខ្លួនតូចច្រឡឹងឱ្យមានសេរីភាព  ក្នុងចិត្ត ជីមីន គឺខឹងផងខ្មាស់កូនផង ។
     " ខ្មាស់អីកូនយើងទេតើ " យ៉ុងហ្គី ញញឹមច្រឡើមហើយក៏លើកពរ ហ្វីរ៉ា មកឈរជិត ជីមីន
     " ជុំរាបសួរ Appa ជុំរាបសួរលោកប៉ា! "
     ហ្វីរ៉ា ញញឹម ប៉ុន្តែ ជីមីន បែរជាចងចិញ្ចើមមើលមុខឪកូនទាំងពីរទៅវិញ...
     " នេះ?អ្នកណាឱ្យកូនហៅគេថាលោកប៉ា? "
     យ៉ុងហ្គី ក៏ដាក់កូនស្រីអង្គុយលើគ្រែជាមួយ ជីមីន ។ ហ្វីរ៉ា មិនដឹងឆ្លើយយ៉ាងម៉េចនោះឡើយ នាងក្មេងមិនដឹងត្រូវប្រាប់ Appa របស់ខ្លួនពីចំណុចណាមុន
     " រឿងនេះសំខាន់ដែរមែនទេ? "
     យ៉ុងហ្គី និយាយដោយសម្លេងស្មើរ ជាមួយនឹងក្រសែរភ្នែកហ្នឹងថ្កល់របស់នាយ ធ្វើឱ្យអ្នកម្ខាងទៀតលែងហ៊ានសួរនាំរកហេតុផលម្ដងទៀត ។
     " អ្នកណាជូនកូនមក? "
     ជីមីន ប្ដូររឿងនិយាយ គេសួរទៅកាន់កូនស្រី
     " លោកពូ ប៊ឺណាដ ណា Appa "
     " អៅ! ចុះពេលនេះលោកពូនៅឯណា?  "
     ជីមីន ក្រឡេកមើលទៅទ្វារបន្ទប់រកអ្នកជាមិត្ត យ៉ុងហ្គី ក៏ងាកទៅមើលតាម ។
     អ្នកណា ម៉េចក៏ជិតស្និតដល់ថ្នាក់នេះវ៉ើយ!?...
     យ៉ុងហ្គី រអ៊ូក្នុងចិត្ត ចង់ឃើញមុខបុរសម្នាក់នោះ
     " លោកពូចូលបន្ទប់ទឹកហើយ ហ្វី ក៏ដើរមកមុន "
    ស្របពេលកំពុងពិភាគ្សារគ្នា កម្លោះសង្ហារ ប៊ឺណាដ ដើរចូលមកដល់ល្មម គេមើលមុខ យ៉ុងហ្គី ដោយក្រសែរភ្នែកងើងឆ្ងល់ ហើយក៏ដើរទៅជិតគ្រែអ្នកជំងឺម្ខាងទៀត...
     " ជីមីន ឯងកើតអីធ្ងន់ធ្ងរឬអត់? "
     " មិនអីទេ ធូរខ្លះហើយកុំបាម្ភអី! "
     ជីមីន ញញឹមយ៉ាងស្រទន់ទៅកាន់ ប៊ីណាដ  ស្នាមញញឹមនេះ យ៉ុងហ្គី មិនធ្លាប់ទទួលបានពីរាងតូចឡើយ   យ៉ុងហ្គី បង្រួមភ្នែកមើលរាងតូចនិងនាយកម្លោះសង្ហារ ដែលគេមិនដឹងថាម្នាក់នោះត្រូវជាអ្វីជាមួយនឹង ជីមីន...
     " ម៉ោងថ្មើលនេះនៅមិនទាន់ដល់ពេលកូនត្រូវចេញពីសាលារៀនទេ ម៉េចក៏ឆាប់មកម្ល៉េះ? "
     យ៉ុងហ្គី មិនបានរាក់ទាក់ ប៊ឺណាដ គេងាកមកនិយាយសួរនាំកូន ហើយហៅ ហ្វីរ៉ា ថាកូន ពេញៗមាត់ ហាក់បីដូចជាចង់បង្ហាញពីសម័្ពន្ធភាពរបស់ខ្លួននិងគ្រួសាររបស់ ជីមីន ឱ្យអ្នកម្ខាងទៀតដឹងឮ...
     " ហ្វី នឹក Appa និងលោកប៉ា បានជាសុំអ្នកគ្រូមកមុន "
     កាលបានឮក្មួយសំណព្វចិត្តហៅបុរសមាឌមាំ ថាលោកប៉ាហើយ ប៊ឺណាដ ក៏យល់សាច់ការ...
     " លោកត្រូវជា...? "
     " ជាប៉ារបស់ ហ្វីរ៉ា ស្វាមី របស់ ជីមីន និងត្រូវជាប្អូនថ្លៃរបស់លោកប៉ូលិស ណាមជុន "
      យ៉ុងហ្គី រៀបរាប់ដោយទឹកមុខស្មើរធេងដូចជាខ្សែរទឹក ឯ ជីមីន គ្រាន់តែឮប្រយោគនេះហើយ គាំងស្ញេញតែម្ដង ។ ប៊ឺណាដ មើលមុខ ជីមីន និង យ៉ុងហ្គី ទៅមក រួចរហ័សឱនគោរពគួរសមទៅបុរសមាឌមាំ...
      " សុំទោស! មុននេះមិនបានគួរសម លោកឈ្មោះ...?"
      " យ៉ុងហ្គី អាននូស៍ស្កា "
      " អ្ហ៎រ! បាទសួស្ដីលោក យ៉ុងហ្គី រីករាយដែលបានស្គាល់ ខ្ញុំ ប៊ឺណាដ " នាយកម្លោះញញឹមគួរសម លើដៃម្ខាងឡើង បំណងចង់ចាប់ដៃនឹង យ៉ុងហ្គី    រាងក្រាស់ក្រោកឈរស៊កដៃម្ខាងនិងហោប៉ាវខោ និងម្ខាងទៀតចាប់ដៃ ប៊ឺណាដ
      " រីករាយដូចគ្នា ហើយលោកត្រូវជាអ្វីនឹង ជីមីន ប្រពន្ធរបស់ខ្ញុំដែរទៅ? " ជីមីន វាយដើមដៃរាងក្រាស់មួយដៃ
      " នែ៎! អ្នកណាប្រពន្ធលោកឯង? "
      " គឺឯងហ្នឹងហើយ ចេះសួរទៅកើត "
      " ចំមែនលោកឯងនេះ! " ជីមីន សម្លក់ឯនាយជាមិត្តឃើញដូចនេះគេក៏សើច...
     " ខ្ញុំនិង មីនមីន ជាមិត្តជិតស្និតហ្នឹងគ្នាតាំងពីនៅរៀនមកម្ល៉េះ កុំគិតអីផ្ដេសផ្ដាសណា៎ "
       ប៊ឺណាដ និយាយរៀបរាប ហើយសើចញឹមៗ យ៉ុងហ្គី ក៏ងក់ក្បាលទទួលចម្លើយ...

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now