អិមម៉ា ញញឹមដោយក្ដីពេញចិត្ត ដោយសារតែឃើញ ថេយ៉ុង ត្រូវចងក្រពាត់ដៃទៅក្រោយជាប់ហ្នឹងកៅអី នាងដើរចូលទៅជិត ក្របួចសក់ ថេយ៉ុង កន្ត្រាក់ឱ្យមុខដែលឱនចុះងើបឡើង ហើយយកទឹកនៅក្នុងកែវដែលកាន់នឹងដៃ ជះដាក់មុខក្មេងប្រុសដែលសន្លប់បាត់ស្មារតី ។
" ល្មមភ្ញាក់ហើយ ថេយ៉ុង រ៉ូឌីហ្គេស!! " អិមម៉ា ស្រែកហើយសង្កត់ប្រយោគត្រង់ឈ្មោះរបស់ ថេយ៉ុង។
ថេយ៉ុង ចាប់ផ្ដើមភ្ញាក់ដឹងខ្លួន ដោយសារតែទឹកជះត្រូវមុខសរម៉ដ្ឋ គេឈឺកញ្ចឹង.ករហូតត្រូវថ្ងូរចេញមកតិចៗ ពត់ខ្លួននឹងដៃប៉ុន្តែមិនអាចកម្រើកបានដូចចិត្ត ក្រោយពីបញ្ចេញកម្លាំងកន្ត្រាក់ទើបដឹងថា ពេលនេះខ្លួនឯងជាប់ចំណងនឹងកៅអី ។
ថេយ៉ុង ព្រិចភ្នែកញាប់ៗដោយអារម្មណ៍ភិតភ័យ នៅពេលឃើញមុខញញឹមចំអករបស់ អិមម៉ា នៅចំពោះមុខខ្លួន ខួរក្បាលចាប់ផ្ដើមរៀបលំដាប់ហេតុការណ៍ដែលបានកើតឡើង ។
" អិមម៉ា! នាងធ្វើបែបនេះធ្វើអី? "
" ហេតុអីមែនទេ? ចម្លើយគឺមកពីឯងហ្នឹងហើយ ឯងគឺជាមារជ្រែក! "
" ខ្ញុំ...! "ថេយ៉ុង នៅមិនទាន់យល់
" មែនហើយ! ព្រោះតែឯង! បើគ្មានឯងទេ ជុងហ្គុក ក៏មិនក្បត់យើងដែរ គេក្បត់ការជឿរទុកចិត្តរបស់យើងនិងប៉ាយើង ហើយសំខាន់បំផុតគេក្បត់ចំពោះក្ដីស្រឡាញ់ដែលយើងមានឱ្យគេ យើងលះបង់ឱ្យ ជុងហ្គុក គ្រប់យ៉ាង តែគេមិនដែលមើលឃើញពីសារៈសំខាន់របស់យើងទេ គេយកយើងធ្វើជាឧបករណ៍ គេធ្វើជាភ្ញាក់ងារសម្ងាត់ឱ្យប៉ូលិស រហូតប៉ារបស់យើងត្រូវចាប់ដាក់គុកនិងត្រូវបានស្លាប់នៅក្នុងគុក ទាំងអស់នេះក៏ព្រោះតែឯង!! "
និយាយរួច អិមម៉ា ក៏ទះកំភ្លៀង ថេយ៉ុង កម្លាំងទះធ្វើឱ្យផ្ទៃមុខតូចច្រមិចត្រូវងាកស្ទើរតែធ្លាក់ពីកៅអី បើមិនជាប់ចំណង ។ ថេយ៉ុង ធុំក្លិនឈាមដែលជ្រាបចេញពីមាត់ ស្នាមម្រាមដៃក្រហមនៅលើផ្ទៃមុខរបស់ ថេយ៉ុង មិនទាន់ធ្វើឱ្យ អិមម៉ា ពេញចិត្តនូវឡើយទេ ។
នាងបោចសក់ ថេយ៉ុង ហើយទាញឱ្យងើបមុខឡើង រួចក៏ទះទៅមកមិនដកដៃ មាត់វិញ ជេរ ថេយ៉ុង មិនឈប់ ។
ថេយ៉ុង ឈឺពេញមុខ ប៉ុន្តែគ្មានសម្លេងអ្វីរបូតចេញពីមាត់របស់គេទេ អិមម៉ា សប្បាយចិត្តទាំងដង្ហក់ នៅពេលឃើញមុខស្រស់ស្អាតរបស់ ថេយ៉ុង ក្រហមដោយសារស្នាដៃរបស់ខ្លួន ។
" ព្រោះតែខ្លួននាងទៅវិញទេ! "
ថេយ៉ុង និយាយក្រោយពី អិមម៉ា ថយចេញ
" ឯងថាម៉េច? " អិមម៉ា សម្លក់ ថេយ៉ុង ប៉ុន្តែរាងតូចមើលមុខនាងដោយមិនព្រឺ ។
" ខ្ញុំមិនដឹងទេថា ពួកនាងធ្វើអ្វី ជុងហ្គុក ទើបបានជាគេធ្វើបែបនេះ ប៉ុន្តែខ្ញុំជឿរជាក់ថា គេធ្វើនូវទង្វើរដែលត្រឹមត្រូវហើយ! "
" ទង្វើរត្រឹមត្រូវ? " អិមម៉ា និយាយបង្អូសសម្លេង " ឯងប្រហែលជាមិនដឹងពីចំណុចអាក្រក់របស់ ជុងហ្គុក ទេមើលទៅ ខ្ញុំប្រាប់យកតែបុណ្យទៅចុះ គេជាមនុស្សរបស់ លីជេមីង អ្នកជំនួញធំ ដែលនរណាៗក៏ដឹងថា នៅពីក្រោយខ្នងគេ គឺជាបិតាជួញដូរគ្រឿងញៀន ជួញដូរស្រីបើកបនល្បែងខុសច្បាប់ ទាំងអស់នេះ ជុងហ្គុក សុទ្ធតែធ្លាប់ធ្វើហើយទាំងអស់ "
អិមម៉ា សើចខ្លាំងៗហើយខិតមុខចូលទៅជិត ថេយ៉ុង
" សូម្បីតែសម្លាប់មនុស្សក៏គេធ្វើដែរ យ៉ាងម៉េចដែរ?មនុស្សល្អរបស់ឯង ហឺសៗ ពួកយើងរកស៊ីជាមួយគ្នារហូតមក ប៉ុន្តែនៅពេលដែលលេចវត្តមានរបស់ឯងមក គេក៏បែរជាក្បត់ទៅចូលដៃជាមួយពួកប៉ូលិស ព្រោះតែឯង! ឯងដណ្ដើមគេពីយើង ព្រោះតែឯង គឺឯងតែម្នាក់គត់ ថេយ៉ុង!! "
អិមម៉ា ស្រែកខ្លាំងៗ ថេយ៉ុង មើលទៅកែវភ្នែកក្រឡេកក្រឡាប់ ទោះបីជាធ្វើចិត្តបានទៅហើយថា ជុងហ្គុក ប្រាកដជាធ្លាប់ធ្វើនូវរឿងដែល អិមម៉ា រៀបរាប់ ប៉ុន្តែក៏អត់មិនតក់ស្លុតមិនបាន ។
" មិនពិតទេ! នាងគិតថាបើគ្មានខ្ញុំ ជុងហ្គុក នឹងស្រលាញ់នាងឬ? ហើយកាលដែលគេក្បត់នាងនិងឪពុករបស់នាង ក៏ព្រោះតែពួកនាងធ្វើខុសច្បាប់ ហេតុអីក៏នាងមិនកែចិត្តកែគំនិតធ្វើជាមនុស្សល្អដូចគេដែរទៅ "
" មាត់គ្រាន់បើណាស់! " អិមម៉ា យារដៃឡើងខ្ពស់
" ឈប់! " សម្លេងបញ្ជារឮលាន់ឡើងពីក្រោយខ្នង អិមម៉ា ក៏ទម្លាក់ដៃចុះរលាស់ស្មារដោយការមិនពេញចិត្ត រួចក៏ងាកមក ។
" លោក លីជេមីង... "
" ល្មមបានហើយ អិមម៉ា តិចលោអ្នកប្រុសតូចគួរឱ្យស្រលាញ់នេះងាប់ "
ថេយ៉ុង មើលទៅអ្នកដែល អិមម៉ា ហៅឈ្មោះ គេដើរនាំមុខបុរសពីនាក់ចូលមក លីជេមីង ប្រហែលជាមានអាយុស្របាលនឹងឪពុករបស់ ថេយ៉ុង ដែរ ។
នេះមែនទេ ចៅហ្វាយរបស់ ជុងហ្គុក?
ថេយ៉ុង គិតក្នុងចិត្ត មើលទៅកាំភ្លើងដែលសៀតនៅត្រង់ក្បាលពោះរបស់គេដោយការខ្លាច ដៃរបស់គេចាប់ផ្ងើយចង្ការតូចច្រមិចឡើង ដើម្បីពិនិត្យមើលផ្ទៃមុខរបស់ ថេយ៉ុង រួចក៏ធ្វើសម្លេងសោកស្ដាយពេលឃើញស្នាមក្រហម ។ លីជេមីង សម្លឹងចូលទៅជ្រៅក្នុងកែវភ្នែករបស់រាងតូច ដែលព្យាយមលាក់ការភ័យខ្លាច មាត់របស់គេញញឹមហាក់ដូចជាពេញចិត្តនឹងរបស់អ្វីម្យ៉ាង ។
" នេះឬក្មេងប្រុសដែល ជុងហ្គុក ស្រលាញ់ខ្លាំងនោះ? "
" ចា៎! វាឈ្មោះ ថេយ៉ុង កូនប្រុសរបស់ គីម រ៉ូឌីហ្គេស " អិមម៉ា ឆ្លើយដោយអារម្មណ៍មិនពេញចិត្ត
" មិនអន់ឯណា ជុងហ្គុក វាចេះរើសមនុស្ស តែក៏គួរឱ្យស្ដាយដែរក្មេងតូច ឯងមិនគួរណាមកធ្វើជាមនុស្សរបស់វាសោះ ខ្ញុំចង់ដឹងណាស់ថា ឯងប្រើមាយាអី បានជាអាចចងចិត្តមនុស្សដូចជា ជុងហ្គុក បាន "
ថេយ៉ុង មិនឆ្លើយព្យាយាមងាកមុខចេញពីដៃរបស់គេ
" ពួកលោកចង់ធ្វើអី? " ទោះបីជាមានការភ័យខ្លាច ប៉ុន្តែក៏អត់មិនសួរមិនបាន ។
" ចង់ធ្វើអីឬ? រង់ចាំឱ្យវាមកជួយឯងហ្នឹងណា ហើយយើងនឹងចាប់វាមកពន្លាត់ស្បែក ធ្វើបាបវាយឺតៗ ឱ្យសក្ដិសមនឹងអ្វីដែលវាបានធ្វើចំពោះយើង "
ភាពភ័យខ្លាចវាយលុកចិត្តរបស់ ថេយ៉ុង យ៉ាងខ្លាំង ក្រោយពីបានស្ដាប់ចម្លើយ មិនបាច់សួរក៏ដឹងថា ជុងហ្គុក ធ្វើអ្វីដាក់គេដែរ ទើបបានជាគេខឹងដល់ថ្នាក់នេះ ។ ថេយ៉ុង សុខចិត្តស្លាប់ប្រសើរជាងឱ្យ ជុងហ្គុក រងទារុណកម្មដូចជា លីជេមីង និយាយ ។
" ឯងដឹងទេ? យើងទុកចិត្តវាប៉ុណ្ណា រយៈពេល៥ឆ្នាំដែលវានៅជាមួយយើង វាមិនដែលធ្វើឱ្យយើងខកបំណងទេ រហូតយើងគិតថាក្នុងពេលអនាគត យើងនឹងប្រគល់អំណាចទាំងអស់ឱ្យវា ប៉ុន្តែវាបែរជាក្បត់យើង ក្បត់បងប្អូន ហេតុនេះអ្វីដែលវាគួរតែទទួល គឺសេចក្ដីស្លាប់! ស្លាប់យ៉ាងវេទនា "
លីជេមីង សង្កត់ពាក្យសម្ដីគ្រប់ម៉ាត់ដែលគេនិយាយ ភាពកាចសាហាវបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់គេ ។
" ប៉ុន្តែអ្វីដែលពួកលោកធ្វើ វាមិនត្រឹមត្រូវទេវាខុសច្បាប់ កែខ្លួនពេលនេះក៏មិនទាន់ហួសពេលដែរ ព្រមទទួលកំហុសទៅ "
" ហឹសៗ ប្រហែលជាក្បាច់នៅលើគ្រែ ព្រមទាំងពាក្យសម្ដីអស់នេះហើយ ដែលអូសទាញ ជុងហ្គុក ឱ្យក្បត់នឹងយើង " លីជេមីង បង្រួមភ្នែកមើលមករាងតូចល្អិត
" មិនមែនទេ! លោកមើលងាយគេជ្រុលពេកហើយ ជុងហ្គុក ក៏ចេះគិតដែរ គេមិនចង់ធ្វើជាមនុស្សជូរជាតិដូចជាលោកមួយជីវិតអ៊ីចឹងទេ គេនៅមានសតិសម្បជញៈ ដឹងខុសដឹងត្រូវ ចំណុចទាំងនេះទៅវិញទេដែលគ្រប់គ្នាគួរតែកោតសរសើរនឹងភ័យទោសឱ្យគេ " ថេយ៉ុង ប្រកែក
" ដូចដែលឯងកំពុងធ្វើពេលនេះឬ កុំព្យាយាមបន្ទន់ចិត្តយើងអី ឯងប្រហែលជាមិនដឹងទេថា នៅលើផែនដីនេះ មានតែអ្នកដែលមានអំណាចប៉ុណ្ណោះដែលជាអ្នកបញ្ជារ ហើយមានតែអ្នកដែលមានលុយប៉ុណ្ណោះដែលអើត.កនៅក្នុងសង្គមនេះបាន គ្រប់គ្នាម្នាក់ៗនាំគ្នាដណ្ដើមកត្តាទាំងអស់នេះ មិនថាបណ្ដើមដោយវិធីណាក៏ដោយ ពិតដែរទេ? "
សម្លេងដែលសួរទៅ ថេយ៉ុង បង្កប់ដោយការចំអកដល់គេ
" ប៉ុន្តែវិធីរបស់ពួកលោកមិនត្រឹមត្រូវ បាបកម្មមានពិតមែននៅលើលោកនេះ ធ្វើល្អបានល្អ ធ្វើអាក្រក់នឹងបានអាក្រក់ ធ្វើល្អយ៉ាងហោចណាស់ក៏មិនបាច់រត់ មិនបាច់សម្ងំលាក់ខ្លួនដែរ "
" ដូចដែលឯងព្រមធ្វើគ្រប់យ៉ាងដើម្បីឱ្យក្លាយទៅជាមនុស្សល្អអ៊ីចឹងឬ? "
" មែនហើយ ខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាង ដើម្បីឱ្យគេវិលចូលមកនៅក្នុងផ្លូវដែលគេគួរតែដើរ " ថេយ៉ុង សម្លឹងមើលមុខគេមិនព្រិចភ្នែក
" ទោះបីជាឯងត្រូវស្លាប់ ស្លាប់យ៉ាងវេទនាអ៊ីចឹងឬ? "
លីជេមីង ទាញកាំភ្លើងចេញមក គេយកចុងកាណុងអូសពីចុងចង្ការរបស់រាងតូចឡើងមកលើ រួចឈប់ត្រង់សៀតផ្កា ។
" ខ្ញុំមិនខ្លាចទេ " ថេយ៉ុង ឆ្លើយដោយសម្លេងដាច់ណាត់ហើយបិទភ្នែក ។
អិមម៉ា ចូលទៅឃាត់ព្រោះនាងមិនចង់ឱ្យ ថេយ៉ុង ស្លាប់ពេលនេះនោះឡើយ ប៉ុន្តែ លីជេមីង ដកដៃចេញមុន គេទុកកាំភ្លើងនៅកន្លែងដើមវិញ ។
លីជេមីង ផ្ទុះសំណើចដោយការពេញចិត្ត ចំពោះភាពមោះមុតរបស់ ថេយ៉ុង ។
" ហ្អាស៎ៗៗ ក្មេងតូចគួរឱ្យស្រលាញ់ដូចជាឯង បើឱ្យស្លាប់ពេលនេះគួរឱ្យស្ដាយងាប់ហើយ ដែលសំខាន់ជាងនេះទៅទៀត យើងចង់ដឹងដល់ហើយថា បើ ជុងហ្គុក វាឃើញឯងពេលដែលដេកជាមួយយើង និងដេកជាមួយប្រុសជាច្រើននាក់ទៀត វានឹងមានអារម្មណ៍យ៉ាងណា ហាស៎ៗៗ... "
ថេយ៉ុង ភ័យស្លេកមុចដូចក្រដាស ក្រោយពីឮពាក្យសម្ដីនេះ
អិមម៉ា ញញឹមដោយការសប្បាយចិត្ត នាងដើរមកច្របាច់ចង្ការរបស់ ថេយ៉ុង...
" នេះជាទោសដំណាក់កាលដំបូង ដែលឯងនិងគេនឹងទទួលបាន " អិមម៉ា ច្របាច់ចង្ការរបស់ ថេយ៉ុង រួចក៏លែងវិញ
" ស្រាលដៃបន្តិចទៅមើល អិមម៉ា ក្រែងលោស្បែកខ្ចីជាំអស់ មុននឹងខ្ញុំបានភ្លក្ស "
" អាមនុស្សគម្រក់! " ថេយ៉ុង ខំប្រឹងរើ
" ហាសៗៗ វាមិនខុសអីពី អាជុងហ្គុក របស់ឯងទេ ព្រោះកាលពីមុន វាក៏គម្រក់ដូចតែយើងដែរហ្នឹង អិមម៉ា ខ្ញុំសូមបញ្ជារនាង ហាមធ្វើអីទៀតជាដាច់ខាត "
ទោះបីជាមិនពេញចិត្តនឹងពាក្យបញ្ជារបស់គេ ប៉ុន្តែ អិមម៉ា ក៏ចាំបាច់ត្រូវងក់ក្បាល ។
" ធ្វើចិត្តទុកឱ្យហើយទៅ ថេយ៉ុង " អិមម៉ា យកដៃចង្អុកថ្ងាស់របស់ ថេយ៉ុង យ៉ាងខ្លាំងរួចក៏ដើរតាម លីជេមីង ចេញទៅ ។To be continue........
Comments ផងណា😿❤️